បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ...
ប៉ៃលិន ៖ អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានលើកលែងមិនយកថ្លៃតូបចំនួន៣ខែ ។ ការប្រកាសលើកលេង មិនអោយអាជីវករបង់ថ្លៃតូបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសលោកជំទាវ បាន ស្រីមុំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន ។ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណសាលាខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ ។ ពិធីនេះ ក៏មានការចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល...
បាត់ដំបង ៖ ប្រជាកសិកររស់នៅក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានទទូចសុំអោយអាជ្ញាធរស្រុក ក៏ដូចជាអភិបាលខេត្ត ជួយអន្តរាគមន៍បើកផ្លូវ និងកាយប្រឡាយទឹកឡើងវិញក្រោយមានបុគ្គលជាម្ចាស់ក្បាលដី ចាក់លុបប្រឡាយធ្វើអោយស្រូវស្កក និងបិទផ្លូវលំ មិនអោយពួកគាត់បានប្រើប្រាស់ ។ លោក រិទ្ធិ ឌីប៉ូ និងលោកស្រី ម៉ែត្រ ម៉ឺយ ដែលជាប្រជាកសិករធ្វើស្រែ នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបញ្ជាក់អោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី១៦...
បាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយរវល់ការងារផ្ទះភ្លេចខ្លួន នៅវេលាម៉ោង ៨និង១០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ក្មេងរងគ្រោះឈ្មោះ យ៉ាន សិរីចាន់មាន ភេទប្រុស អាយុ១ឆ្នាំ ៣ខែ រស់នៅចំណុចកើតហេតុខាងលើ ដែលនៅមុនពេលកើតហេតុ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។ ប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ស្តីពី ការត្រៀមរៀបចំផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នសហការគ្នាក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុង ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ។...
ប៉ោយប៉ែត ៖ ករណីឃាតកម្មលើជនជាតិចិនម្នាក់ដែលគេប្រទះឃើញសព កាលពីវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមីស្ថិតភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជាថៃ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ជាជនជាតិខ្មែរ ជាមួយអាវុធខ្លី២ដើម ។ តាមព័ត៌មានដែលទទួលបាន ជងសង្ស័យទាំងពីរ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បានកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្កាត់.ក្រុងប៉ោយប៉ែត ។ ជនសង្ស័យ២នាក់ម្នាក់ឈ្មោះ...
បន្ទាយមានជ័យ ៖ ទណ្ឌិតជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន១៩នាក់ ត្រូវបានប្រកាសបន្ធូរបន្ថយទោស ពី៣ទៅ៦ខែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣ ។ ពិធីប្រកាសនេះប្រព្រឹត្តទៅនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលខេត្តបន្ទាយមានជ័យស្តីទី លោក ស៊ិន វិសុទ្ធ...
បន្ទាយមានជ័យ ៖ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើតពីសត្វក្រសួង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះឆែកឆេរទីតាំងស្តុបជាច្រើនកន្លែង ធ្វើការដកហូតដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះ ដែលលួចនាំចូលពីប្រទេសថៃ ជាង៨តោន ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើតពីសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់...