ពោធិ៍សាត់ ៖ អាជ្ញាធរនិងជំនាញ បានត្រឹមតែកំពុងស្រាវជ្រាវ និងសូមរូបពីអ្នកព័ត៌មាន ដើម្បីអោយមន្រ្តីចុះមើល ខណៈដែលដីព្រៃក្បែស្នាក់ការឧទ្សានជាតិ ជួរភ្នំក្រវាញកណ្តាល ប្រមាណជាង ៤០ហិចតា ត្រូវបានកាប់រុកទន្ទ្រាន ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានបុគ្គលពីរនាក់ មានលុយមានអំណាច បានកាប់រុកទន្ទ្រានដីព្រៃឧទ្យានទេសចរណ៍អូដា នៅចំណុចល្អាងម្នាស់ ជាប់នឹងអូដា ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ តាំងពីខែ១១ ឆ្នាំ២០២២ មកម៉្លេះ...
កំពង់ស្ពឺ ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក កង វណ្ណារ៉ូ បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងល្អប្រសើរ ខណៈវិស័យនេះក៏នៅមានភាពក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជា ពោលគឺប្រជាពលខ្មែរនៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយ ទោះបីវិស័យនេះ មានវត្តមាននៅក្នុងប្រទេសយូរឆ្នាំមកហើយក្តី ។ កាណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារប្រជាជនកម្ពុជាដែលផ្តើមឡើងដោយក្រុមហ៊ុន សារិនឌីបម៉ាយក្រូអុីនសួរេន ម.ក នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ លោក កង វណ្ណារ៉ូ បានលើកឡើងដោយគូសបញ្ជាក់ថាទីផ្សារធានារ៉ាប់រងនៅកម្ពុជាបានបន្តរក្សាលំនឹងនិងកំណើននៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះទីផ្សារធានារ៉ាប់រងកម្ពុជាមានកំណើនក្នុងរង្វង់២០%គឺមានកម្រឹតទាបបើធៀបទៅនិងប្រទេសជឿនលឿន។តែទោះជាយ៉ាងនេះក្តី...
ពោធិ៍សាត់៖ អាជ្ញាធរ និងជំនាញបានត្រឹមតែកំពុងស្រាវជ្រាវ និងសូមរូបពីអ្នកព័ត៌មាន ដើម្បីឱ្យមន្រ្តីចុះមើល ខណៈដីព្រៃក្បែរស្នាក់ការឧទ្សានជាតិជួរភ្នំក្រវាញកណ្តាល ប្រមាណជាង ៤០ ហិកតា ត្រូវបានកាប់រុកទន្ទ្រានដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាសោះ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានបុគ្គលពីរនាក់មានលុយមានអំណាចបានកាប់រុកទន្ទ្រានដីព្រៃឧទ្យានទេសចរណ៍អូដា នៅចំណុចល្អាងម្នាស់ជាប់នឹងអូដា ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ តាំងពីខែ១១ឆ្នាំ២០២២ មកម៉្លេះ តាមរយៈជួលអោយគេចូលកាប់ពេលយប់ ហើយមកទល់ពេលនេះមិនដែលឃើញមន្ត្រីបរិស្ថានដែលមានស្នាក់ការនៅជិតនោះចុះទៅទប់ស្កាត់ឡើយ។ បើតាមលោក សន ប៊ុនឈាង មេភូមិវាលវង់ នឹងលោកមេឃុំរកាត...
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសបានចាត់វិធានការលើករណីបទល្មើសនេសាទ ដែលកំពុងកើតមាននៅអាងត្រពាំងថ្ម ស្ថិតនៅស្រុកភ្នំស្រុក ដោយបង្កើតក្រុមការងារប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទប់ស្កាត់បទល្មើស និងមិនលើកលេងចំពោះអ្នកប្រព្រឹត្តល្មើសនោះឡើយ។ ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិសេសមួយរក ដំណោះស្រាយករណីនេសាទខុសច្បាប់ និងដាក់វិធានការការពារធនធានធម្មជាតិអាងត្រពាំងថ្ម កាលនាពេលថ្មីៗនេះ នៅចំណុចមាត់អាងត្រពាំងថ្ម នៃសំណង់ទ្វារទឹកទី១។ កិច្ចប្រជុំនេះ មានចូលរួមពីលោក ឃ្លោក នួយអភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុក លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...
បាត់ដំបង ៖ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ ច្រាំងស្ទឹង ការដាក់ប្រព័ន្ធលូរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។ ការចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងការដ្ឋានសាងសង់ច្រៀងស្ទឹងសង្កែសងខាងស្ទឹង ដំណើរការសាងសង់កែលំអសួនសម្តេចក្រឡាហោម...
បន្ទាយមានជ័យ ៖ ពិតជាមិនធម្មតាមែន រំលងបានមួយយប់ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ បានបង្រ្កាបបានទាំងសំបុកក្រុមក្មេងទំនើង១១នាក់ ដែលជិះម៉ូតូប្រដាប់ដោយដាវកាំបិតតូចធំ កាប់ក្រុមយុវជនមួយក្រុមទៀត អោយរបួសម្នាក់ និងកាប់បំផ្លាញ់ម៉ូតូបីគ្រឿងហើយគេចខ្លួន កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចតូបលក់ចាបហ៊ួយ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក ព្រហ្ម...
បាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ក្រោយមានការស្តីបន្ទោសពីឪពុក រឿងដើរផឹកស៊ីមិនជួយធ្វើការងារ ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ១៨ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង ដែលសពជនរងគ្រោះមានឈ្មោះ ធួក គង់លី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ។ យោងតាមការបំភ្លឺរបស់ឈ្មោះជនរងគ្រោះ...
បាត់ដំបង ៖ បងប្អូនប្រុសភ្លោះ០២នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង០៥ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកំពោតអណ្ដូង ស្ថិតក្នុងភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្មេងរងគ្រោះទី១មាន.ឈ្មោះ គា វិសាត ភេទប្រុស អាយុ១ខួប ៨ខែ និងទី២.ឈ្មោះ គា វិសាល ភេទប្រុស អាយុ១ខួប...
បាត់ដំបង ៖ បុរសម្នាក់ព្រោះតែមានវិបត្តិផ្លូវចិត្ត ធ្លាប់ជាប់ពន្ធនាគារ និងប្រពន្ធលែងលះ ក៏សម្រេចបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើល ប្រទះឃើញសាកសពចងកខាងលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ១៣ និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចដើមស្វាយ កណ្តាលដីស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ខេម ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ...
ប៉ៃលិន ៖ ប្រធានថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន លោក ហុង ពៅ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្រោមអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកជំទាវ...