ក្រចេះ ៖ រថយន្តវេអង ១គ្រឿងដឹកដំឡូងមី បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស១នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកដំឡូងមីពេញ ម៉ាក់វេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់និង អ្នករួមដំណើរ១នាក់...
បរទេស ៖ ក្នុងរយៈពេល ១ថ្ងៃ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចថៃ បានបង្ក្រាបការរត់ពន្ធបារីពីកម្ពុជាទៅថៃ ចំនួន២ករណី ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតបារី បានជិត ២ម៉ឺនកញ្ចប់ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ធ្វើឡើងដោយ កម្លាំងតម្រួតថៃដែលដាក់គោលដៅឈរជើងលើកំណាត់ផ្លូវលេខ ៣១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៨ ស្ថិតក្នុង ឃុំថាប់សៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ...
កំពង់ស្ពឺ ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី និងបានបញ្ជូនទៅឃុំនៅពន្ធនាគារហើយ បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យបានឱ្យដឹងនៅម៉ោង១៨និង៨នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ...
កំពង់ស្ពឺ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងថា កុមារគឺជាអ្នកបន្តវេនប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។។ការណ៍នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសិក្សាមួយខ្នង៥បន្ទប់ស្ថិតនៅក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រនិងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ពិសេសលើកុមារដែលមានតម្រូវការនិងក្រុមដែលខ្វះខាត ហើយគោលនយោបាយនេះក៏ផ្តោតលើហេដ្ឋារចនាសម្ពន្ធ័សាលារៀននិងអនាម័យ។ដូច្នេះមានន័យថា...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើល ការសាងសង់ អាគារ មន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្ត ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លោកជំទាវ បានមានប្រសាសន៍ថា ការសាងសង់ អាគារមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តគឺជាសមិទ្ធផល ដែលបម្រើដល់ ការងារ គណបក្ស...
ប៉ៃលិន ៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំ ១ខ្សែ នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងចុះកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងកែសម្រួលស្ថានភាពផ្លូវ នៅចំណុចផ្លូវបំបែកជា៤ មុខវត្តសន្តិមារាម ហៅវត្តវត្តអូរច្រា នៅក្នុងសង្កាត់ទួលល្វា...
ប៉ោយប៉ែត ៖ នៅមិនប៉ុន្មានម៉ោងទៀតផង ពិធីលាចាកសិក្ខាបទ(សឹក) របស់អនុគណក្រុងប៉ោយប៉ែត និងជាចៅអធិការវត្តស្ទឹងបត់ ព្រះនាម ប៉ុក ចំរើន ដែលរងបណ្តឹងពីស្រ្តីម្នាក់ ប្តឹងពីបទ រំលោភសេពសន្ថវៈនឹងត្រូវបញ្ចប់កម្មវិធីនៅព្រឹកម៉ោង៦ ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ ស្រាប់តែមិនទាន់បានធ្វើពីធីបញ្ចប់ផង ក៏ផ្ទះការឆោឡោ ថា បាត់លោកមិនដឹងទៅណា ខណៈពិធីនេះបានដំណើរការបានពាក់កណ្តាលហើយ ចាប់ពីម្សិលមិញ ។ ការរត់ចោលនេះ បានបន្សល់នូវបំណុលជំពាក់ថ្លៃកសាងវត្ត ជាង៦មុឺនដុល្លា ដើម្បីអោយព្រះគ្រូចៅអធិការ អាចរ្យគណៈកម្មាការវត្តថ្មី...
រតនគិរី ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធអំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១ ៩៥២នាក់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ...