ខេត្តបាត់ដំបង៖ ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ និងយោបល់លោកឧត្តមសេនី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣ នាក់ ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា...
ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃ ទី០៨ ខែ មិថុនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៧ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្ត បាត់ដំបង .។ សាកសពជនរងគ្រោះមានឈ្មោះ សែម ឃិន ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅចំណុចក្រុមទី៧ ភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្ត បាត់ដំបង .បានដេកស្លាប់ក្នុងបន្ទប់ផ្ទះ ត្រង់...
បន្ទាយមានជ័យ ៖ កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដំណើរការកាលពីព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ លើសេចក្ដីព្រៀងរបៀបវារៈចំនួន៦ ដែលត្រូវបានលើកយកមកពិនិត្យពិភាក្សា និងអនុម័ត ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឃេីញថា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់និង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អ ពិសេសបានចូលរួមព្រឹត្តិការណ៍ធំៗ នាពេលកន្លងមក មានបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យព្រះអគ្គីកីឡា...
ខេត្តបាត់ដំបង! គិតត្រឹមរយ:ពេល៥ខែដើមឆ្នាំនេះខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងតូចទាំងធំសរុបជាង ២០០០ខ្នង ក្នុងនោះរន្ទះបាញ់បណ្តាលអោយមនុស្សស្លាប់ និងរងរបួសជិត ២០នាក់ក ព្រមទាំងសតូគោជាច្រើនក្បាលផងដែរ។ យោងតាមរបាយការណ៍ពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែមិថុនា នេះថា ដោយសារឥទ្ធិពលអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ពិសេសចាប់ពីដើមខែមករា ដល់ចុងខែឧសភា ឆ្នាំ ២០២៣កន្លងមកនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបោកបក់យ៉ាងខ្លាំងរហូតបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ២.២០៨ខ្នង ស្មើប្រជាពលរដ្ឋរាយប្រមាណ ៩.៣៩៤នាក់ ថែមទាំងបានបង្កជារន្ទះបាញ់សម្លាប់ជីវិតមនុស្សអស់ចំនួន ៦នាក់ របួស ១១នាក់ និងបណ្តាលឲ្យងាប់សត្វគោជាច្រើនក្បាល...
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទជនជាតិកូរ៉េ រត់ឡើងម៉ូតូគេចខ្លួនបានមួយភ្លែត ។ ករណីនេះកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស...
បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តបុកពេញទំហឹង នៅវេលាម៉ោង១៧ និង៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ និងតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ឈ្មោះ ឆា នុន អាយុ៨ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត...
បាត់ដំបង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ មាន៖ ១.ឈ្មោះ សាន...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម...
បន្ទាយមានជ័យ ៖ គិកចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដល់ត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដែលសមត្ថកិច្ចនគរបាល បានទទួលបណ្តឹង ពីប្រជាពលរដ្ឋ ៥៦នាក់ ដែលបានប្តឹងម្ចាស់ហាងលក់មាស ប្តូរប្រាក់ វេរប្រាក់ មនោរម្យ ក្នុងការឆបោកពួកគាត់ សរុបជាប្រាក់រាប់លានដុល្លា រួចបិទទ្វារហាងរត់បាត់ មិនទទួលខុសត្រូវ ។ ដោយសារមិនទាន់ឃើញមានលទ្ធផល ពីចំណាត់ការរបស់សមត្ថកិច្ច បន្ទាប់ពីបានប្តឹងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣...
ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ពិធីនេះដែរប្រារព្ធធ្វើឡើងទៅលើទីតាំងពីរផ្សេងគ្នា ដែលទីតាំងទី១ ស្ថិតនៅបរិវេណវត្តសិរីរតនារាម អន្លង់សាគរ...