ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានចាត់ឲ្យលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ ដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៦ខ្នងផ្ទះ ។ គ្រួសារពលរដ្ឋ ដែលត្រូវទទួលអំណោយ រួមមាន ៖...
ខេត្តបាត់ដំបង! ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរ បាលស្រុកបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពដែល មានកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅចំ ណុ ច ចំការស្វាយ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា ត់ដំបង...
បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បី (passapp) នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកតាំងណាំសែ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូកង់បី(passapp) ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង1AD-7095 បើកបរដោយបុរសម្នាក់...
បាត់ដំបង ៖ រថយន្តTACOMA មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកទំនិញធុនធ្ងន់ បុកពេញទំំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំទិញធុនធ្ងន់កាច់ចង្កេះមួយគ្រឿង ម៉ាកTRAGOពណ៌ក្រហម ពាក់ផ្លាកលេខខាងមុខ ព្រះសីហនុ 3A-5395 និងកន្ទុយក្រោយពាក់ផ្លាកលេខ ភ្នំពេញ4A-1975...
បាត់ដំបង ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ ជាប្រធាន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅទីតាំងពីរផ្សេងគ្នាស្ថិតក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមការងារយុវជនគណបក្សភូមិ ឃុំ សង្កាត់...
បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយប្រេីប្រាស់កាំបិតខ្វែវកាប់ប្លន់ម៉ូតូ ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងនគរបាលខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សល់...
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវភ្លោះ ឆ្ពោះទៅប្រាសាទឯកភ្នំ ស្ថិតក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1Y-5740 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ហើយបានបំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន ។ ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ សម្រាប់ស្រុកបាណន់ ខ្យល់បានបក់បោកយ៉ាងខ្លាំង គ្របដណ្តប់ទៅលើភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ ខូចខាតអស់ចំនួន ០៥ខ្នង និងដួលរលំរោងបុណ្យ១០០ថ្ងៃផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ជាមួយគ្នានេះដែរ អាជ្ញាធរ និងសត្ថកិច្ច...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន លេខ៥០៣ ដែលជានាយទាហានដ៏ឆ្នើម ឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់ រហូតប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទាយទីបញ្ជាការភ្នំខ្លែងពណ៌ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ តាមការអោយដឹងពី សមត្ថកិច្ចស្រុកស្វាយចេក បានអោយដឹង តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន...
ព្រះវិហារ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ស្ថិតនៅប្រាសាទត្បែងគង ភូមិរលំឡឡែង ឃុំរណ្សសិរស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានការអញ្ជើញចូលរួមពីកងកម្លាំងទាហាន សមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ...