ប៉ោយប៉ែត ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា បានប្រគល់ជនជាតិថៃ ចំនួន៧នាក់ ចាញ់បោកមេខ្យល់យកមកធ្វើការនៅកម្ពុជា អោយទៅនគរបាលអន្តោប្រវេសន៍ថៃ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ជនជាតិថៃទាំង៧នាក់ មានស្រី៥នាក់ បានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ស្ដីពីអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកស្នងការរង ប្រធានការិយាល័យជំនាញ លោកអធិការទាំង១៤ ក្រុង . ស្រុក .លោកមេប៉ុស្តិ៍ .និងម្ចាស់បើកអាជីវកម្ម សណ្ឋាគារ...
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ផលិត-ធ្វើចរាចរណ៍អាវុធ និងគ្រាប់រំសេវខុសច្បាប់ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង) ភេទប្រុស...
បន្ទាយមានជ័យ ៖ គ្រួសារមន្ត្រីនគរបាលមរណ: ២គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទទួលបានប្រាក់ឧបត្ថម្ភពី សមាគមមិត្តនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ការនាំប្រាក់សមាគមមិត្តនគរបាលជាតិ ប្រគល់ជូនគ្រួសារមន្ត្រីនគរបាលមរណៈនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបាននាំយកថវិកា សរុបចំនួន៨.០០០.០០០រៀល (ប្រាំលានរៀល) ប្រគល់ជូនដល់គ្រួសារ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រធានសហព័ន្ធសន្តិភាពសកលថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះបើទោះបីមានបញ្ហាចាក់ស្រេះ តែកម្ពុជាបានដោះស្រាយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហព័ន្ធសន្តិភាពសកល ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ធ្នូនេះ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ហូរ បានគោរព...
ខេត្តបាត់ដំបង៖ នាចុងសប្តាហ៍ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដឹកនាំដោយ លោកជា សម្បត្តិ៍ ប្រធានគណ:កម្មាធិការអនុសាខា និងសហការី បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនបងប្អូនអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតនៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកជា សម្បត្តិ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាជា ខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង និងនាយការិយាល័យ ចូលរួមកិច្ចប្រជុំត្រួត ពិនិត្យការងារប្រឆាំងការសម្អាតប្រាក់ ត្រៀមសម្រាប់ការចុះត្រួតពិនិត្យដល់ទីកន្លែង (on-site visit) របស់ក្រុម CRG-JG នៅ ខែមករា ឆ្នាំ២០២៣ ខាងមុខ...
បន្ទាយមានជ័យ ៖ លោកកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននាំយកកុំព្យូទ័រ ១៣គ្រឿង និងសម្ភារៈកីឡាមួយចំនួន ផ្តល់ជូនដល់ការិយាល័យអប់រំស្រុក និងសាលារៀនទាំង១២ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់តាមសាលា ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា អំណោយទាំងនេះ គឺ ជាការឧបត្ថម្ភរបស់លោក ឈឿង ឈីវអៀន...
ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យគាំងបេះដូងបានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចវត្តនរាធិបតី ក្នុងក្រុមទី១៣ ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ សាកសពជនរងគ្រោះឈ្មោះ អឿន.សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុមទី១០ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឆាយ.ថារី...
ខេត្តប៉ៃលិន ៖ ចុងសប្តាហ៍នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខឆាប់ៗនេះ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រាន់តែឈានចូលមកដល់ដើមខែធ្នូនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ចែងក្រុមការងារឱ្យចុះរៀបចំតុបតែងកែលម្អសោភ័ណភាព និងបរិស្ថានល្អតាមទីសាធារណៈ ដូចជានៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា...