បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន...
បាត់ដំបង ៖ រោងឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ រោងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៨ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង រួមជាមួយសម្ភារ ,រ៉ឺម៉កគោយន្ត០១គ្រឿង ,ជញ្ជីងថ្លឹង០១គ្រឿង ,ម៉ូតូ...
លោក អេម ពៅ ចាងហ្វាងសារព័ត៌មានខ្មែរពិត រួមនឹងសហការី សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ សូមប្រកបដោយ កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវ័យ ជន្មាយុយឺនយូរ ប្រកបដោយពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ងាកមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាពរដ្ឋវិញ ជាជាងការព្យាបាលប្រថុយប្រថាន តាមបែបប្រពៃណី នៅតាមសហគមន៍ ។ ការអំពាវនាវនេះធ្វើឡើងគ្រាដែល លោមដឹកនាំមន្ត្រីពាក់ពន្ធ័ និងមន្ទីរជំនាញសុខាភិបាល ចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពស្វាយចចិប ស្ថិតក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣...
(បាត់ដំបង) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយពីគេបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលម្ចាស់បានទុកនៅលើតុមុខផ្ទះកន្លែងលក់ដូរ ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងដែរ។ ជនរងគ្រោះ...
ព្រៃវែង ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ។ ការណ៍នេះធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍បន្ថែមទៀតថា យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមពីអតីតអតីតលោកគ្រូអ្នកគ្រូ និងសិស្សរួមជំនាន់ សរុបចំនួន៨,០១០ដុល្លារ និង ១៥ម៉ឺនរៀល រួមនឹងផ្លែឈើ០១កន្រ្តក និង ភេសជ្ជៈចម្រុះ ០៨កេស ទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ដែលកំពុងសម្រាកព្បាលវះកាត់ជើង ដោយសារដំបៅនៃមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្នុងឱកាសនោះ...
បន្ទាយមានជ័យ ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ បង្រៀននៅសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្រែករកយុត្តិធម៌ បន្ទាប់ពីត្រូវបានប្រធានការិយាល័យអប់រំក្រុងបញ្ឈប់លែងអោយបង្រៀន ក្រោមហេតុផលថា អ្នកគ្រូចាស់ពេកហើយ ។ លោកស្រី អឿ មុន្នី គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុក អាខនផ្ទាល់ខ្លួន និងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ប័ណ្ណសសើរ និងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែត និងសិស្សក្នុងសាលារៀន...
ព្រះសីហនុ ៖ ក្នុងវេទិកា នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទស បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់។ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់...
ព្រៃវែង ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការកៀរគរអង្គភាពសារព័ត៌មាននានា ចូលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA គឺដើម្បីរួមគ្នាពង្រឹងការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារចុះជួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។ លោកបណ្ឌិត ទូច...