ព្រះវិហារ ៖ មានប្រជាពលរដ្ឋជាច្រើនកុះករ បានចូលរួមកម្សាន្តព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ធ្វើអោយកម្មវិធីបុណ្យអ៊ុំទូកឆ្នាំនេះ មានសភាពអ៊ូអរ ខុសពីឆ្នាំមុនៗ ។ កម្មវិធីបុណ្យអ៊ុំទូកនេះដែរ គេសង្កេតឃើញមានរៀបចំកម្មវិធីតាំងពិពរ័ណ៍ផលិតផលកសិកម្ម និងវិត្ថុអនុស្សាវរិយ៍ មកពីគ្រប់ទូរទាំង ៨ក្រុង ស្រុក និងមកពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ នៅពេលរាត្រី មានបង្ហោះគោម អុចកាំជ្រូច បណ្តែតប្រទីប ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣ ។...
កីឡាការិនីជឺជីតស៊ូឆ្នើមរបស់កម្ពុជា ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែក ត្រូវនឹងម៉ោងប្រមាណ ៨យប់ថ្ងៃទី២៩ ខែកញ្ញា ខែកញ្ញា នៅសហរដ្ឋអាមេរិក ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលពិភពលោក ONE Atomweight លើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី ។...
ប៉ៃលិន ៖ការប្រកួតបាល់ទាត់មហាជនពានរង្វាន់ កីឡាមហាជនខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នេះ នៅតារាងបាល់ទាត់តារានិកុរ (អូរឈើក្រំ) ស្ថិតក្រោមអធិបតីភាព លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្ត ហើយពិធីនេះដោយមានការចូលរួមពីកីឡាករបាល់ទាត់ជាច្រើនក្រុម លោកអាជ្ញាកណ្តាល ព្រមទាំងទស្សនិកជនជាច្រើននាក់ទៀតផងដែរ។ លោក ហែម តារា ប្រធានតារាងបាល់ទាត់ តារានិកុរ (អូរឈើក្រំ) ខេត្តប៉ៃលិន បានមានអោយដឹងថា៖ គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងគឺដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាព...
បាត់ដំបង ៖ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ទោះបីក្នុងថានៈជាអតីតយុទ្ធជន តែពួកគាត់ជាប្រតិបត្តិករយ៉ាងសកម្ម ក្នុងការការពារជាតិ ។ នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ពួកគាត់បានរំដោះជាតិអោយយើង...
ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រូវប្រកួតនាម៉ោង៦ល្ងាចនេះ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រជែងមេដាយជូនជាតិ ។ សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាកីឡាហែលទឹកពាក់ជើងទា បានចាប់ផ្ដើមការប្រកួតដំបូងថ្ងៃនេះ ខណៈមានកីឡាករ–កីឡាការិនីកម្ពុជា ៧រូប បានធ្វើការប្រកួតលើវិញ្ញាសា ១០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ ជាលទ្ធផលមានកីឡាករ–កីឡាការិនីកម្ពុជា ៤រូប បានឆ្លងផុតវគ្គជម្រុះ...
ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី បានសរសេរលើហ្វេសប៊ុ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជា អ្នកនាងបានឃើញ ប្រជាជនខ្មែរស្រុះស្រួលមួលមីសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមជួយក្នុងព្រឹត្តិការណ៍ ក្រោមម្លប់សន្ដិភាពរបស់កម្ពុជា។ ភាវី បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ថ្នាក់ដឹកនាំមានភាពវៃឆ្លាតក្នុងការគ្រប់គ្រង និងចាត់តាំងអ្នកមុខ អ្នកការ គ្រប់ជំនាញដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងព្រឹត្តិការណ៍។ ហើយគ្រប់បណ្ដាផលិតកម្មធំៗ បាននិពន្ធ តាក់តែង និងច្រៀងចម្រៀងដែលជាអត្ថន័យដាស់ព្រលឹងខ្មែរឱ្យភ្ញាក់ឡើងវិញ។ ភវី បានបញ្ជាក់ថា...
សៀមរាប ៖ ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង៩ពាន់នាក់ បានងើបមកប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប តាំងពីម៉ោង៤ទាប់ភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរងចាំទស្សានាភាពអច្ឆរិយ នៃបាតុភូតថ្ងៃរះ ចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត ។ តាមការអោយដឹង ពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីព្រឹកម៉ោង៧ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ចាប់តាំពីព្រលឹមស្រាងៗ...
បន្ទាយមានជ័យ ៖ ក្រោយពីប្រកួតសន្សំពិន្ទុ យ៉ាងស្វិតស្វាញ ប្រកបដោយសាមគ្គីភាព គោរពតាមបទបញ្ជា វិន័យ បច្ចេកទេសនៃការប្រកួតរយៈពេលប្រមាណ១០សប្តាហ៍កន្លងទៅ ការប្រកួតពានរង្វាន់បាល់ទាត់ សន្តិភាពរដូវកាលទី២ ត្រូវបានបិទបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមអធិតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ធ្វេីឡេីងនៅតារាងបាល់ទាត់ អេកូស្ពត តាមបណ្តោយផ្លូវជាតិ លេខ៦ (ផ្លូវសៀមរាប) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន ។ ការលើកឡើងដូច្នេះ ក្នុងពេលបើកការប្រកួតបាល់ទាត់លើកទី៤ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់យុវនិស្សិតមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ ទាំង៩ក្រុងស្រុក ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណអធិបតី...
ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះដោយធ្វើការបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។ ជាមួយកិច្ចចុះប្រតិបត្តិការខាងលើនេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ លី...