ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ...
បាត់ដំបង ៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម» ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ...
បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួន អនុវត្តន៍តាមនីតិវិធី ក្រោយចេញមូលប្បទានប័ត្រ ពុំមានសាច់ប្រាក់ ឲ្យអ្នកដទៃ (ចេញសែកស្អុយ) ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ងួន សេងហេង (ហៅរ៉ាដា) ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពូលុង សង្កាត់រម្យនា...
ព្រះវិហារ ៖ ព្រៃឈើនៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ត្រង់ចំណុចគីឡូម៉ែត្រ១៦១ នៅប្រមាណជា ៣គីឡូម៉ែត្រ ពីស្នាក់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការឈូសឆាយទន្ទ្រានធ្វើកម្មសិទ្ធ ខណៈដែលមន្រ្តីជំនាញបរិស្ថាន ឆ្លើយថា មិនដឹង ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មានគ្រឿងចក្រចំនួន២គ្រឿង បានធ្វើសកម្មភាពឈូសឆាយហើយបានបើករត់គេច ពីការប្រម៉ាញ់របស់អ្នកព័ត៌មានដែលបានចុះទៅដល់ ។ បើយោងតាមព័ត៌មាន ពីប្រជាពលរដ្ឋ នៅប៉ុន្មានខែចុងក្រោយនេះ សកម្មភាពយកគ្រឿងចក្រទៅឈូសឆាយដីព្រៃ របស់រដ្ឋយកធ្វើកម្មសិទ្ធ ហាក់កំពុងកើតមានយ៉ាងសកម្ម...
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ភូមិព្រែកកំពឹស និងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន៨០នាក់ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក...
បន្ទាយមានជ័យ ៖ ទីបំផុតសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរកឃើញការពិតហើយលើករណី ដែលមានបណ្តាញសង្គមបង្ហោះថា មានករណីក្រុមក្មេងស្ទាវ ចាប់ក្មេងស្រីអ្នកលក់ក្រឡានម្នាក់ នៅមុខសាលាឃុំបន្ទាយនាង ទៅបាត់ ។ តែការពិតក្មេងស្រីជាអ្នកលក់ក្រឡាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានព្រមព្រៀងជាមួយបុរសដែលខ្លួនស្រលាញ់យូរហើយ ក៏ឡើងឡានទៅជាមួយ ។ ដើម្បីកុំអោយមានការយល់ច្រឡំថា ជាករណីចាប់ជំរិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្រ្តីដែលគេបង្ហោះថា មានគេចចាប់ឡើងឡានឈ្មោះ ខ្នួច ស៊ីមាន ភេទ ស្រី...
សត្វក្រពើចំនួន២៥ក្បាល ដែលមានទម្ងន់ចាប់ពី ២៥ ទៅ៤០ គីឡូក្រាម ក្នុងមួយក្បាល ត្រូវបានផ្នែកនាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាំយកមកពីខេត្តសៀមរាប ទៅលែងក្នុងបឹងធម្មជាតិមួយហៅថា (បឹងខាំផា ) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ ដើម្បីឱ្យបរិមាណក្រពើត្រីមានការកើនឡើងបន្ថែម ខណៈសត្វក្រពើប្រភេទនេះ ជិតផុតពូជទៅហើយ។ យើងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីលែងសត្វក្រពើត្រីទៅក្នុងបឹងធម្មជាតិ បានធ្វើឡើងនៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោក អ៊ន...
បាត់ដំបង ៖ រថយន្តដឹកថ្មធុនធ្ងន់ បើកបុករថយន្តឃួងដីដាំបង្គោលបណ្តាញអគ្គិសនីពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងជិត១០០ម៉ែត្រ ធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តឃួងដីដាំបង្គោលបណ្តាញអគ្គិសនី ពណ៍ស មួយគ្រឿង...
បាត់ដំបង ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
បាត់ដំបង ៖ អង្គការACT បានដឹកនាំសិក្ខាកាមប្រមាណជាង៥០អង្គ-នាក់ មកពីបណ្តា រាជធានី ខេត្ត មួយចំនួនដើម្បីចុះទស្សនៈកិច្ចសិក្សាស្ដីពីអភិបាលកិច្ចល្អរបស់សាលាស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។ កម្មវិធីទស្សនៈកិច្ចសិក្សានេះ ធ្វើឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៥ដល់២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក អិត សុខមាស ប្រធានគម្រោង ដែលមានសិក្ខាកាមចូលរួមមានដូចជាអជ្ញាធរ ភូមិ ឃុំ ស្រុក សហគមន៍ ព្រះសង្ឃ...