ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូនឯកឧត្តម ង្វៀន ដាំងឡឹក...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ ចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល, តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរង ខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, កងកំលាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាក្រុង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តន៍ពិន័យ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការនគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្កិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ព្រោះល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សូមអានសេចក្តីលំអិត ក្នុងលិខិតដូចខាងក្រោម ៖
ពោធិ៍សាត់ ៖ មនុស្ស២នាក់ បានស្លាប់និងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញក្រុមហ៊ុន វីរៈប៊ុនថាំ បានបើកបុករថយន្តដឹកស្រូវ ពីក្រោយ ពេញទំហឹងកាលពីយប់ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវកំណាត់ជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ការ៉ុត ពាក់ផ្លាកលេខភ្នំពេញ 3F-9149...
(បាត់ដំបង) នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្ម(កូនសម្លាប់ឳពុកចុង)និងអង្គហេតុក៏ដូចជាកិច្ចប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ ។ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការិយាល័យនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្ម កូនសម្លាប់ឪពុកចុង បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីអធិការស្រុកភ្នំព្រឹក អំពីករណីឃាតកម្មខាងលើ លោកបានបញ្ជាអោយកម្លាំងជំនាញរបស់អធិការចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកក្រុមការងារស្រាវជ្រាវស៊ើបអង្កេត...
ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា...
កំពង់ស្ពឺ៖ អគ្គនាយក អគ្គនាយករងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យ ឯ.ក បានរងបណ្តឹងពីអតិថិជនរបស់ខ្លួនថាបានរំលោភលើសេចក្តីទុកចិត្ត តុលាការបានសម្រេចឃុំខ្លួនហើយកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមដីបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី នាង ស៊ីណៃ បានឱ្យដឹងថា ជនជាប់ចោទដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ ជាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យឌីវេឡុបម៉ិន រៀលអ៊ីស្ទេត រស់នៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ អ៉ឹង...
(បាត់ដំបង) យ៉ាងហោចណាស់ក្មេងសិស្សសាលាម្នាក់បានស្លាប់និងមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាលចំណែករថយន្តខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នានៅវេលាម៉ោង១៣និង៣០ នាទីថ្ងៃទី២០.ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិ លេខ ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Camry ឆ្លាមពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2H-0522 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្ដ PRIUS ពណ៌សមួយគ្រឿង ពាក់ ផ្លាកលេខ បាត់ដំបង...
(បាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការបានចុះធ្វើការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង ៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់រួមមាន៖ ១-ឈ្មោះ ផាត ម៉ាប់ ហៅបូក ភេទប្រុសអាយុ២៣ឆ្នាំ ២-ឈ្មោះ វណ្ណថន ទ្រីយ៉ានុត ភេទស្រី អាយុ២០ឆ្នាំ...
ព្រះវិហារ ៖ មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្តរីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរហេតុការណ៍នេះបានកើតឡើងនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ លោកលឹម អង់អាច អធិការនគរបាលស្រុករវៀងបានឲ្យដឹងថានៅរសៀលថ្ងៃទី១៨ធ្នូថា ឈ្មោះសំ វិចិត្រ្តា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជាប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់ មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ បើកបរដោយឈ្មោះ ចេង សុខជា ភេទប្រុស អាយុ37 ឆ្នាំ ជាជនបង្ករ...