ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី។ ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការតាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅឃ្លាំងជួលមួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង–ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ...
បន្ទាយមានជ័យ៖ ផ្លូវ៤កន្លងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០២៣នេះ ដែលក្រុមការងារជំនាញកំពុងធ្វើវាស់វែងកំណត់អក្ខ និងត្រាសេ កាត់ដើមឈើ បន្ទាប់ពីដោះស្រាយសំណងរួចរាល់។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណពីចំណុចផ្លូវវាងក្រុងទឹកថ្លា ដល់មុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលមានប្រវែង៣៥គីឡូម៉ែត្រ កំពុងធ្វើការត្រាសេ និងវាស់វែងកំណត់អក្ខ និងកាត់ដើមឈើដែលហើយដំណើរការនៃការឈូសឆាយនឹងត្រូវធ្វើនៅដើមឆ្នាំ២០២៣នេះ។ លោកបានបញ្ជាក់ថា៖ ផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណដល់ក្រុងប៉ោយប៉ែតជាប្រភេទផ្លូវ៤គន្លង២ទៅ២មក មានរនាំងដែកដាំកូនឈើ និងស្មៅ ពុះចែកទ្រូងផ្លូវ គម្រោងកសាងនៅដើមឆ្នាំ២០២៣ ដែលចាប់ផ្តើមកសាងពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ដែលជំហ៊ានដំបូងមន្ត្រីជំនាញកំពុងត្រាសេ...
ភ្នំពេញ : ក្រសួងអប់រំ បានសម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។ លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបជូនលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖...
បន្ទាយមានជ័យ៖ ដោយមានការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខសៀមរាប2C-3420 ដឹកផលិតផលមានដើមកំណើតពីសត្វ(ប្រហិតចម្រុះ មានដូចជា ប្រហិតសាច់មាន់, , ប្រហិតសាច់គោ ប្រហិតសាច់ក្ដាម, ប្រហិតសាច់ត្រី, ប្រហិតសាច់បង្កា, ប៉ាត់តេ និងហតដក)...
ប៉ោយប៉ែត ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា បានប្រគល់ជនជាតិថៃ ចំនួន៧នាក់ ចាញ់បោកមេខ្យល់យកមកធ្វើការនៅកម្ពុជា អោយទៅនគរបាលអន្តោប្រវេសន៍ថៃ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ជនជាតិថៃទាំង៧នាក់ មានស្រី៥នាក់ បានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ស្ដីពីអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកស្នងការរង ប្រធានការិយាល័យជំនាញ លោកអធិការទាំង១៤ ក្រុង . ស្រុក .លោកមេប៉ុស្តិ៍ .និងម្ចាស់បើកអាជីវកម្ម សណ្ឋាគារ...
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ផលិត-ធ្វើចរាចរណ៍អាវុធ និងគ្រាប់រំសេវខុសច្បាប់ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង) ភេទប្រុស...
បន្ទាយមានជ័យ ៖ គ្រួសារមន្ត្រីនគរបាលមរណ: ២គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទទួលបានប្រាក់ឧបត្ថម្ភពី សមាគមមិត្តនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ការនាំប្រាក់សមាគមមិត្តនគរបាលជាតិ ប្រគល់ជូនគ្រួសារមន្ត្រីនគរបាលមរណៈនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបាននាំយកថវិកា សរុបចំនួន៨.០០០.០០០រៀល (ប្រាំលានរៀល) ប្រគល់ជូនដល់គ្រួសារ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រធានសហព័ន្ធសន្តិភាពសកលថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះបើទោះបីមានបញ្ហាចាក់ស្រេះ តែកម្ពុជាបានដោះស្រាយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហព័ន្ធសន្តិភាពសកល ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ធ្នូនេះ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ហូរ បានគោរព...
ខេត្តបាត់ដំបង៖ នាចុងសប្តាហ៍ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដឹកនាំដោយ លោកជា សម្បត្តិ៍ ប្រធានគណ:កម្មាធិការអនុសាខា និងសហការី បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនបងប្អូនអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតនៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកជា សម្បត្តិ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាជា ខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...