ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេស...
សៀមរាប៖ កម្ពុជាទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើន ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ ១៤...
សៀមរាប៖ ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ (១.០២៧.៧៧៩នាក់) ដែលចំនួននេះ កើនឡើង ៧៤៤,៨៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១២១.៦៤៩ នាក់ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដនៅខេត្ដសៀមរាបមានចំនួនប្រមាណ ១លាន២ម៉ឺន៧៧៧៩នាក់ ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៧ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ បានកើនឡើងជាង ២៨ភាគរយ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ ឧសភា និងសម្រាប់រយៈពេល៥ខែ នៅថ្ងៃទី១៤...
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២២ កម្ពុជានាំចេញជ័រកៅស៊ូជាង ១០ម៉ឺនតោន កើនឡើងប្រមាណ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា បាននាំចេញជ័រកៅស៊ូ ក្នុងបរិមាណជាង ១០ ម៉ឺនតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ មានការកើនឡើង ៣ភាគរយ។ ចាប់ពីខែមករា ដល់ឧសភា...
ស្ទឹងត្រែង៖ ក្នុងឱកាសចុះទៅពិនិត្យចម្ការស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ភាពជោគជ័យនេះ មិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយៈការបង្កើតការងារមានការងារមានចំណូល...
ភ្នំពេញ៖ ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ ការនាំចេញផលិតផលកាត់ដេរ មានចំនួនទឹកប្រាក់ប្រមាណជាង ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារ ស្មើនឹង ២៤.៨% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួរលេខបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិផលការបូប គិតជាទឹកប្រាក់សរុប...
ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ទាក់ទាញវិនិយោគិនជប៉ុន ពិចារណា លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប និងគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិកកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម ស៊ុយ សែម បញ្ជាក់ពីជំហរនៃបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត...
ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត យីហោ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) មានទីតាំងនៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការ នៅក្នុងខែមេសា ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនៃការរៀបចំបានប្រព្រឹត្តទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក។ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២៧ ខែមករា...