បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន០៤ រួមមាន ៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង, អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង, មណ្ឌលស្តារនីតិសម្បទានិងបន្សាបគ្រឿងញៀន កែ ស៊ីនួន ។ រថយន្តសង្រ្គោះ និងសម្ភារៈបរិក្ខាបម្រើ ឱ្យការងារសង្រ្គោះ ដែលប្រគល់នាពេលនេះ គឺជា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលទីក្រុងសេជុង...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ លោក លី...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព បន្លំសម្លេងធ្វើជាកូន ខលបោកយកលុយ ស្រ្តីចំណាស់ ៗ ជាច្រើនករណី បានប្រាក់រាប់ពាន់ដុល្លា ។ ជនសង្ស័យខាងលើមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាព បោកប្រាស់មួយបែប ដោយចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ...
ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តប៉ៃលិន កាលពីដើមសប្តាហ៍នេះ បានអញ្ចើញពិនិត្យមើលការស្ថាបនាបើកផ្លូវ ប្រវែងជាង២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លង ក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាក ជាច្រើនឆ្នាំមកហើយ ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ...
បាត់ដំបង ៖ រថយន្ត PRIUS មួយគ្រឿង បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តដឹកអ្នកដំណើរធុនធំមួយគ្រឿង ពេញទំហឹងបណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាក HYUNDAI COUNTY ដឹកអ្នកដំណើរធុនធំ ពណ៌ទឹកដោះគោ មួយគ្រឿង ពាក់ផ្លាកលេខ...
បាត់ដំបង ៖ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ស្ទើទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនីក៏បណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទៅម្តង ។ នៅពេលកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ ៕ ដោយ ៖ សាលី
បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង លើកទឹកចិត្តឲ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ដោយប្រើមធ្យោបាយសរុបទាំងវិស័យសាធារណៈ និងវិស័យឯកជន ។ ការលើកឡើងខាងលើ ក្នុងឱកាសដែលឯកឧត្តមអញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តប្រចាំត្រីមាសទី៣...
បាត់ដំបង ៖ មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូពីរគ្រឿង ប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AG-3956 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ...
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តដឹកនាំ និងជួបសំណោះសំណាលជាមួយសមាជិកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ខេត្តបាត់ដំបង ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ប៉ៃលិន ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុម ការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោល នយោបាយ របស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ៤០០នាក់ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលជាថ្ងៃទី០៣ នៃយុទ្ធនាការឃោសនា...