ព្រះវិហារ៖ កន្លងមកថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា ក្រុមហ៊ុនចំការអំពៅនៅស្រុកឆែប ខេត្តព្រះវិហារ បានក្ស័យធន់ក៏ដូចជាក្រុមហ៊ុនអត់ដំណើរការ ទើបមានបងប្អូនប្រជាពលរដ្ឋ យើងមួយចំនួនតូច បានឆ្លៀតឱកាសឈូសឆាយវាទីយកដីក្រុមហ៊ុនដែលរាជរដ្ឋាភិបាលបានសម្បទានឱ្យក្រុមហ៊ុន ។ ពាក់ព័ន្ធការចុះផ្សាយព័ត៌មាននេះ តំណាងក្រុមហ៊ុន លោក ហួង ទង់យែក អគ្គនាយករងក្រុមហ៊ុនចំការអំពៅ រូយ ហ្វេង cambodia international company limited នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានបំភ្លឺជូនក្រុមហ៊ុនអ្នកព័ត៌មានយើងថា...
បាត់ដំបង! ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ ក្រោយបាត់មិនឃើញចេញក្រៅផ្ទះរយៈពេល០៣ថ្ងៃ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ លូ ចេង ភេទស្រី អាយុ៧៧ឆ្នាំ (ក្រមុំចាស់ និងមានជំងឺប្រចាំកាយ ទឹកនោមផ្អែមផងដែរ) មានមុខរបររើសអេតចាយ រស់នៅម្នាក់ឯងស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះបានបាត់មិនឃើញចេញពីផ្ទះរយពេល០៣ថ្ងៃមកហើយ...
បន្ទាយមានជ័យ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប....
ប៉ោយប៉ែត ៖ បែកធ្លាយរឿងអាស្រូវ នៅពីក្រោយមូលហេតុដែលព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ប្រកាសធ្វើពិធីលាចាកសិខាបទដោយត្រឹមត្រូវ បន្ទាប់ពីត្រូវបានស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបញ្ចប់រឿងអោយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង ត្រឹមលុយបីពាន់ដុល្លា ជាមួយនិងពាក្យប្រមាថទុកភាពអាម៉ាស់ និងវិប្បដិសារីដល់ស្រី្តរងគ្រោះ។ យោងតាមពាក្យបណ្តឹង របស់ស្រ្តីរងគ្រោះអាយុ២២ឆ្នាំ ដោយសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គការ និងសមត្ថកិច្ចជួយរកយុត្តិធម៌ ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប...
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន រួមទាំងអភិបាល អភិបាលរងខេត្ត, អភិបាល អភិបាលរងក្រុង-ស្រុក សង្កាត់ រួមទាំងមន្ទីរនានាចំណុះក្នុងខេត្ត បានចេញលិខិតបដិសេធ ចំពោះការបង្ហោះហ្វេសប៊ុករបស់អនាមិក ដែលមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងថ្នាក់ដឹកនាំខេត្តប៉ៃលិន។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកអនាមិកមួយ បានបង្ហោះឯកសារក្លែងក្លាយដែលមានខ្លឹមសារ មូលបង្កាច់ក្នុង ចេតនា ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង បំភ្លៃខុសពីការពិត ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់...
បាត់ដំបង ៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះអនុវត្តឃាត់បានរថយន្តធុនធំចំនួន ០២គ្រឿង បន្ថែមទៀត ក្នុងករណីល្មើសច្បាប់ហាមចូលក្រុង។ លោកវរសេនីយ៍ទោ អ៊ុន សុភាព នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាយោបល់របស់លោក វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ចាន់...
បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លើទីតាំងពីរផ្សេងគ្នា ចំណុចទីលានចាក់សម្រាមស៊ិនទ្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទ ជួញដូរថ្នាំញៀនខុសច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើង ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី...
ព្រះវិហារ ៖ លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន បានលើកឡើងថា ថ្ងៃ៧មករានេះហើយ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ រួចផុតពីគុកអត់ជញ្ជាំង វាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ លើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យ៧ មករា ឆ្នាំ១៩៧៩-ថ្ងៃ៧ មករា ឆ្នាំ២០២៤...
(បាត់ដំបង) រយៈពេល០២ថ្ងៃ គិតត្រឹមថ្ងៃទី១៣និងទី១៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បន្តចុះបង្រ្កាបបទ ល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបានរឹបអូសវត្ថុតាងល្មើសជាច្រើនផងដែរ។ កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រអូរពាក់កន្ទេល , អន្លង់បី , ព្រែកដា ,និងអន្លង់តាឆន(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានកាប់បំផ្លាញ និងដុតចោលនូវសាច់ម៉ងប្រវែង ១៤,៣៥០ម៉ែត្រ ,ឡុកចំនួន ៤៥ឡុក...
ប៉ោយប៉ែត ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយរយៈដើមឆ្នាំ២០២៤ សកម្មភាពក្មេងទំនើងដេញកាប់គ្នាហាក់កំពុងកក្រើកឡើងវិញ ខណៈដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ជាពិសេសលោកស្នងការ និងមេបញ្ជាការអាវុធហត្ថខេត្ត បានយកចិត្តទុកដាក់លើការបង្ក្រាប និងអប់រំលើក្មេងទំនើង បងតូចបងធំ យ៉ាងខ្លាំងកាលពីអំឡុងចុងឆ្នាំ២០២៣ ។ ជាក់ស្តែងសកម្មភាពដេញកាប់ចាក់នេះ បានកើតឡើងជាបន្តបន្ទាប់ និងថ្មីម្តងទៀត កាលពីយប់រំលងអាធ្រាត្រចូល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនមួយក្រុម មានគ្នាបីនាក់ បានធ្វើសកម្មភាពដេញកាប់យុវជនម្នាក់ តាំងពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់រង្វង់មូលមុខច្រកអន្តរជាតិស្ទឹងបត់...