បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ២០២៣ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសបញ្ចូលសកម្មជនមកពីគណបក្សផ្សេងៗ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម ឃ្លោក នួយ ឯកឧត្តម ជឹម ប៊ុនអាន អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦...
ប៉ៃលិន ៖ លោក ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៥១១នាក់ នៅក្នុងខេត្តប៉ៃលិន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការ សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យានៃមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង សរុបចំនួន ២,៩៨៣នាក់ នៅក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។...
បាត់ដំបង ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២៣ នៅចំណុចក្រុមទី៥ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះ បានឆាបឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដា ក្រាលក្ដា ដែលមានម្ចាស់ឈ្មោះ ធឿក ធង ភេទប្រុសអាយុ៥៩ឆ្នាំ...
បាត់ដំបង ៖ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលប្រព្រឹត្តទៅនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីឧទ្យានុរក្ស ខេត្តបាត់ដំបងនិងប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអាចជាពាក្យស្លោកមួយថា (នៅក្នុងព្រៃកុំអោយមានអន្ទាក់ ហើយនៅក្នុងភោជនីយដ្ឋានកុំអោយមានមុខម្ហូបធ្វើអំពីសត្វព្រៃ )ដែលនេះជាគោលដៅសំខាន់មួយរបស់យុទ្ធនាការអន្ទាក់សូន្យដែលដឹកនាំដោយក្រសួងបរិស្ថាន។ ឯកឧត្តមបន្តថា ការដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនេះគឺដើម្បីផ្តល់នូវសុវត្ថិភាពទៅអោយសត្វព្រៃ ព្រោះសត្វព្រៃក៏ត្រូវការសុវត្ថិភាព សត្វព្រៃក៏ត្រូវការភាពសុខសាន្ត សត្វព្រៃក៏ត្រូវការជម្រកដើម្បីវាអាចបន្តពូជនិងបន្តកំណើតតទៅមុខទៀតបាន តែបើសិនយើងបាត់បង់ទាំងអស់នេះ នោះវានិងបាត់បង់សត្វព្រៃ ហើយយើងនឹងបាត់បង់នូវអ្វីៗទាំងអស់...
បន្ទាយមានជ័យ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ លោក បានថ្លែងថា ក្នុងរយៈកាល...
បាត់ដំបង ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់ និងសត្វគោ០១ក្បាលបានងាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ(រន្ទះបាញ់)ពីរករណីក្នុងស្រុកពីរផ្សេងគ្នា នៅវេលាម៉ោងប្រហែល ១២ និង៣០នាទី ថ្ងៃទី២១ ខៃមិថុនា ឆ្នាំ២០២៣នេះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី០១បានបាញ់ទៅលើឈ្មោះ ឈុំ រតនៈ ហៅលោកគ្រួពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលគាត់បានធ្វើដំណើរជិះម៉ូតូចេញពីផ្ទះទៅបង្រៀនសិស្សនៅភូមិខ្លែងជួរ លុះដល់ចំណុចស្រែវត្តបឹងទំពាំងឬស្សី...
បាត់ដំបង ៖ ក្នុងពិធីប្រគល់-ទទួលអគារសិក្សា ១ខ្នង នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញអោយលោកគ្រូ...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ ។ ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី...