ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
ប៉ោយប៉ែត៖លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យជាមួយនឹងការបិទបញ្ចប់ការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៊ី ណហ្គែនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងស្រុងដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២បានរកឃើញអ្នកស្លាប់២៦នាក់និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និង ស្លាប់ មិនមានជនជាតិខ្មែរឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះ អគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាង ថែចំនួន២២១នាក់។ សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់...
ខេត្តបាត់ដំបង! ដើម្បីជាការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការរៀបចំភ្លើងបំភ្លឺនៅតាមសាធារណៈដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ២០២២-២០២៣ និងការតាំងពិព័រណ៍ម្ហូបអាហារនៅថ្ងៃទី៣០-៣១ ខែធ្នូ ខាងមុខនេះ ជាពិសេសនឹងមានរៀបចំការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈផ្សេងៗជាច្រើនផងដែរ ។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា មួយរយៈចុងក្រោយនេះរដ្ឋបាលខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត លោកបានគិតគូរខ្លាំងក្នុងការរៀបចំអបអរសាទរក្នុងព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២, ២០២៣ខាងមុខនេះ ដោយចាត់អោយមន្ទីរទេសចរណ៍ហើយនិងមន្ទីរវប្បធម៌ រួមជាមួយសាលាក្រុង សិក្សាធ្វើយ៉ាងណាជម្រុញការតាំងពិព័ណ៌ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២២, ២០២៣នេះ។...
កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអាជ្ញាធរ គ្រប់រាជធានីខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយគ្មានភាពលម្អៀង ហើយយកគំរូតាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កំពុងតែអនុវត្ត និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។ ក្នុងធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង៥៣គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ៣៣ ប្រវែងជាង៥២គីឡូម៉ែត្រ នៅក្នុងខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ...
បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៣០ខែធ្នូ២០២២ដែលជាថ្ងៃទីពីរក្រោយអគ្គីភ័យ ឆេះអគារកាស៊ីណូចំនួនបីអាគារនៃកាសុីណូចំនួនពីរកម្លាំងចម្រុះ កម្ពុជាថៃបានរុករកសង្រ្គោះរកឃើញសាកសពចំនួន២៥នាក់ហើយបានបញ្ជូនយកទៅរក្សាទុក្ខនៅវត្តស្រះត្រាចដើម្បីធ្វើកោសល្យវិច័យថាជាជនជាតិអ្វី។ យោងតាមការផ្តល់ព័ត៍មានទៅតំរួតថៃពីសំណាក់នាយឧត្តមសេនីយ៍មួង សុធា អគ្គស្នងការរងនគរបាលជាតិបានប្រាប់ពីចំនួនដែលសមត្ថកិច្ចទាំងពីររុករកសពគឺគិតមកដល់ថ្ងៃទី៣០រកឃើញសពចំនួន២៥សាកសព ស្លាប់នៅមន្ទីពេទ្យថៃ១នាក់ ហើយក្នុងនោះក្រោយធ្វើកោសល្យវិច័យរួចកាលពីយប់មិញមានសាកសពជនជាតិថៃចំនួន១០ត្រូវបានអនុញាតនិងបានយកចេញទៅថៃ ក្នុងនោះនៅមានបីសាកសពជាជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូន។ក្រៅពីសាកសពថៃទាំង១៣នៅមានសាកសពជនជាតិនេប៉ាល់មួយនិងសាកសពជនជាតិចិនមួយទៀត។ក្រៅពីនោះជាសាកសពដែលទើបរកឃើញថ្មីៗមិនទាន់កំណត់បានឡើយ។ចំណែកអ្នករងគ្រោះរបួសមានប្រមាណជា៨០នាក់។ ក្រៅពីការផ្តល់ព័ត៍មានខាងលើឯកឧត្តមអគ្គស្នងការរងបានស្នើដល់ភាគីថៃធ្វើយ៉ាងណាសហការគ្នាកំណត់ចំនួនអោយបានជាក់លាក់រវាងភាគីទាំងពីរ។ សូមបញ្ជក់ផងដែលថាមកដល់ម៉ោង១២និង៤០នាទីថ្ងៃទី៣០នេះក្រុមការងារកម្ពុជាថៃបានចាប់ផ្តើមធ្វើការរុះរើសំណងស្ពានកាសុីណូដែលសង់កាត់ផ្លូវទាំងពីរបន្ទាប់ពីត្រូវឆេះ។
ខេត្តបាត់ដំបង! កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរនៃរដ្ឋបាលស្រុកសង្កែ ដែលដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក បានចុះអនុវត្តបើកផ្លូវ០១ខ្សែ ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញក្រោយបុគ្គលមួយគ្រួសារធ្វើរបងបិទមិនអោយធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនខែ។ ជាមួយការចុះអនុវត្តបើកផ្លូវ០១ខ្សែរបស់អាជ្ញាធរខាងលើនេះដែរ ក្រុមគ្រួសារលោកស្រី ហួត សុគន្ធា រស់នៅចំណុចក្រុមទី១ ស្ថ្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងការមិនពេញចិត្តដោយចោទអាជ្ញាធរថាបានរំលោភបំពាននិងបំផ្លាញទ្រព្យសម្បត្តិ បំផ្លាញផលដំណាំដែលលោកស្រីបានដាំ ហើយក៏ជាដីកេរ្តិ៍របស់ម្តាយលោកស្រី និងបានចោទអាជ្ញាធរថា ឃុបឃិតគ្នារំលោភយកដី ទាំងដែលក្រុមគ្រួសារគាត់មិនទាន់យល់ព្រម...
ខេត្តបាត់ដំបង! ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា បានជំនួបជាមួយយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធដែលជាវិនិយោគិនពាណិជ្ជករ អាជីវករ ប្រមាណជាង ១០០០នាក់ នៅអគារមជ្ឈមណ្ឌលសុភមង្គល ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ នាឱកាសនោះដែរ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍ដោយសម្តែងការរំភើបរីករាយយ៉ាងក្រៃលែងចំពោះវត្តមានឯកឧត្តម សុខ លូ...
ប៉ោយប៉ែត៖បន្ទាប់ពីមានសាកសពចំនួន១១ដែលបានរកឃើញក្នុងអាគារកាសុីណូនៅមាត់ច្រកអន្តរជាតិដែលត្រូវអគ្គីភ័យឆាប់ឆេះហើយយកទៅតំកល់សពនៅវត្តត្រាចក្នុងនោះមានជនជាតិថៃ៩នាក់និងអ្នករងគ្រោះភាគច្រើនជាជនជាតិថៃក្រោយធ្វើកោសល្យវិច័យរួចបានដឹកសពចេញទៅប្រទេសថៃតានច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃើញថាសកម្មភាពរុករកជនរងបានបង្កើនកម្លាំងរុករកបន្ថែមទៀតមិនថាកម្លាំងខាងកម្ពុជាឬថៃនៅព្រលប់ថ្ងៃទី២៩ធ្នូ២០២២នេះ។ តាមការអោយដឹងពីអាជ្ញាធរមូលដ្ខានបានអោយដឹងថាមានសាកសពសរុបចំនួន១១ដែលបានយកចេញពីអាគារកាសុីណូដែលឆេះមកតំកល់នៅវត្តស្រះត្រាចដើម្បីធ្វើកោសល្យវិច័យបញ្ជក់ថាជាជនជាតិអ្វី។តាមរយះការធ្វើកោសល្យវិច័យគឺមានជនជាតិថៃ៩សាកសព ជនជាតិចិនមួយសាកសពនិងជនជាតិនេប៉ាល់។ ក្រោយពីការធ្វើកោសល្យវិច័យរួចខាងថៃបាននាំយកសាកសពទាំ៩តាមរថយន្តចេញទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ដោយឡែកបើយោងតាមការអោយដឹងពីអាជ្ញាធរខេត្តនិងសមត្ថកិច្ចកាលពីថ្ងៃត្រង់មានអ្នកស្លាប់១៩នាក់និងអ្នករបួស៥៣នាក់ក្នុងមានសពមួយចំនួនមិនទាន់យកចេញពីអាគារនៅឡើយ។ រហូតដល់ម៉ោង៨យប់នេះមិនទាន់មានចំនួនជាក់លាក់ណាពិតប្រាកដនៅឡើយទេ។តែគេសង្កេតឃើញថាក្រុមអ្នកជួយសង្រ្គោះទាំខ្មែរថៃមានការកើនឡើងហើយចូលក្នុងអាគាររុករកសពនិងជនរងគ្រោះយ៉ាងសកម្មមានទាំងសត្វឆ្កែផងដែរ។ក្នុងរថយន្តសម្រាប់ដឹកសាកសពនិងសង្រ្គោះរបស់ថៃកាន់តែចូលមកច្រើនឡើងៗ។
ប៉ៃលិន៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានទទួលយករាល់បញ្ហានិងទុក្ខលំបាករបស់ប្រជាពលរដ្ឋយកមកដោះស្រាយព្រោះរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំ។ ជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងនានៅក្នុងវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិនពេលនេះគឺរៀបចំក្នុង១ឆ្នាំម្តងនៅតាមក្រុង-ស្រុក នីមួយៗដោយយោងតាមអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត គណៈអភិបាលក្រុងស្រុក ត្រង់មាត្រា៩បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ...
ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី៣៤ ស្ថិតក្នុងភូមិវត្តមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមការបំភ្លឺរបស់ឈ្មោះ ហាប់ ឈុនលេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិឃុំកើតហេតុខាងលើបានបំភ្លឺថា នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ពេលដែលខ្លួនត្រឡប់ពីកន្លែងលក់មកផ្ទះវិញស្រាប់តែឃើញពូថ្លៃខ្លួនឈ្មោះ ហោ គឹមតុល អាយុ៤០ឆ្នាំ...