បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញមកបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាទូទៅរហូតមកដល់ថ្ងៃនេះ សម្តេចមិនទាន់ទទួលបានព័ត៌មានណាមួយដែលជាឧបសគ្គ ឬជាបញ្ហាប្រឈមកើតឡើងនៅតាមការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជានោះទេ ទាំងសន្តិសុខ និងទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ។ សម្ដេចបន្តថា នៅពេលនេះមានគណបក្សនយោបាយចំនួន១៨ដែលបានចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយក្នុងរយៈពេល ២១ថ្ងៃកន្លងទៅ គណបក្សនយោបាយនានាដែលបានធ្វើសកម្មភាពយ៉ាងផុលផុសស្របតាមច្បាប់បទបញ្ជានីតិវិធីនៃការបោះឆ្នោត ធ្វើអោយគ្មានអំពើហិង្សា ភាពមហន្តរាយ...
បន្ទាយមានជ័យ ៖ ឯកឧត្តម កែ គឹមយ៉ាន បេក្ខជនតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្តលោក អ៊ុំ រាត្រីជាអភិបាលខេត្ត ព្រមទាំងគ្រួសារក៏ដូចជា ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ តាំងពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្តីរីករាយ ។ ឯកឧត្តម កែ គឹមយ៉ាន...
បាត់ដំបង ៖ រថយន្តក្រុងមួយគ្រឿង សង្ស័យតៃកុងងងុយដេក បានរ៉េចង្កូតជ្រុលទៅបុករះម៉ូតូចំនួន០៦គ្រឿង បណ្តាលអោយមនុស្សប្រុសស្រី០៧នាក់ រងរបួសធ្ងន់ស្រាល និងប៉ះពាល់ផ្ទះពលរដ្ឋចំនួន០២ខ្នងផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង៥២នាទី ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែររង្វង់មូលស្រុកថ្មគោល ត្រង់ចំណុចក្រុមទី០៧ ស្ថិតនៅក្នុងភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុង...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិតបញ្ចប់នៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ ១០០% ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត យើងបានចាប់ផ្ដើមចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសន្លឹកឆ្នោត...
ប៉ៃលិន ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិការជិត១ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងខេត្ត ។ មុននឹងការហែរ បិទយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់គ្នា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ចៅ សុធី សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ២ពាន់នាក់ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅបរិវេណគណបក្សប្រជាជនកម្ពុជាឃុំកំពង់ព្រះ ។ ឯកឧត្តម ចៅ សុធី បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងប្រតិទិនផែនការសកម្មភាពឃោសនា គណបក្សប្រជាជនកម្ពុជាយើងបានប្រារព្ធពិធីមីទ្ទីញបើកយុទ្ធនាការឃោសនាព្រមៗគ្នានៅតាមរាជធានី ខេត្ត ក្រុង ស្រុកទូទាំងប្រទេស នាថ្ងៃទី០១...
បាត់ដំបង ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមឧកញ៉ា លឹមហ៊ួរ នីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ជាង២០០នាក់ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីឃោសនារកសំឡេងឆ្នោត ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់សមាជិក សមាជិការ លោក យាយ លោកតា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជន បានធ្វើយុទ្ធនាការបិទដោយមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នា ប្រមាណ៤០០០០នាក់ នៅលើកំណាត់ផ្លូវផាតិលេខ៥ មុខស្នាក់ការគណបក្សដើម្បីដង្ហែបិទការឃោសនាបោះឆ្នោត ។ បន្ទាប់ពីការថ្លែងរបស់លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្ត បានអំពាវនាវអោយសមាជិកសមាជិកា ប្រជាពលរដ្ឋ សូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នា...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរ អង្គភាពស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកបញ្ជាក់ថា ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន គឺអាស្រ័យ...