ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានស្នើដល់ក្រុមហ៊ុន ជួយទិញកសិផលពីប្រជាកសិករក្នុងខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ...
បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន០២គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ០១គ្រួសារ និងជនមានពិការភាព០១គ្រួសារ រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារអនុសាខាស្រុក បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម...
ភ្នំពេញ ៖ ដោយទទួលបានដំណឹងថា លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជានាយទាហាន នៃកងរាជអាវុធហត្ថ ដ៏សកម្មការងារ និងមានការទទួលខុសត្រូវខ្ពស់ លើការងារប្រតិបត្តិការ ចូលរួម ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ គ្រប់កម្មវិធី គ្រប់កាលៈទេសៈ និង ជាអ្នកស្រលាញ់ចូលចិត្តការងារលះបង់អស់ពីកម្លាំងកាយចិត្ត ភ្លាមៗប្រែក្លាយជាធ្លាក់ខ្លួនឈឺធ្ងន់។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤...
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបញ្ជាឱ្យឃាត់ខ្លួនហើយ ក្រោយពីបែកធ្លាយថា បានក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី គ្រាដែលប្រពន្ធដើមនៅមិនទាន់បានលែងលះដាច់ស្រេច។ នេះបើតាមការឱ្យដឹងពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នាព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬ ឃុត វឌ្ឍនា កំពុងត្រូវឃាត់ខ្លួនតាមអាធិបញ្ជារបស់អយ្យការ ហើយកំពុងស្ថិតនៅក្រោមការស៊ើបសួររបស់មន្ត្រីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញ ពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកនាយ នាយរង ការិយាល័យជំនាញ និងលោកអធិការ...
ក្រោយទទួលបាននូវបទបញ្ជាដ៏ក្តៅគគុករបស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងស្រាវជ្រាវបង្ក្រាបបទល្មើសរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៤នាក់ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរះសេនីយ៍ត្រីសុខ សយ អនុប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះបានចុះល្បាតនៅតាមបណ្តាភូមិសាស្ត្រក្នុងស្រុកមួយចំនួនក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ។ លោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាបមកអង្គភាពសាព័ត៏មានយើងតាមប្រពន្វ័សង្គមតេឡេក្រាមនៅមុនម៉ោងផ្សាយនារសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៤នេះថាក្នុងកិច្ចប្រតិបត្តិការមួយនេះកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់រថយន្តសង្ស័យម៉ាកសាំយុងពណ៏សដែលពាក់ស្លាកលេខភ្នំពេញ(2E.6132)បានចំនួន១គ្រឿងតាមបណ្តោយផ្លូវលំ១ក្នុងភូមិសាស្ត្រភូមិទំនប់ សង្កាត់ប៉ាលហាលក្រុងនិងខេត្តព្រះវិហារ លោកមេបញ្ជាកាបានបញ្ជាក់បន្ថែមទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ទៅលើរថយន្តសង្ស័យខាងលើដោយឃើញសភាពការមិនស្រួលភ្លាមនោះតៃកុងរថយន្ត ក៏បានបើកទ្វាររថយន្ត រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ ដោយបន្សល់ទុក្ខរថយន្តខាងលើលោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់រថយន្តសង្ស័យខាងលើខណះម្ចាស់រត់គេចខ្លួនបាត់កម្លាំងសមត្ថកិច្ចរបស់លោកបានពិនិត្យនៅក្នុងរថយន្តឃើញផ្ទុកទៅដោយឈើប្រភេទឈើឈ្លីកដឹកដោយគ្មានច្បាប់ឬលិខិតអនុញាតិដែលពួកក្រុមឈ្មួញគេដឹកចេញពីភូមិសាស្ត្រនៃស្រុកជាំក្សាន្តបំរុងលោតឆត្រ័ទៅលក់បន្តនៅតាមបណ្តាខេត្តនានានោះ។ លោកមេបញ្ជាការបានបន្តទៀតថាក្នុងករណីខាងលើកម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើកាបង្រាបនឹងរឹបអូសបានវត្ថុតាំងរួមមានរថយន្តម៉ាកសាំយ៉ុងចំនួន១គ្រឿងនឹងឈើអារលេខ១ ឈ្លីកចំនួន១៨៥ដុំដែលស្មើរនឹង២.០២ម៉ែត្រត្រីគុណផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នវត្ថុតាងរថយន្តរួមនិងឈើដែលបង្ក្រាបបានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារធ្វើការប្រគល់ឲ្យមន្ត្រីបរិស្ថានស្នាក់កាតាកឹងដើម្បីចាត់កាបន្តតាមនិតិវិធីនៃច្បាប់។
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធម្នាក់ទៀត គ្រាដែលប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។ យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយលោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លោក ង៉ាម រី បានពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍...
បន្ទាយមានជ័យ ៖ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពីប្រសិទ្ធិភាពការងារមួយចំនួន។ ឯកឧត្តម សៀក សុជាតិ ក្រៅពីលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប បានលើកឡើងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះពិនិត្យមើល ការកែសម្រួលសួនពុះចែកទ្រូងផ្លូវ លើដងផ្លូវជាតិលេខ៥៧ ចាប់ពីចំណុច មុខវត្តរតនសោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យខេត្ត ដែលកន្លងមកតែងតែបង្ករជាគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ធ្វើអោយប្រជាពលរដ្ឋរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់...
បាត់ដំបង ! កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង។ ក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអាននូវសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥...