ប៉ោយប៉ែត៖ ខណៈពេលនេះ អគ្គិភ័យបានបន្ដឆេះយ៉ាងសន្ធោសន្ធៅនូវអគារដែលបានឆេះរួចនៅផ្នែកខាងមុខ ផ្នែកខាងក្រោយ ផ្នែកខាងក្នុងនៃអគារកាស៊ីណូប៉ោយប៉ែតរីសត ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រើរថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿងមកហើយតែមិនអាចរលត់ផ្នែកខាងក្នុងបានទេ ដោយសារផ្នែកអគារមានកញ្ចក់ និងជញ្ជាំងបិទជិតសមត្ថកិច្ចបាញ់ទឹកចូលក្នុងអគារបានតែចំពោះកញ្ចក់ដែលបានផ្ទុះបែកតែប៉ុណ្ណោះ ប៉ុន្ដែនៅតែឃើញអណ្ដាតភ្លើងកំពុងឆាបឆេះផ្នែកខាងក្នុងនៃអគារដដែល។
ប៉ោយប៉ែត៖ គិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ តាមរបាយការណ៍ព័ត៌មានបឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និងរងរបួសធ្ងន់ ៥៣នាក់ ។ ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ...
បន្ទាយមានជ័យ ៖ ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច ដែលមានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ។ មកទល់ថ្ងៃត្រង់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជាថៃ បាននិងកំពុងបន្តសកម្មភាពបាញ់ទឹកពន្លត់ អាគារដែលបានឆាប់ឆេះ ដើម្បីរុករកជនរងគ្រោះនៅក្នុងអគារ ហើយការបាញ់ពន្លត់នេះ សមត្ថកិច្ចបានគ្រប់គ្រងការឆេះបានប្រមាណជា៨០%ហើយ...
ខេត្តបាត់ដំបង ! អគ្គិភ័យមួយបានឆាបឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នងផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នង០៤បន្ទប់សម្រាប់ស្នាក់នៅ០៤គ្រួសារ ដែលមានទំហំ ៦ម៉ែត្រx៣៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ស៊ីប្រូ (ខូចខាត៩០%) ដែលមានគ្រួសាររងគ្រោះទី/១.ឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិអូរញរ...
បន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញ អ្នកស្លាប់និងរបូស ៤០នាក់ ក្នុងហេតុការអគ្គីភ័យឆេះកាស៊ីណូ ហ្រ្គេនដាយមិន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការអគ្គីភ័យ ឆេះកាស៊ីណូហ្រ្គេនដាយមិន នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ចាប់តាំងពីម៉ោង១១និង៤០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលអោយមានអ្នកស្លាប់និងរបួស ដែលត្រូវក្រុមការងារជួយសង្គោះ នឹងរកឃើញ មានចំនួន៤០នាក់ហើយ និងកំពុងបន្តរុករកជាបន្តបន្ទាប់ទៀត...
បន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះសមត្ថកិច្ចគ្រប់គ្រងស្ថានភាពអគ្គីភ័យបានហើយ ប៉ុន្តែនៅតែបន្តបាញ់ទឹកពន្លត់តាមជាន់ក្រោម ដើម្បីរុករកសង្គ្រោះជនរងគ្រោះ ។ ខណៈនេះគេសង្កេតឃើញមានអាជ្ញាធរ សមត្ថកិច្ចខ្មែរ ថៃ មានចំនួនរាប់រយនាក់ មានទាំងក្រុមសង្គ្រោះមកពីរាជធានីភ្នំពេញតាមរយៈឧទ្ធម្ភាគចក្រជាច្រើនគ្រឿង កំពុងរុករក និងសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់ ។ ដោយឡែកចំនួនអ្នករងគ្រោះ របួសនិងស្លាប់ យើងនៅមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញខាងសមត្ថកិច្ចថៃ បានត្រៀមរថយន្តដឹកសាកសព និងរថយន្តសង្គ្រោះបន្ទាន់ ត្រៀមដឹកសព...
ប៉ៃលិន៖ អង្គវេទិកាត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយបានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណជាង៥០០នាក់។ មានមតិបើកវេទិកា ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តបានជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងនាពេលនេះ ដោយយោងតាមអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤...
បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះអគារកាស៊ីណូហ្គ្រេនដាយអឹមិនស៊ី ក្រុងប៉ោយប៉ែត មានមនុស្សជាប់គាំងនៅលើអគារ និងឡូតទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ.ថៃកំពុងអន្តរាគមន៍ជួយសង្គ្រោះ កើតហេតុនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍អគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅអគារ១៧ជាន់ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី គេសង្កេតឃើញមានមនុស្សជាច្រើននាក់ កំពុងឈ្លក់ផ្សែង ជាប់គាំងនៅជាន់លើខ្ពស់ៗ និងមានមនុស្សឡូតចុះដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ កំពុងអន្តរាគមន៍ជួយសង្គ្រោះ។ ពេលកើតហេតុ គេឃើញមានវត្តមាន លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តម...
ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន និងតំណាងមន្ទីរជុំវិញខេត្ត ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនអាជីវករ បងប្អូនប្រជាពលរដ្ឋ ប្អូនៗស.ស.យ.ក. យុវជនកាយរិទ្ធ កាកបាទក្រហម បានប្រារឰទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ...