ព្រៃវែង ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការកៀរគរអង្គភាពសារព័ត៌មាននានា ចូលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA គឺដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។ លោកបណ្ឌិត ទូច...
កោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) ។ លោកជំទាវអភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង...
ភ្នំពេញ ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ជាលទ្ធផល ទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង...
(បាត់ដំបង) នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង ៤ជាន់ ស្មើ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស និងចែកម៉ូតូដល់សិស្សានុសិស្សនិទ្ទេសA ចំនួន៧៧រូបនៅក្នុងខេត្តបាត់ដំបង។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង មានសមត្ថភាព ភាពច្នៃប្រឌិត និងក្រមសីលធម៌ល្អ សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ច...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេល ២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ករណី ដែលបណ្ដាលឱ្យស្លាប់ ចំនួន ៦៩នាក់ និងរងរបួស ចំនួន ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...
ស្វាយរៀង ៖ តាមការឲ្យដឹងពីលោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៦ពាន់សេវា ។ លោកស្រី អ៊ុក ចិន្តា បានឲ្យដឹងទៀតថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀងទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ...
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ១ ៥០០នាក់ នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ...
ឯកឧត្តម នេត្រ ភក្ត្រា ៖ “ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ហើយក្រសួងព័ត៌មាន ផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត “ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន រៀបចំឡើងដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នាអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា...
បន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថ ជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។ ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ – សូម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តន៍ពិន័យ ចំពោះមន្ត្រីនគរបាល ចំនួន១១រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការនគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ព្រោះល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សូមអានសេចក្តីលំអិត ក្នុងលិខិតដូចខាងក្រោម ៖