បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ សហលារជាមួយនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់បញ្ជូនខ្លួនជនជាតិថៃបីនាក់ ជាមួយគ្រឿងញៀន១២៨ថង់តូច ទៅតុលាការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាបន្ទាប់ពីបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាជនជាតិថៃចំនួន០៣នាក់ ជាបន្តបន្ទាប់នោះ សមត្ថិច្ចនគរបាលបានឆែកឆេរ ដកហូតវត្ថុតាង ថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,...
ភ្នំពេញ៖ សេចក្ដីរាយការណ៍ បានបញ្ជាក់ថា មានការលួចបើកល្បែងស៊ីសងខុសច្បាប់ចម្រុះ ប្រមូលផ្ដុំមនុស្សជាច្រើន ស្ថិតនៅទីតាំងអគារយីហោ «ថកសិនធ័រ៍» ជាន់ទី២ ភ្នាល់ដាក់លុយធំៗ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ។ ប្រជាពលរដ្ឋដែលមិនចូលចិត្ត និងរងផលប៉ះពាល់ពីល្បែងខុសច្បាប់នេះ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន គួរមានវិធានការបង្ក្រាបឱ្យទាន់ពេលវេលាផងដែរ ដើម្បីរក្សាគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ។ ជាក់ស្ដែងទីតាំងលួចបើកល្បែងស្ថិតនៅអគារ ថកសិនធ័រ៍ ក្បែរនឹងក្រសួងបរិស្ថាន នៅជាន់ទី២ បន្ទប់លេខ២០៧ តាមបណ្ដោយស៊ីសុវត្ថិ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានឈ្មោះ...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ០៩នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម...
ស្វាយរៀង៖ មន្ដ្រីជំនាញ និងផ្នែកពាក់ព័ន្ធ ចុះស្ទាក់ចាប់រថយន្ដដឹកអ្នកដំណើរមួយគ្រឿង ដែលលួចនាំជ្រូកពីប្រទេសវៀតណាម មកកាន់កម្ពុជា តាមច្រកប្រាសាទ ក្រុងស្វាយរៀង ដោយគ្មានច្បាប់អនុញ្ញាត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ២២ និង១០នាទីយប់ ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនេះ មន្ដ្រីជំនាញ ស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន ២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ខេត្តប៉ៃលិន ៖ ស្រ្តីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក បានលើកដៃសំពះស្រែកទ្រហោយំអង្វរឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួយរកយុត្តិធម៌ ជាពិសេសស្ថាប័នតុលាការ ក្រោយប្តីរបស់ខ្លួនដែលរត់ម៉ូតូឌុប ត្រូវបានរថយន្តស៊េរីទំនើប បើកបរក្នុងល្បឿនលឿន បុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យឃ្ទាតបោកក្បាលទៅនឹងផ្លូវថ្នល់ស្លាប់ ខណ:ស្រ្តីម្នាក់ជិះពីក្រោយ រងរបួសបាក់ជើងឆ្វេង។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន។ លុះក្រោយមក ស្រាប់តែពឹងអ្នកផ្សេងឱ្យចេញមុខរត់ការបង់ថ្លៃសំណង តែរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមគ្រួសារជនរងគ្រោះកំពុងទន្ទឹងរង់ចាំ ព្រោះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ គាត់សង្ស័យថា ជនបង្កបានឃុបឃិតគ្នាជាមួយនឹងមន្រ្តីនគរបាលចរាចរជើងគោកខេត្តប៉ៃលិន ចង់បិទសំណុំរឿងនេះចោល ព្រោះពន្យាពេលរហូត។...
ប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ក្រោយស៊ីឈ្នួលភ្ជួររាស់(វាយ)ដីឱ្យអ្នកភូមិ ជាន់ប៉ះមីនតោនដែលសេសសល់ពីសម័យសង្គ្រាម បណ្តាឱ្យផ្ទុះរងរបួសធ្ងន់ និងខូចត្រាក់ទ័រខ្ទេចទាំងស្រុងតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង០០ នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចទល់មុខបន្ទាយយោធា ស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មឿន...
ឧត្តរមានជ័យ៖ ស្ត្រីដែលជាអតីតកូនប្រសារម្នាក់ ត្រូវបានម្តាយក្មេកបណ្តេញចេញពីផ្ទះរបស់ខ្លួនក្រោយប្តីបានស្លាប់បាត់បងជីវិតនៅឯស្រុកថៃ បានដង្ហោយដល់អាជ្ញាធរជួយអនុវត្តច្បាប់ ពន្លឿនផ្តល់ភាពយុត្តិធម៌ដល់រូបគាត់ ដើម្បីបានរស់នៅលើដីលំនៅដ្ឋានរបស់ខ្លួនវិញ ស្ថិតនៅភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះ ឈ្មោះលិត លាស់ អាយុ៣៧ឆ្នាំ អតីតកូនប្រសារ របស់ឈ្មោះឈឿន រួម អាយុ៧៤ឆ្នាំ ត្រូវជាម្តាយក្មេក រស់នៅភូមិឃុំខាងលើនេះ បានឲ្យដឹងថា កាលពីម្ភៃឆ្នាំមុនរូបគាត់បានរៀបការជាមួយបុរស ឈ្មោះ វៀត ដុង(ប្តី) ម្តាយក្មេកបានចែកដីកេរ្តិ៍ស្រះទឹកមួយកន្លែងឲ្យ...
បាត់ដំបង ៖ ជនសង្ស័យ០៧នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។...
បាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀនថ្នាំញៀន៣០៦គ្រាប់ និង១៦ថង់កិប កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនមានឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកោះរាម ខ្នាចរមាស...
បាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកបវេលឃាត់ខ្លួន បន្ទាប់ពីទាញខ្វែងកាប់ទៅលើស្ត្រីចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ ព្រោះតែខឹងពូកែស្តីបន្ទោស ឲ្យម្តាយខ្លួនញឹកញាប់ពេក ។ សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍គួរអោយរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង៤០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សឿន សុខណា ភេទប្រុស...