បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលនៃសាលាខេត្តបាត់ដំបង។ ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា...
បន្ទាយមានជ័យ ៖ ផលិតផលសត្វ ល្មើសច្បាប់ ជាង៧តោន រួមនិងស៊ុតមាន់ ជាង៣ម៉ឺនគ្រាប់ ត្រូវបាន មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការបង្ក្រាបចាប់យក និងសុំគោលការណ៍ដុតកម្ទេចចោល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លើ២ករណីផ្សេងគ្នា ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងមន្ត្រីរបស់លោក...
បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់ បានដើរលុកលុយចូលក្នុងព្រៃ ស្វែងរករុក្ខជាតិនានា ជ្រុលចូលមកក្នុងទឹកដីកម្ពុជា ជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ហើយយោធាខ្មែរចូលទៅសង្គ្រោះ បានជាន់មីនផ្ទុះមួយគ្រាប់ទៀត ផ្ទុះរងរបួសម្នាក់ទៀត ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ៣៩ និង ៣៩ GPS លេខ...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរំលឹកឡើងវិញ ពីប្រវត្តិឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរ បានហែលឆ្លងកាត់អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) ថា ពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ ត្រូវកាប់សម្លាប់ និងធ្វើទារុណ្ឌកម្មយ៉ាងព្រៃផ្សៃ បង្ខំឱ្យធ្វើការលើសកម្លាំង ទាំងមិនដែលបានហូបឆ្អែត មិនតែប៉ុណ្ណោះមិនដែលទទួលបានការគិតគូដល់សុខភាព ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំនាសម័យនោះឡើយ ។ ការលើកឡើងដូច្នេះ ក្នុងពិធីពិនិត្យ និងចែកវែនតាដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង១៤០០នាក់...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់ស្ត្រី០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តCAMRYមួយគ្រឿងបុកប៉ះជាមួយម៉ូតូពេញទំហឹងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក SCOOPYពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AP-1886 បើកបរដោយឈ្មោះ រួម សុវណ្ណកញ្ញា ភេទស្រី អាយុ១៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ លី ច័ន្ទលក្ខិណា ភេទស្រី អាយុ២០ឆ្នាំ...
បន្ទាយមានជ័យ ៖ សមិទ្ធផលជាច្រើន នៅវត្តរតនសុខសាន្ត (វត្តអូរខៃដន) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងភាពសុខដុមរមនានៃសាសនា គឺជាបរិយាកាសដ៏កម្រពីមុនមក ពោលគឺអំឡុងទស្សវតរ៍ទី៩០ ដែលប្រទេសកម្ពុជាយើង ក៏ដូចជានៅទីនេះផ្ទាល់...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ព្រោះតែដាច់លុយចាយ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នកដទៃ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខា បញ្ញា បច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ ជនសង្ស័យជាអ្នកលក់ភេសជ្ជៈចល័តតាមម៉ូតូកងបី បង្កប់លក់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ កាលពីកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអោយដឹងថាកាលពីនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែឧសភា ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ សីហា...
ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីវ័យ៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង សហការជាមួយកម្លាំងប្រជាការពារ ក្រោមការបញ្ជាពីលោកអធិការស្រុកតាលោសែនជ័យ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ តាមការអោយដឹងពីលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានអោយដឹងថា ដោយទទួលបានព័ត៌មានតាមរយៈទូរសព្ទ ពីលោកមេភូមិជ្រៃក្រឹម បានរាយការណ៍ មកសមត្ថកិច្ចថា មានករណីរំលោភសេពសន្ថវៈនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភាព ភេទស្រី អាយុ៣៦ឆ្នាំ...
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានអតិថិជនជិត ២ពាន់នាក់ត្រូវបានក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា អញ្ជើញមកទទួលប្លង់ដីនិងផ្ទះដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង ហើយពិធីចែកជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបង ដែលស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា...