បាត់ដំបង ៖ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ) ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង...
ប៉ៃលិន ៖ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តមអ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ បានជួបសំណេះសំណាលនិងនាំយកម៉ូតូចំនួនពីរគ្រឿងទៅចែកជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួនពីរនាក់ និងសិស្សជាប់និទ្ទេស B ចំនួន២៩នាក់ក៍ទទួលបាន២០ម៉ឺនរៀលផងដែរ។ ឯកឧត្ត អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ នៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាបំផ្លាញគ្រួសារយើងបំផ្លាញអនាគត់យើង។ ក្នុងកិច្ចសំណេះសំណាលនេះលោកជំទាវ បានស្រីមុំអភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់សិស្សដែលប្រឡងជាប់សូមបន្តការរៀនសូត្រដើម្បីយកចំណេះដឹង មកជួយអភិវឌ្ឍន៍ខេត្តប៉ៃលិនយើង កុំបណ្តោយខ្លួនឲ្យធ្លាក់ក្នុងឩុបាយមុខនាំឲ្យខូចអនាគត់និងធ្វើឲ្យក្តីសង្ឃឹមរបស់ឪពុកម្តាយត្រូវបាត់បង់និងខកចិត្ត។ សូមបញ្ជាក់ថាខេត្តប៉ៃលិនសិស្សប្រឡងជាប់និទ្ទេសA ចំនួន០២នាក់(ស្រី)...
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៉ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិតហ៊ុន សែន ក្រុងប៉ៃលិន។ បន្ទាប់ពីលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន លោកសុខ ពិសី អភិបាលរងខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើង។ ក្នុងនោះដែរនាយឧត្តមសេនីយ៍...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២.២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ នាឱកាសនេះដែរបន្ទាប់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តបាត់ដំបងរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ប៉ៃលិន ៖ នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៣នេះ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច បានជួបសំណេះសំណាលន៨ងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៣ភូមិគឺ ទី១.ភូមិបឹងអូរជាង ភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ...
ខេត្តបាត់ដំបង! ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងព្រឹត្តការណ៍ពិព័រណ៍ម្ហូបខ្មែរ អបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ក្នុងក្រុងបាត់ដំបងសរុបមានចំនួន ២១១,០៣៨ នាក់ កើនឡើង ១៣៥.២១ % បើធៀបនឹងឆ្នាំ២០១៩-២០២០ ។ យោងតាមរបាយការណ៍របស់លោក អ៊ុច អុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមរយៈពេលបីថ្ងៃក្នុងព្រិត្តិការណ៍បុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ សម្រាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១១,០៣៨ នាក់ កើនឡើង ១៣៥.២១ % បើធៀបនឹងឆ្នាំ២០១៩-២០២០ ហើយក្នុងភ្ញៀវទេសចរជាតិមានចំនួន ២១០,២៧៤ នាក់...
ប៉ៃលិន៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត ប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជន សសយក និងក្រុមការងារក្នុងឱកាសឆ្លងឆ្នាំសាកល ២០២២-២០២៣។ លោកជំទាវ បាន ស្រីមុំ...
ខេត្តបាត់ដំបង! កុមារាម្នាក់បានលង់ទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៣នឹង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្រោយផ្ទះ(ក្លឹបជ័យជំនះ) ស្ថិតក្នុងក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ សាកសពកុមារារងគ្រោះមានឈ្មោះ វី វង្ស អាយុ ២ ឆ្នាំ មានទីលំនៅក្រោយក្លឹបជ័យជំនះ ក្នុងក្រុម០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ឈ្មោះ សង...
ខេត្តបាត់ដំបង! លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៤៥នាទីទៀបភ្លីឈានចូលថ្ងែទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ខ្នងផ្ទះទី១មានទំហំ ៦ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ប៉ាល ប៉ែត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្រុម១ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង...
ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយយកខ្សែគោចងកសម្លាប់ខ្លួនឯងក្រោយផឹកស្រាស្រវឹងនិងទំនាស់ពាក្យសម្តីជាមួយប្តី។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង១២ ទៅម៉ោង០១ រំលងអធ្រាត្រ ឈានចូលថ្ងៃ០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ សពជនរងគ្រោះមានឈ្មោះ កយ សុភឿត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកខ្សែគោចងកសម្លាប់ខ្លួនឯង ក្រោយផឹកស្រាស្រវឹងនិងទំនាស់ពាក្យសម្តីជាមួយប្តី ។ ក្រោយទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធករណីខាងលើកម្លាំងផ្នែកជំនាញកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកបានចុះទៅត្រួតពិនិត្យស្រាវជ្រាវនិងតាមការចង្អុលបង្ហាញពីក្រុមគ្រួសារនៃសពបានបញ្ជាក់ថា ឈ្មោះ កយ សុភឿត...