បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តអ្នកដទៃ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ រ៉េត ញូ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ...
បាត់ដំបង៖ គម្រោងសាងសង់សួនច្បារចន្លោះវិមានឯករាជ្យ និងការដាំដើមឈើនៅក្នុងបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីកែលម្អក្រុងបាត់ដំបងឱ្យមានសោភណភាពកាន់តែស្រស់ស្អាតសម្រេចបានជាង ៩០ ភាគរយហើយ ដែលគ្រោងនឹងរួចរាល់នៅដើមខែសីហាខាងមុខ។ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំសាងសង់សួនច្បារចន្លោះវិមានឯករាជ្យ-ផ្សាររាត្រី ច្រាំងស្ទឹង ផ្លូវដើរ និងការដាំដើមឈើនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីកែលម្អក្រុងបាត់ដំបងឱ្យមានសោភណភាពកាន់តែស្រស់ស្អាត។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដាថា ពាក់ព័ន្ធនឹងការរៀបចំសួនចន្លោះវិមានឯករាជ្យ និងការរៀបចំដាំដើមឈើនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យនេះគឺក្នុងគោលបំណងកែប្រែស្ថានភាពនៅតំបន់ទាំងនោះឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញឡើងវិញ។ លោកបានប្រាប់ថា ដោយសារកាលពីមុននៅតំបន់ទាំងនោះវាជាកន្លែងដែលអាជីវករប្រមូលផ្ដុំគ្នាក្នុងការប្រកបមុខរបរលក់ម្ហូបអាហារ។ ដូច្នេះអាជ្ញាធរខេត្តបានផ្លាស់ប្ដូរកន្លែងលក់ម្ហូបអាហារឱ្យទៅជាទីតាំងថ្មីដោយការរៀបចំទីតាំងទាំងនោះឱ្យស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យលោក ផេង សិទ្ធី និងលោកជំទាវ ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន លោកស្រី ណែម សុវ៉ែន អាយុ៤០ឆ្នាំ មុខរបអូសរទេះរុញលក់ខ្ចៅ(មហារីកដោះ) ដែលមានប្តីជាកម្មករលីជី មានកូនក្នុងបន្ទុក៤នាក់...
ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសាលាក្រៅ ខេត្តប៉ៃលិន បានប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត ។ ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម អ៊ី ឈាន ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការ ងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយពួកគាត់ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក...
បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ៣ខ្នង នៅស្រុកពីរផ្សេងគ្នា ដែលក្នុងនោះអគារអនុវិទ្យាល័យព្រែកនរិន្ទ ចំនួន០១ខ្នង កំពស់០២ជាន់ ស្មើ១២បន្ទប់ ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងអគារសាលាបឋមសិក្សាឈើទាល ០២ខ្នង ស្នើ១២បន្ទប់ ស្ថិតក្នុងឃុំឈើទាល...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃចំនួន ១១៥អង្គនៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ហួរ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសង្កែ និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំអូរដំបង១ និងឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារជាច្រើននាក់បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សជាង ១០០០នាក់ នៅបរិវេណវត្តបុះបែង ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។...
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនបងប្អូនប្រជាពលរដ្ឋឱ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ ក្នុងប្រអប់តែ១ របស់គណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលេខរៀងទី១៨ កុំឱ្យជឿតាមការឃោសនារបស់ក្រុមជនអគតិដែលបន្លំខ្លួនជាក្រុមការងារបស់គណបក្សប្រជាជនកម្ពុជា ហើយណែនាំឱ្យគូសលើសន្លឹកឆ្នោតច្រើនកន្លែង ដែលធ្វើឱ្យសន្លឹកឆ្នោត ក្លាយជាមិនបានការ និងបើជួបក្រុមទាំងនេះត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់។ ឯកឧត្តម រ័ត្ន ស្រ៊ាង...
បាត់ដំបង ៖ ក្មេងសិស្សសាលាម្នាក់ បានបាក់ជើងជាច្រើនកំណាត់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជិះម៉ូតូ ជ្រុលទៅបុករ៉ឺម៉កដឹកទឹក នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរទេះរ៉ឺម៉កដឹកទឹកមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាBeat ពណ៌ក្រហមលាយសមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AO-4865 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ឆេង...
ប៉ៃលិន ៖ លើកឡើងក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនលើកទី៤៩ អាណត្តិទី៣ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំធំសាលាខេត្តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យអាជ្ញារធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលដោយមិនរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៤រួមមាន ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៤៨...