ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធន ជនអ្នកជាប់ពន្ធ និងសាធារណៈជន ដែលធ្វើឡើងក្រោមវត្តមានលោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, ក្រុង, ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត,...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខា សហកាជាមួយក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្មគ្រ័ចិត្តភូមិ បានបន្តចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងសហគមន៍ និងបានបញ្រ្ជាបការងារសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋចំនួន ៤៣នាក់ ស្រី២៣នាក់ នៅក្នុងមូលដ្ឋានភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ថ្លែងក្នុងឱកាសផ្សព្វផ្សាយនោះដែរ លោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារយុវជន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី...
កំពង់ស្ពឺ៖ ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំមហោស្រពចម្រៀងប្រពៃណីជនជាតិដើមភាគតិចសួយ លើកទី១ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ ក្រោមអធិបតីភាព លោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារេត អភិបាលរង និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី សំណាក់លោក លោកស្រី...
ខេត្តបាត់ដំបង! ក្មេងសិស្សសាលាម្នាក់បានរងរបួសរលាត់ពេញផ្ទៃមុខនិងដៃជើង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងបុកប៉ះជាមួយម៉ូតូកូនទាពេញទំហឹងនៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៣.ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបួន ខាងមុខសាខាក្រុមហ៊ុនព្រូដិនសល(ខេមបូឌា) ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកូនទា០១គ្រឿងម៉ាកTODAY F ពណ៌ស បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(ឆ្លងកាត់ផ្លូវ) ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1V-8557 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម និងបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយភាគីខាងក្មេងសិស្សសាលារងរបួសរលាត់ពេញផ្ទៃមុខ និងដៃជើងត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ ចំណែកភាគីខាងម៉ូតូសង់ដឹកជញ្ជូនរងរបួសស្រាលបន្តិចបន្តួច។...
បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តធុនធំពីរគ្រឿងនិងរថយន្តតូចមួយគ្រឿង បណ្ដាលឲ្យភាគីរថយន្តធំដឹកស៊ីម៉ង់ គៀបជាប់អ្នកបើកបរនឹងកាប៊ីន រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី២៣ ខែមីនាឆ្នាំ២០២៣នេះនៅវេលាម៉ោង១២និង៣០នាទី។ លោកឈឿន ប៊ុនថា អធិការងនគរបាលក្រុងប៉ោយប៉ែត ទទួលការងារចរាចរណ៍ បានអោយដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងដោយរថយន្តធុនធំដឹកស៊ីម៉ង់ត៍ បើកបរពីលិចទៅកើតវទៅបុករថយន្តស្តារិចពណ៍ខ្មៅ...
កំពង់ស្ពឺ៖ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មនិងជាអនុប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត សភា ពាណិជ្ជកម្ម កម្ពុជារាជធានី-ខេត្ត សម្រាប់អាណត្តិថ្មីនិងអាណត្តិបន្ត បានថ្លែងលើកទឹកចិត្តដល់តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានាក្នុងខេត្តកំពង់ស្ពឺឱ្យចូលរួមក្នុងជីវភាពជាសមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងនាឱកាសរៀបចំបើកការិយាល័យចុះឈ្មោះនិងចាប់លេខរៀងសម្រាប់បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អាណត្តិទី៣ លើកទី១ ដែលប្រពឹ្រត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ លោកអនុរដ្ឋលេខាធិការ បានធ្វើការណែនាំពីលក្ខខណ្ឌដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តកំពង់ស្ពឺ...
ខេត្តតាកែវ ៖ រឿងឈ្មួញជីកកកាយយកអាចម៍ដី ជើងភ្នំដើមបេង ក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលត្រូវបានអាជ្ញាធរស្រុកគីរីវង្ស ខេត្តតាកែវ ហៅណែនាំ និងអោយបញ្ឈប់សកម្មភាពកាយដីភ្នំបន្តទៀត ក្រោយពីទទួលបានព័ត៌មានថា កាយខុសទីតាំងដែលស្រុកអនុញាត ខាងមន្ទីរជំនាញ ថា ផ្ទេរការងារឲ្យស្រុកអស់ហើយ ។ សកម្មភាពកាយដី ដែលខុសពីការនុញាតខាងលើ ត្រូវបានប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិសាស្រ្តខាងលើ បានឱ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី ឈ្មោះ...
ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខាសហកាជាមួយលោកគ្រូនាយកសាលាបានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា សរុប៩៣នាក់ស្រី៥៨នាក់ នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង។ លោក យ៉ាន ឧត្តម មន្រ្តីទទួលបន្ទុកការងារយុវជននៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាអ្នកសម្របសម្រួលក្នុងវគ្គអប់រំផ្សព្វផ្សាយមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិជនពិការចូលរួមក្នុងការងារសង្គម យល់ពីគោលគំនិតជាមូលដ្ឋាននៃពិការភាព និងការធ្វើបរិយាបន្ន...
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី កាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ ចំនួន០២នាក់ ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន និងឈ្មោះLIN CHUN FU...
ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង សហការ ជាមួយ កម្លាំង ជំនាញ ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច មាន...