ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដោយបានបង្ហោះក្នុងបណ្តាញសង្គមដែលសរសេរថា ” ខ្ញុំសូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ៥ ធ្នូ ២០២២ ទាំងអស់គ្នា។ លទ្ធផលនៃការប្រឡងពិតជាបានឆ្លុះបញ្ចាំងនូវការព្យាយាមរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សក្នុងពេលកន្លងទៅ គួបផ្សំជាពិសេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាចំពោះកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពអប់រំ ជាពិសេសរក្សាបាននូវសុក្រិតភាព និងសុចរិតភាពនៃការប្រលងថ្នាក់ជាតិគ្រប់ភូមិសិក្សាដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។...
ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តបើកបត់ពីមុខអកសឺចាប់ហ្វ្រាំងដួលខ្លួនឯងដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៣.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅចំណុចខាងមុខក្បែរអធិការក្រុងបាត់ដំបង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1X -6800បើកបរដោយស្ត្រីម្នាក់ឈ្មោះ នី រស់នៅក្នុងភូមិឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកហ្គាសមួយគ្រឿងបើកកាត់បត់ពីមុខក៏បានអកសឺចាប់ហ្វ្រាំងបណ្តាលអោយដួលខ្លួនឯងរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរតែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានពេទ្យឯកជនជួយលាងរបួសនិងបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។ បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំ២០២២រួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព...
ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្គ្រាបឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយពូថៅ )។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៥៨នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាមានការសម្រសម្រួលទៅលេីនីតិវិធីពី...
ខេត្តបាត់ដំបង! បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដែលបើកឆ្លងផ្លូវនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី២១ .ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាពណ៌ខ្មៅ បាញ់ថ្នាំក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Q -9459 បើកបរដោយបុរសម្នាក់ឈ្មោះ បារាំង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៑ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សម ប៑ុនថុន ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម នួន...
ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍ បង្កាបង្ក្រាបដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណីលួច( កាត់យកខ្សែភ្លេីង )០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៦នាក់។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងចាប់ពីវេលាម៉ោង ០២និង៤០នាទី រំលងអាធ្រាត្រ រហូតដល់វេលាម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ...
បន្ទាយមានជ័យ ៖ ក្រុមហ៊ុន កូ ណៃ ក្រៅពីធ្វើរបងបន្លាលួសបិទផ្លូវ និងព័ទ្ធជើងភ្នំធ្វើកម្មសិទ្ធ ដោយគ្មានការអនុញ្ញាត បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានបន្តកាយប្រឡាយកំណត់ព្រំដី តាមជើងភ្នំកងវ៉ា ហាក់គ្មានរអាច្បាប់បន្តិចសោះ ។ ករណីនេះ កន្លងមកព័ត៌មានបានចុះផ្សាយ ម្តងរួចទៅហើយកាលពីដើមខែធ្នូកន្លងទៅ ដែលក្រុមហ៊ុន កូ ណៃ បានឲ្យកូនចៅប្រើគ្រឿងចក្រយកដុំថ្មធំៗ បិទផ្លូវ និងធ្វើរបងខ័ណ្ឌផ្តាច់ ផ្លូវជ្រលងភ្នំ និងធ្វើរបងលួសតាមជើងភ្នំឈានទៅហ៊ុំព័ទ្ធជួរភ្នំកងវ៉ា ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ...
បន្ទាយមានជ័យ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅសួនមានជ័យ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និលោកជំទាវ ។ ឯកឧត្ដមបណ្ឌិត ឡេ...
ព្រះសីហនុ៖ នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធផ្លូវខេត្ត ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ក្នុងនោះ...