បន្ទាយមានជ័យ ៖ ក្រោយមានការកកស្ទះ បណ្តាលឲ្យប្រជាពលរដ្ឋ និងភ្ញៀវចេញចូលប្រទេស ឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងលិខិតឆ្លងដែនផ្សេង ៗ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នគរបាលច្រកទ្វារអន្តរប៉ោយប៉ែត បានបង្ហាញពីមូលហេតុនៃការកកស្ទះ ដែលបណ្តាលមកពីបញ្ហា ៣ចំណុច និងកំពុងត្រូវបានរកដំណោះស្រាយ ។ យោងតាមការជូនដំណឹង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានជម្រាបជូន បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់គណនីឈ្មោះ “រ៉េត...
កំពង់ស្ពឺ ៖ ក្រុមហ៊ុនមួយរបស់ប្រទេសចិន គ្រោងនឹងទម្លាក់ទុនវិនិយោគសាងសង់ រោងចក្រចម្រោះទឹកកខ្វក់មួយក្នុងខេត្តកំពង់ស្ពឺ គ្រាដែលនេះនៅមិនទាន់មានអាងចម្រោះទឹកកខ្វក់ ចេញពីបណ្តារោងចក្រ សហគ្រាសនៅឡើយ នេះបើយោងតាមសម្តីរបស់អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន៣៩៤កន្លែង ហើយចំនួននេះនិងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ២០២៤ ។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺ នៅមិនទាន់មានរោងចក្រដែលអាចស្តុក និងចម្រោះទឹកកខ្វក់...
ប៉ោយប៉ែត ៖ មានការរអ៊ូរទាំ និងជួបការលំបាកខ្លាំងពីសំណាក់ពលរដ្ឋ មួយចំនួននៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានជីវិភាពខ្វះខាត ខណៈដែលអាជ្ញាធរភូមិសង្កាត់កាយប្រឡាយស្របតាមផ្លូវមុខផ្ទះ អោយពួកគាត់ចេញលុយដាក់លូមុខដីកម្មសិទ្ធរបស់ខ្លួន ក្នុងតំលៃលូ ១កង់ ថ្លៃ៥០ដុល្លា បើពលរដ្ឋណាមិនដាក់ ក៏មិនអីដែរដោយគ្រាន់តែការកាយប្រឡាយ ហើយទុកចោលជាហេតុធ្វើអោយពួកគាត់ ជួបការលំបាក់ចេញចូលផ្ទះប្រកបមុខរបររកសុី ធ្វើការ ។ បើតាមការរាយការណ៍ ពីពលរដ្ឋខាងលើ ដែលមានទីលំនៅ នៅផ្លូវទី២ ក្រោយស្ថានីយ៍ប្រេងតេលា នៃភ្លើងស្តុបផ្សារកណ្តាល នៃផ្លូវទៅសង្កាត់ផ្សារកណ្តាលបានអោយខាងព័ត៌មានយើង...
បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង ដែលដឹកនាំដោយលោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការដាក់តាំងលក់ទំនិញ និងការលក់ដូរផ្សេងៗនៅតាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបង ។ លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុងបានបញ្ជាក់ថា ដោយទទួលបានការណែនាំរបស់លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង លោកបានដឹកនាំក្រុមការងារចម្រុះ រួមមានកម្លាំងអធិការនគរបាលក្រុង...
បាត់ដំបង ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាមនុស្សមានវិបត្តិផ្លូវចិត្ត (មានជំងឺរ៉ាំរ៉ៃ) បានសម្រេចបញ្ចប់ជីវិត ដោយយកខ្សែអង្រឹង ចងកទៅនិងដែកដំបូលខ្ចុះខាងមុខផ្ទះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ជាម ណាវី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ស្រេង ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា...
បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបង បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបងឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ” ។ នាឱកាសនោះដែរ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវទួលតាឯក ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ-4298 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ស ពាក់ផ្លាកលេខ...
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌស្រាល ចុះធ្វើការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតប៉័ងតោ) ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៩និង១៥នាទី ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាង និមិត្ត ហៅមិត្ត...
បាត់ដំបង ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកន្ទុយរ៉ឺម៉កម៉ូតូកង់បី ពេញទំហឹងនៅវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីច្នៃដឹកស្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ នុន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រៀមបំរុងបត់ឆ្វេង ក៏មានរថយន្តមួយគ្រឿងមកពីមុខម៉ូតូកង់បីក៏ឈប់ ភ្លាមនោះក៏មានរថយន្តសេរីទំនើបម៉ាក...