បាត់ដំបង ៖ ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក៣ ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅនេះ អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានសម្តែងការថ្លែងអំណរអគុណទៅដល់ដៃគូរជប៉ុន ដែលបានចូលរួមផ្តល់ជាសាលារៀនជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង ក៏ដូចជាតាមបណ្តាស្រុកមួយចំនួនដើម្បីរួមចំណែកក្នុងវិស័យអប់រំ ។ លោកបន្តថា ខេត្តបាត់ដំបង គឺជា ខេត្តមួយដែលមានវ័យចំណាស់ មានភាពល្បីរន្ទឺ ដែលមានសម្បត្តិដ៏មហាសាល បានបន្សល់ទុកតាំងពីសម័យនិគមនិយមបារាំង...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនទុកអោយមន្រ្តីក្រោមឱវាទណាម្នាក់មានបញ្ហាសុខភាពដោយមិនមានការយកចិត្តទុកដាក់ឡើយ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បានចាត់បញ្ជូនមន្ត្រីចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល ឋានៈនាយរងប៉ុស្តិ៍ សួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។ ក្នុងដំណើរសួរសុខទុក្ខនេះ...
បន្ទាយមានជ័យ៖ សមត្ដកិច្ចចម្រុះខេត្តបន្ទាយមានជ័យបានធ្វើការបង្រ្កាបបាននៅផលិតផលចម្រុះពីបក្សីនិងគ្រឿងក្នុងជ្រូកជាងបួនតោនដែលលួចនាំចូលពីប្រទេសថៃកាលពីយប់ថ្ងៃទី១មិថុនា២០២២ ត្រូវបានយកទៅដុតកម្ទេចចោលហើយកាលពីរសៀលថ្ងៃទី២មិថុនា២០២៣។ លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាកាលពីយប់ថ្ងៃទី១មិថុនា២០២៣នៅមាត់ច្រកតំបន់បឹងត្រកួនក្រុមអន្តរាគមការិយាល័យបង្រ្កាបចលនាសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ គយចល័តសាលាក្រហមនៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា កបប បានធ្វើការដកហូតផលិតផលមានដើមកំណើតពីសត្វ និងផលិតផលចម្រុះពីរថយន្តកូរ៉េ០១គ្រឿងម៉ាក HYUNDAI ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1626 ដែលមានម្ចាស់ឈ្មោះ លឹម ចាន់លាង...
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារសាខាខេត្តដឹកនាំដោយ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៣គ្រួសារ នៅស្រុកកំរៀងកាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ មានប្រសាសន៍នាឱកាសនោះ លោក ផេងសិទ្ធី សមាជិកគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ខេត្តបាត់ដំបង! ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួសបាក់ដៃម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះជាមួយរថយន្តពីរគ្រឿងនៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០២.ខែមិថុនា ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ១ រ៉បស្ទឹងសង្កែ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដFord RANGER ពណ៌ ស.មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ PCXពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AG-5749 បើកបរដោយក្មេងសិស្សសាលាជិះគ្នា០២នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង បានជ្រុលមកប៉ះរួចម៉ូតូបន្តរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាក...
ខេត្តបាត់ដំបង! ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកបវេល និងកម្លាំងផ្នែកបច្ចេកទេស ចុះធ្វើការបង្រ្កាបក្រុមក្មេងបង្ហោះម៉ូតូមួយក្រុមក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ និងបានធ្វើការបង្រ្កាបឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូមួយក្រុមចំនួន០៩នាក់ និងម៉ូតូ០៤គ្រឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួនមន្ត្រីជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងប្រគល់ក្រុមក្មេងទាំង៩នាក់ខាងលើឲ្យអាណាព្យាបាលដើម្បីយកទៅធ្វើការណែនាំអប់រំបន្ត។
បន្ទាយមានជ័យ៖ ជនសង្ស័យជាកូនជាងដែកម្នាក់ យកដុំឥដ្ឋគប់កញ្ចក់ឡានមេជាង ព្រោះខឹងមេជាងឱ្យចេញថ្លៃបន្ទប់ខារ៉ាអូខេ ទាំងខ្លួនមិនមានលុយ ត្រូវបានកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១មិថុនា២០២៣។ លោកវរសេនីយ៍ត្រី ចាំង សុភ័ក្រ នាយការិយាល័យផែនការប្រតិបត្តិការ ចុះឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង...
បន្ទាយមានជ័យ៖ ទាល់តែមានចំណាតការយ៉ាងតឹងរឹងលើការបង្រ្កាបបទល្មើសនេសាទ នៅតំបន់អាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ពីសំណាក់លោក អុំ រាត្រី អភិបាលខេត្តបន្ទាមានជ័យ ទើបនៅថ្ងៃទី៣១ឧសភា២០២៣ លោកអភិបាលស្រុកភ្នំស្រុកស្វាសស្វែងដឹកនាំក្រុមការងារចម្រុះមានទាំងកម្លាំងប្រដាប់អាវុធទាំង៣ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់។ កម្លាំងចម្រុះដែលលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកដឹកនាំរួមមានមន្រ្តីកាលរិយាល័យ រដ្ឋបាលការពារ នឹងអភិរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្រ្តីជលផល ឧទ្យានុរក្ស សហគមន៍ តំបន់ការពារធម្មជាតិនិងទេសចរណ៍អាងត្រពាំងថ្ម ។ ក្នុងការចុះនេះផងដែលកម្លាំងចម្រុះធ្វើការ អប់រំផ្សព្វផ្សាយ នឹងសារអ៊ុយ(ស្បៃម៉ុង)ជាច្រើន...
ប៉ៃលិន ៖ តាមរយៈផ្កាក្ងោកដ៏ស្រសស្អាត កំពុងបញ្ចេញសម្រសតាមដងផ្លូវ បន្ទាប់ពីដាំបានរយៈពេលពីរឆ្នាំ ចំនួន៨០០ដើម លោកជំទាវបាន ស្រីមុំ បានដឹកនាំក្រុមការងារចុះពិនិត្យមើល តាមដងផ្លូវនានាក្នុងខេត្តប៉ៃលិនកាលពី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។ ជាមួយនឹងការចុះពិនិត្យនេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា នៅថ្ងៃអនាគតកូនឈើ និងដើមផ្កា រាប់ពាន់ ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការ...
ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ...