ប៉ៃលិន ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិការជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងខេត្ត ។ មុននឹងការហែរ បិទយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់គ្នា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ចៅ សុធី សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ២ពាន់នាក់ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅបរិវេណគណបក្សប្រជាជនកម្ពុជាឃុំកំពង់ព្រះ ។ ឯកឧត្តម ចៅ សុធី បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងប្រតិទិនផែនការសកម្មភាពឃោសនា គណបក្សប្រជាជនកម្ពុជាយើងបានប្រារព្ធពិធីមីទ្ទីញបើកយុទ្ធនាការឃោសនាព្រមៗគ្នានៅតាមរាជធានី ខេត្ត ក្រុង ស្រុកទូទាំងប្រទេស នាថ្ងៃទី០១...
បាត់ដំបង ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមឧកញ៉ា លឹមហ៊ួរ នីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ជាង២០០នាក់ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីឃោសនារកសំឡេងឆ្នោត ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់សមាជិក សមាជិការ លោក យាយ លោកតា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជន បានធ្វើយុទ្ធនាការបិទដោយមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នា ប្រមាណ៤០០០០នាក់ នៅលើកំណាត់ផ្លូវផាតិលេខ៥ មុខស្នាក់ការគណបក្សដើម្បីដង្ហែបិទការឃោសនាបោះឆ្នោត ។ បន្ទាប់ពីការថ្លែងរបស់លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្ត បានអំពាវនាវអោយសមាជិកសមាជិកា ប្រជាពលរដ្ឋ សូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នា...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរ អង្គភាពស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកបញ្ជាក់ថា ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន គឺអាស្រ័យ...
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអណ្តូងចេញ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉កដឹកដែកមួយគ្រឿង ម៉ាកសាន់យ៉ាន់ពាក់ផ្លាកលេខបាត់ដំបង 1Y-7136 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានរថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់មួយគ្រឿង...
បាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ធាក់បំបាក់យកស្លាកលេខម៉ូតូ )០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន០២នាក់ ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង...
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
ប៉ៃលិន ៖ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក ចេង ញ៉ាន់ បានឱ្យដឹងថា ក្រុមការងារ គ ជ ប ខេត្តប៉ៃលិន បានទទួលសម្ភារៈ និងឯកសារសំខាន់ៗ សម្រាប់បំរើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការពិនិត្យដ៏ត្រឹមត្រូវរបស់មន្ដ្រី គ ជ ប និងកងកម្លាំងការពារដល់ទីតាំង ។ ឯកសារសំខាន់ៗនោះរួមាន...