បន្ទាយមានជ័យ ៖ ពលរដ្ឋក្រុងប៉ោយប៉ែត ជាច្រើននាក់បានរត់ជាន់ជើងគ្នា ខណៈមានក្របីធំមួយក្បាល មិនដឹងមកពីណា រត់ដេញវ័ធពលរដ្ឋ បណ្តាលឲ្យរងរបួសច្រើននាក់ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ លើកឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ និងផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស ចំនួន០៦នាក់ រងរបួសធ្ងន់ស្រាល ។ តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា នៅសុខៗស្រាប់តែមានសត្វក្របីធំមួយក្បាល សង្ស័យឡើងក បានដេញវ័ធប្រជាពលរដ្ឋ...
បាត់ដំបង ៖ រថយន្តពីរគ្គ្រឿងបុកគ្នាពេញទំហឹង ហោះទៅបុកម៉ូតូ០៣គ្រឿងផ្សេងទៀត បណ្ដាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល នៅវេលាម៉ោងប្រមាណ៧និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុនបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់ខាងលើនេះ ដំបូងឡើយ គេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA ពណ៌ស ពាក់ស្លាកលេខ ឧ.មានជ័យ 2C-9898 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លួវហាយវេ ទិសដៅពីត្បូងទៅជើង...
បន្ទាយមានជ័យ ៖ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីមានផ្ទៃពោះ-កូនខ្ចី ស្ត្រីមានសតិមិនប្រក្រតី ១៥គ្រួសារ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានទទួលអំណោយ ពីសមាគមនារីកម្ពុជាខេត្តបន្ទាយមានជ័យ ។ ការនាំអំណោយនេះ ក្រោមការដឹកនារបស់លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា...
ភ្នំពេញ ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិក្រាំងស្វាយ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន...
បាត់ដំបង ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២០គ្រួសារ មកពី១១ភូមិ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកស្រី សំ រ៉ន អាយុ៣៣ឆ្នាំ មានបន្ទុក០៥នាក់ ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលរងគ្រោះដោយ ភ្លើងឆេះផ្ទះ ។ លោកអភិបាលក្រុង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ...
ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនពលរដ្ឋ...
បន្ទាយមានជ័យ ៖ យោធាកម្ពុជា នៃកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំងបូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ បានចុះពិនិត្យមើលភូមិសាស្រ្ត...
ពោធិ៍សាត់ ៖ ទោះបីជាប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាត់វិធានការក្តៅ ដល់អាជ្ញាធរសមត្ថកិច្ច តាមបណ្តាខេត្តបង្រ្កាបឲ្យបាន អ្នកនៅពីក្រោយខ្នង នៃការកាប់ទន្រ្ទានដីរដ្ឋធ្វើកម្មសិទ្ធិ ស្រាប់តែនៅខេត្តពោធិ៍សាត់ ជនប្រព្រឹត្តល្មើសហាក់មិនខ្លាចរអា និងវិធានការនេះសោះ ដោយនៅតែមានការកាប់បំផ្លាញព្រៃឈើ ដឹកតាមរទេះក្របី ចេញតាមទីតាំដីដែលគេបានកាប់រានដីព្រៃ ជាង ៤០ហិចតា ស្ថិតនៅចំណុចល្អាងម្នាស់ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សកម្មភាពដឹកជញ្ជូនឈើទាំងនេះ...
ខេត្តបាត់ដំបង៖ ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ និងយោបល់លោកឧត្តមសេនី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣ នាក់ ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា...