ខេត្តបាត់ដំបង! អគារសិក្សា០១ខ្នង០៥បន្ទប់និងបង្គន់អនាម័យ០៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការមូលនិធិអប់រំផ្កាចារ ត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសាលាបឋមសិក្សារហាលសួង ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោក មិល សុផល អភិបាលស្រុកឯកភ្នំ។ ឋិតក្នុងឱកាសនោះ លោក មិល សុផល អភិបាលស្រុកឯកភ្នំ បានសម្តែងការត្រេកអរយ៉ាងខ្លាំងដោយទទួលបានអគារមួយខ្នងដ៏ថ្មីសម្រាប់ភូមិរហាលសួង សម្រាប់កូនក្មួយសិស្សានុសិស្សបានរៀនសូត្រ ព្រោះវិស័យអប់រំយើងនេះត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាយុទ្ធសាស្ត្រចតុកោណគឺដើរមុខគេ ព្រោះកម្ពុជាយើងពីដើមបានឆ្លងកាត់សង្គ្រាមធ្វើអោយប្រទេសយើងខ្ទេចខ្ទីទាំងអស់ ហើយក្រោយមានរាជរដ្ឋាភិបាលបានបោះឆ្នោតតាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រការអភិវឌ្ឍប្រទេសជាតិមាន០៤...
បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីមិទ្ទិញអបអររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០២៣) ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ...
កំពត ៖ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលខ្ពស់ជាងគេលើពិភពលោក នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹកស្អែកនេះ។ ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត។...
ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យជំងឺរើឡើងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ ជី ចន ភេទស្រី អាយុ៤៨ ឆ្នាំ ត្រូវជាប្រពន្ធរបស់សពជនរងគ្រោះបានបំភ្លឺថា ប្តីរបស់ខ្លួនឈ្មោះ អឿន ដូង ភេទប្រុស អាយុ៤៨ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយមានជម្ងឺប្រចាំកាយ(សសៃប្រសាទ)...
ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តTOYUTAព្រូសមិនស្គាល់សាវតា០១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលអូសរុញជាង២០ម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ សាន ជឿន អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តដែលគេស្គាល់ថាម៉ាកTOYUTAព្រូស បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង និងបានជ្រុលទៅបុកពេញទំហឹងអោយប៉ើងរុញជាង២០ម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗចំណែករថយន្តគេចខ្លួនបាត់ស្រម៉ោលតែម្តង។...
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ០៨នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ដាក់ទោសតាមច្បាប់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន...
បន្ទាយមានជ័យ ៖ ក្រុមម៉ៅការរុះរើសសំណង់ អគារចំនួន៣ នៃកាសុីណូ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវអគ្គីភ័យឆាប់ឆេះ បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់ កាលពីចុងឆ្នាំ២០២២កន្លងទៅ បានកំពុងចាប់ផ្តើមចុះរុះរើហើយ ហើយអាចនឹងប្រើរយៈពេលរហូតដល់ទៅ ៤ខែ ក្នុងការរុះរើនេះ ។ លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យដែលទទួលការងារ ជាអនុប្រធានសម្របសម្រួលក្រុមការងាររុះរើអគារ កាសុីណូខាងលើ បានអោយដឹងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថា នៅថ្ងៃនេះ ក្រុមការងារបច្ចេកទេសរុះរើ ដែលខាងក្រុមហ៊ុនកាសុីណូ...
បាត់ដំបង ៖ ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្សពួកគ្នា១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន ឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាព ប្រដាប់ដោយកាំបិត វាយនិងកាប់គ្នាទៅវិញទៅមក នៅវេលាម៉ោងប្រហែល ២៣និង០៥នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបូរីងិនវ៉ិត ស្ថិតក្នុងក្រុមទី០៦ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យទាំងពីរក្រុម ក្នុងនោះ ក្រុម១មានគ្នា០៤នាក់...
បាត់ដំបង ៖ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង...