ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ជម្រាបជូនសាធារណជន និងបណ្ដាញព័ត៌មានទាំងអស់ អំពីការរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ ដើម្បីអនុវត្តប្រធានការគន្លឹះ របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ។ សូមអានសេចក្តីលំអិតដូចខាងក្រោម ៖
បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានឆ្មក់បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបានឧបករណ៍នេសាទជាច្រើន ធ្វើការដុតបំផ្លាញចោលនឹងកន្លែង ។ សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការសហការរវាង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តបាត់ដំបង កម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ដោយបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ,...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តបុកប៉ះជាមួយនិងម៉ូតូ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត LEXUS 570 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជាHUA-8188 បើកបរដោយបុរសម្នាក់...
បន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបចាប់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(រក្សាទុក...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកាជាង ៥០០០នាក់ បានអញ្ជើញក្នុងពិធីខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)...
បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើទាំងស្រុង នៅវេលាម៉ោងប្រហែល ១៥និង៣០នាទី ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី ៣៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរ បង្កឡើងដោយកូនក្មួយឈ្មោះ ឆេន វិឆៃ ភេទប្រុស អាយុ ៧ឆ្នាំ បានលេងបាយឡុកបាយឡូរួចក៏យកដែកកេសដុតជញ្ជាំងផ្ទះលេង...
បន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានការពារសន្តិសុខសុវត្ថិភាព និងសម្រួលបែបបទចូលប្រទេស ជូនអ្នកទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ ដែលមកទស្សនាកម្ពុជា ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា លោកបានចាត់កម្លាំងរបស់លោក ជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខសុវត្ថិភាព និងសម្រួលបែបបទចូលប្រទេស ជូនអ្នកទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ ស្រី២៧នាក់ ដែលអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា...
បាត់ដំបង ៖ ផ្ទះទាម០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុច ក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ផ្ទះទាមដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៣ម៉ែត្រ×៤ម៉ែត្រ សង់អំពីឈើ ដំបូងស័ង្កសី (ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ផងដែរ) សរុបគិតជាទឹកប្រាក់អស់ប្រហែល ៨០០ដុល្លារ...
បន្ទាយមានជ័យ ៖ ជនសង្ស័យជាអ្នករត់ម៉ូតូកង់បី ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៤នាក់ ១-ឈ្មោះ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ, ២-ឈ្មោះ គឹម...
ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា...