ខេត្តប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នា២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨...
បន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៦ ត្រង់ចំណុចខ្លោងទ្វារវត្តរលំជ្រៃ ដល់ភូមិគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានប្រវែងជាង៥ពាន់ម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ កំពុងរងការខូចខាត ក្លាយទៅជាផ្លូវដីហុយ ជង្ហុកធំៗ ធ្វើអោយប្រជាពលរដ្ឋ ជួបការលំបាក់ក្នុងការធ្វើដំណើរទៅមក និងដឹកកសិផល ជាង២ទៅ៣ឆ្នាំ មកហើយ។ លោក ហួន ហាំង មានទីលំនៅតាមផ្លូវខាងលើ បានអោយដឹងថា ផ្លូវមួយខ្សែនេះ មានប្រវ៉ែងជាង5ពាន់ម៉ែត្ររងការខូចធ្ងន់ធ្ងរ ជាង២ឆ្នាំមកហេីយ មិនឃើញខាងណាមកធ្វើឡើងវិញទេ...
បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្ត០១គ្រឿង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ២៣និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។ ករណីគ្រោះអគ្គិភ័យកើតឡើងខាងលើនេះ បណ្តាលអោយឆេះ រថយន្ត០១គ្រឿងម៉ាក TOYOTA Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2E-9282 (ឆេះអស់ទាំងស្រុង)តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ហើយមូលហេតុស្ថិតក្នុងការស្រាវជ្រាវព្រោះមិនឃើញម្ចាស់រថយន្តនៅទីតាំងកន្លែងកើតហេតុឡើយ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដើម្បីចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន...
បន្ទាយមានជ័យ ៖ ម្ចាស់ម៉ូតូចំនួន១៣គ្រឿង ដែលបំពាក់ស៉ីម៉ាំងប្រែន ហើយត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ឃាត់ម៉ូតូទុកកាលបុណ្យចូលឆ្នាំថ្មី ត្រូវបានធ្វើការអបរំ និងយកសម្ភារ:ត្រឹមត្រូវគ្រប់គ្រាន់ តាមលក្ខណ:បច្ចេកទេស មកផ្លាស់ប្តូរទើបប្រគល់អោយទៅវិញ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានអោយដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ ម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងរង្វង់មូលដៃប្រាំបី ក្បែររោងម៉ាស៊ីនទឹកកក ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ប្រភពបានប្រាប់ថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1U-8939 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិខ្មែរ ចិន និងថៃ ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៣៨នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤...
បន្ទាយមានជ័យ ៖ នៅតែមានពលរដ្ឋខ្មែរចំណាក់ស្រុកដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀង បើទោះបីជារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នាសម្របសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរ ដែលឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមិនមានការយកលុយលើឯកសារ ។ ការចំណាកស្រុកដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋខ្មែរទៅថៃនេះ ត្រូវបានសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់បាន ចំនួន ៣០០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ...
បាត់ដំបង ៖ ដីព្រៃមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោងប្រហែល ១៩និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរ បង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលអោយឆេះព្រៃ លើដីទំនេរមួយកន្លែង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង...
បាត់ដំបង ៖ កាលពីវេលាម៉ោង១៧ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន០២ឃុំ ស្មើ២០ខ្នងផ្ទះ ។ ផ្ទះដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង២០ខ្នងផ្ទះខាងលើ ក្នុងនោះរួមមាន ៖ ឃុំគារខូចខាតសរុបចំនួន ១០ខ្នង ក្នុងនោះរបើកជញ្ជាំងចំនួន០១ខ្នង និងរបើកដំបូលចំនួន០៩ខ្នង ។ ឃុំរបស់មង្គល ខូចខាតសរុបចំនួន១០ខ្នង ក្នុងនោះរបើកដំបូលទាំង១០ខ្នង ៕...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានណែនាំ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេស កុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ដែលមាន អាកាសធាតុក្តៅខ្លាំង ។ លោកជំទាវ បញ្ជាក់ថា ក្រៅពីការប្រុងប្រយ័ត្នខ្ពស់...