ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានបង្ករឡើងដោយអ្នកស៉ីឈ្នួលមើលសត្វគោអោយម្ចាស់ផ្ទះម្នាក់បានបើកភ្លើងហ្គាសចោលភ្លេចបិទ ខណៈដែលម្ចាស់ផ្ទះមិនបាននៅទើបបណ្តាលឲ្យឆេះរាលដាលឡើងតែម្តង។ ផ្ទះ០១ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារប្រើប្រាស់មានៈ -ក្បាលគោយន្តកន្ត្រៃ ០១គ្រឿង -ម៉ូតូម៉ាកហុងដាសេរីឆ្នាំ២០០៥ ០១គ្រឿង -ម៉ាស៉ីនកាត់ស្មៅ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងគណៈសង្ឃ វត្តទក្ខិណគង្គារាម “វត្តអញ្ចាញ” ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរង តំណាងឯកឧត្តម អ៊ុំ ត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ព្រះឧត្តមសីលញ្ញាណ ធុល...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមសខេង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង បានអញ្ជើញចុះពិនិត្យនិងពន្លឿនការសាងសង់សួនច្បារចន្លោះវិមានឯករាជ្យ-ផ្សាររាត្រី ច្រាំងស្ទឹង ផ្លូវដើរ និងការដាំដើមឈើនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីកែលំអក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ។ នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារនាព្រឹកនេះដែរ ឯកឧត្តម សុខ លូ បានជម្រុញអោយក្រុមជាងធ្វើយ៉ាងណាត្រូវពន្លឿនការងារសាងសង់អោយបានឆាប់រហ័ស...
ខេត្តបាត់ដំបង! ស្រ្តីពរពោះ៧ខែម្នាក់ត្រូវបានរថភ្លើងកិនបណ្តាលអោយដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចរ៉ារថភ្លើង(រ៉ាធំ)ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ស្រីដែន អាយុជាង២០ឆ្នាំ មានពរពោះទម្ងន់៧ខែ រស់នៅចំណុចកន្លែងកើតហេតុខាងលើ ដែលនៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដើរឆ្លងកាត់ថ្នល់ក្នុងទិសដៅពីកើតទៅលិច ហើយភ្លាមនោះដែរក៏ស្រាប់តែមានរថភ្លើងមួយខ្សែធ្វើដំណើរមកពីទិសខាងត្បូងមកជើងកីបានប៉ះបណ្តាលអោយដួលចូលក្រោមកង់និងកិនពីលើដាច់ជាច្រើនកំណាត់ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័មតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកំណត់ហេតុ និងប្រមូលបំណែកសាកសពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី មុយ សាលិត ជាមេបញ្ជាការ ចុះបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀន ១៥៨,៣៤ក្រាម ។ ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់...
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាព លួចម៉ូតូកង់បីរបស់អ្នកដ៏ទៃ បានសម្រេច១ថ្ងៃ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២...
បាត់ដំបង ៖ រយ:ពេលប្រមាណជិតមួយខែចុងក្រោយនេះ ភ្ញៀវទេសចរណ៍ក្មេងចាស់រាប់រយនាក់ មកពីជុំវិញខេត្តបាត់ដំបង និងតាមបណ្តាខេត្តផ្សេងៗទៀត បាននាំគ្នាជាលក្ខណ:គ្រួសារ ទៅលេងទឹកពហុបំណងសេកសក ផ្នែកខាងលើដោយបានដាក់ឈ្មោះថាជា ( សមុទ្រទឹកសាប ) ដើម្បីប្តូបរិយាកាស ព្រោះមានទឹករលកបោកបក់មិនចាញ់ទឹកសមុទ្រ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ឬខេត្តកែបឡើយ វាមានខ្យល់បរិសុទ្ធ និងអាចងូតទឹកលេងកម្សាន្ត បានដោយមិនចំណាយពេលវេលា ឬថវិកាច្រើនដូចការទៅលេងសមុទ្រឡើយ ។ បើតាមការលើកឡើងរបស់លោក អៀង សំអន អាយុ៥៩ ជាម្ចាស់កាណូតដឹកភ្ញៀវរស់នៅភូមិទឹកសាប...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់និងស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តពីរគ្រឿង បុកគ្នានៅវេលាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្ឆ្នាំ២០២៣ នៅចំណុចភូមិកូនភ្នំខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដកាមរីហើមកាត់គូទដឹកទឹកសុទ្ធមួយគ្រឿងពណ៌ខ្មៅ.ពាក់ផ្លាកលេខ បាត់ដំបង 2A.1963 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែង៣២ក៏ស្រាប់តែមានរថយន្តម៉ាក ALPHARD ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BL.0285 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរ០៣នាក់ក្នុងទិសដៅពីជើងទៅត្បូង...
បន្ទាយមានជ័យ ៖ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺនព្រះរាជាគណៈថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាក្នុងពិធីប្រកាសតែងតាំងគណៈសង្ឃអាចារ្យគណៈកម្មការវត្តសុភមង្គលសង្កាត់អូបអំបិល ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ថា ដើម្បីឲ្យនៅតាមវត្តអារាម មានសុខសន្តិភាព គ្មានជម្លោះអធិករកើតឡើង ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អរវាងព្រះសង្ឃអាចារ្យគណៈកម្មការ ។ លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានលើកឡើងថា ពិធីប្រកាសតែងតាំងអាចារ្យគណៈកម្មការនៅថ្ងៃនេះ គឺ...
ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់ ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាននាំគ្នាទៅ ចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោម បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ល្អ ។...