បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បាននាំយកទៀនព្រះវស្សា រួមទាំងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង២៣ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ការនាំទៀនព្រះវស្សានេះ ប្រព្រឹត្តទៅរួមគ្នា នៅទីតាំងវត្តពោធិវាលថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿងបុករះម៉ូតូ០២គ្រឿង និងបន្តបុកផ្ទះលក់ចាប់ហួយ មួយកន្លែងត្រង់ចំណុចភូមិកន្ទួត សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរជិះគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ខណៈដែលផ្លូវតូចចង្អៀត បានជ្រុលទៅម៉ូតូ០២គ្រឿង...
បាត់ដំបង ៖ រថយន្ត LEXUS GS300 មួយគ្រឿងបោះពួយយ៉ាងល្បឿនលឿន ជ្រុលចង្កូតបុកខឿនផ្លូវ និងហោះទៅបុករះបង្គោលប៉ាណូ បណ្តាលអោយក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពពីកន្លែងកើតហេតុ បានលើកឡើងថា រថយន្តដែលឆេះម៉ាក Lexus...
បាត់ដំបង ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់យ៉ាងគំហុកបណ្តាលឲ្យនៅតំបន់វាលស្រែតាសែម ក្នុងឃុំសំឡូត ស្រុកសំឡូត ទឹកបានកើនឡើងខ្ពស់និងបានហូរកាត់ផ្លូវមួយចំនួនប៉ុន្តែបានស្រកធូរស្រាលទៅវិញនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ។ លោក សើរ សាម៉េត អភិបាលស្រុកសំឡូតបានបញ្ជាក់ឲ្យដឹងដែរថា ភ្លៀងខ្លាំងបង្កឲ្យមានទឹកហូរកាត់ផ្លូវ និងលើស្ពានតាតោក ក្នុងឃុំសំឡូតបានស្រកចុះវិញហើយក្រោយផ្ទៃមេឃរាំងភ្លៀងបានរយ:ពេល ២ម៉ោង ដោយមិនបណ្តាលអោយប៉ះពាល់ដល់ដំណាំ ឬខូចខាតផ្លូវថ្នល់ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឡើយ ហើយចំពោះមុខទឹកភ្លៀងបានហូរស្រុងចាក់ចូលទៅក្នុងស្ទឹងតាតោកអស់ហើយ ហើយទឹកក្នុងស្ទឹងក៏បានកើនឡើងខ្ពស់ហូរធ្លាក់ទៅកាន់ផ្នែកខាងក្រោមបន្តទៀត...
បន្ទាយមានជ័យ ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ឈុត...
ខេត្តប៉ៃលិន ៖ នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មា ធិការសាខា បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមឃុំ សាលាក្រៅ បានចុះសួរសុខទុក្ខ និង...
បាត់ដំបង ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានដឹក នាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមបានចុះបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់ស្តែង ។ លោកវរសេនី យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានអោយដឹងថាកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ រួមជាមួយលោក ហេង ស៊ីថា មេឃុំកំពង់ព្រះ និងមន្ត្រីពាក់ព័ន្ធ រួមទាំងសិស្សានុសិស្សជាច្រើននាក់ បាននាំយកកូនឬស្សីផ្អែមចំនួន ២០០ដើម ដាំនៅបឹងអភិរក្ស ចំណុចបឹងវែង ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក ហ៊ីង...
បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានចុះបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ឲនៅវត្តដំរីស ស្ថិតក្នុងភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានមានប្រសាសន៍ សម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលលោករួមជាមួយមេបញ្ជាការរង ប្រធានមន្ទីរ និងមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ស្រុកបានរួមគ្នានាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនាពេលនេះដើម្បីភ្ជាប់ជានិស្ស័យធ្វើបុណ្យរួមគ្នាសម្រាប់នៅថ្ងៃខាងមុខយើងនិងមានសំពាយបុណ្យជួបគ្នាដើម្បីធ្វើកិច្ចការរួមគ្នា...