ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន១៤៧នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ។ ពិធីនេះ...
ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រគល់តំណែងកិត្តិយសនិងសិក្ខាសាលាស្ដីពី”ការងារនិងមុខរប”កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង បានមានប្រសាសន៍ថា មិនថាលេលាបខ្លួន មិនថាគ្រប់ផលិតផល(វេលស៍ខបម៉ាឃីធីង)ប្រើអត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយបើនិយាយពីកសិកម្ម គឺជាជីធម្មជាតិដែលកាត់បន្ថយការចំណាយ និងកំណើនទិន្នផល ដែលស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយធ្វើយ៉ាងម៉េចចំណាយតិចចំណេញច្រើន ហើយក្រុមហ៊ុនម៉ាឃីធីងអាចធ្វើបាន។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោករក្សាសន្តិភាព និងការពារសន្តិភាពអោយពួកយើង...
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌចំនួន០១គ្រាប់ត្រូវបានក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(ស៊ីម៉ាក់)រកឃើញនៅពេលចុះបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងបញ្ចុះបឋមសិលាសាងសង់រង្វង់មូលវិមានឯករាជ្យ។ លោកអនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈបានអោយដឹងថា ការប្រទះឃើញនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបរិវេណសួននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាប្រភេទគ្រាប់(UXO) ចំនួន០១គ្រាប់។ ក្រោយពីប្រទះរកឃើញ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានអង្គភាពកំចាត់មីនស៊ីម៉ាក់យកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។
ខេត្តបាត់ដំបង! ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងបានសម្តែងការសប្បាយចិត្តខ្លាំងនៅពេលបានឃើញអាជ្ញាធរយកចិត្តទុកដាក់ចុះអនុវត្តស្ថាបនាច្រាំងស្ទឹងនិងផ្លូវបេតុងដើម្បីសម្រួលដល់ការធ្វើដំណើរ ខណៈដែលផ្លូវមួយខ្សែនេះរងការខូចខាតបាក់ស្រុតស្ទើបោះបង់ចោលដោយជំនន់ទឹកភ្លៀង។ លោក សេក ផានិត មេឃុំអូរដំបង១ បានលើកឡើងអោយដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះគឺមានប្រវែងជិត ២០០០ម៉ែត្រ ដោយគិតចាប់ពីស្ពានផ្សារខ្វែងរហូតដល់ផ្លូវរថភ្លើង ដែលជាការផ្តួចផ្តើមពីអាជ្ញាធរខេត្ត និងមានការចូលរួមពីសប្បុរសជនផងដែរ ហើយកន្លងមកគម្រោងផ្លូវបេតុងនេះគឺយើងធ្វើបានច្រើនហើយ តែមានកន្លែងខ្លះទើបធ្វើបានមួយចំហៀងដោយសារច្រាំងបាក់ អញ្ចឹងចំណុចដែលបាក់គឺយើងចាប់ផ្តើមធ្វើច្រាំងឡើងវិញ រួចហើយបន្តចាក់បេតុងអោយត្រូវទំហំ០៧ម៉ែត្រ។ លោកបន្តថា សមិទ្ធផលថ្មីដែលរដ្ឋបាលឃុំទទួលបាននាពេលនេះគឺប្រជាពលរដ្ឋមានការសប្បាយចិត្តនិងសាទរខ្លាំង ពីព្រោះផ្លូវនេះកន្លងមកខូចខាតច្រើន ហើយស្ងាត់មិនសូវមានមនុស្សជិះឆ្លងកាត់ទេ ដោយសារច្រាំងកន្លែងខ្លះបាក់ពិបាកជិះ ដល់ឥឡូវកើតផ្លូវថ្មីមកទើបមានការចរាចរណ៍អ៊ូអរឡើងវិញហើយប្រជាពលរដ្ឋដែលរស់នៅមានផ្ទះជាប់តាមដងផ្លូវនេះគឺគាត់សប្បាយចិត្តខ្លាំង ក្នុងនាមលោកជាអាជ្ញាធរឃុំក៏សប្បាយចិត្តដែរដោយទទួលបានផ្លូវបេតុងមួយខ្សែដ៏ធំមួយនេះ។...
ខេត្តបាត់ដំបង! កុមារីម្នាក់ដោយខ្វះការប្រុងប្រយ័ត្នបានដើររអិលជេីងចូលក្នុងទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង០៨និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ក្មេងរងគ្រោះដែលលង់ទឹកស្លា.ប់ឈ្មោះ ហាន រចនា ភេទស្រី អាយុ០៥ឆ្នាំ មានទីលំនៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈដែលឪពុកម្តាយទៅលក់អីវ៉ាន់នៅផ្សារមោងឫស្សី ទុកកូននៅជាមួយបងនៅផ្ទះក៏បានដេីរទៅលេងមាត់ទឹកស្ទឹងពីខាងលិចផ្ទះចំងាយប្រហែល២០០ម៉ែត្របណ្តាលអោយលង់ស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយឪពុកម្តាយយករៀបចំធ្វើបុណ្យតាមប្រពៃណី។
ប៉ៃលិន៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អ តាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ក្នុងខេត្តដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលនាពេលខាងមុខ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖...
ប៉ៃលិន៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការការសាងសង់រោងធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ...
ខេត្តប៉ៃលិន ៖ គ្រាន់តែស្តាប់សម្តីស្រ្តីក្រីក្រវ័យក្មេងម្នាក់រៀបរាប់ស្ទើរខ្លោចចិត្ត ខណ:នាងមានការហួសចិត្តយ៉ាងខ្លាំង នឹងខាងពន្ធនាគារខេត្តប៉ៃលិន ដោយប្តីនាងតែងតែពោលប្រាប់ថា ស្ពឹកដៃជើង ឈឺចុកចាប់ក្នុងក្រពះពោះវៀន ដើរលែងរួច ត្រូវគេទុកឱ្យនៅឈឺនៅក្នុងកន្លែងពន្ធនាគារ រហូតដល់ប្តីនាងឈឺធ្ងន់ ទើបគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក្រោយពេលប្តីស្លាប់ ទើបគេទៅប្រាប់ ឱ្យយកសពប្តីធ្វើបុណ្យតែម្តង។ ហេតុការណ៍ស្រ្តីវ័យក្មេងក្រីក្រម្នាក់ រៀបរាប់ពីបញ្ហាប្តីខ្លួនស្លាប់ ដោយមិនទាន់ដង្ហើមនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងទីធ្លាវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ក្រោមប្រធានបទ « ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសណ្ជាគារកាំបូឌីយ៉ាណា ។ វេទិកានេះមានការអញ្ជើញចូលរួមជាអធិតីភាពពី ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អនុរដ្ឋលេខាធិការ,...
ខេត្តច័ន្ទបុរី ៖ ពលករខ្មែរ០១នាក់ បានបាត់បង់ជីវិត និង ២៥នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណ:កំពុងជិះរថយន្តថៃទៅស៊ីឈ្នួលបេះផ្លែមៀននៅខេត្តច័ន្ទបុរី។ យោងតាមគេហទំព័រក្នុងប្រទេសថៃបានឲ្យដឹងថានៅវេលាម៉ោង ០៦ និង ២៧នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣១៧ ក្នុងឃុំប៉ាក់តុង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃមានករណីរថយន្តដឹកពលករខ្មែរក្រឡាប់ធ្លាក់ចេញពីផ្លូវ ។ ប្រភពដដែលបន្តថា នៅក្នុងរថយន្តនោះ មានដឹកពលករខ្មែរចំនួន ២៥នាក់ ទៅចម្ការដើម្បីបេះផ្លែមៀនអោយថៅកែថៃ លុះដល់ត្រង់ចំណុចខាងលើ...