បាត់ដំបង ៖ ប្រជាពលរដ្ឋតំបន់ស្ទឹងគ្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង សម្តែងការហួសចិត្ត ដោយសុខៗ ដីព្រៃបរិស្ថានចំណុចភ្នំត្រីរ៉ស់ ជិតស្ទឹងគ្រញូង ក្នុងភូមិសាស្រ្តភូមិស្វាយជ្រុំ និងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រុវបានក្រុមហ៊ុន ម៉េង ហុក ដុតព្រៃនិងប្រើគ្រឿងចក្រប្រភេទអាបុល និងត្រាក់ទ័រ ជាច្រើនគ្រឿង ឈូសឆាយយ៉ាងរំពងព្រៃ រហូតចូលដីវត្តស្ទឹងគ្រញូង បង្កអោយព្រះសង្ឃ គណៈកម្មាវត្តពុទ្ធបរិស័ទ នៅមិនសុខ។ តាមប្រជាពលរដ្ឋ...
ព្រះវិហារ ៖ រថយន្តម៉ាកហ្វតចង្កួតស្តាំ ១គ្រឿង ដឹកឈើលេខ១ ប្រភេទឈើឈ្លីក រួមជាមួយរថយន្តម៉ាកសុីណា ១គ្រឿងទៀត ត្រូវក្រុមសមត្ថកិច្ចនគនរបាល បង្ក្រាបបាន ខណៈដឹកឈើឈ្លីក បើកបុកបារ៉ាសសមត្ថកិច្ច ដើម្បីបើកគេច តែគេចមិនរួច ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន កាលពីយប់ឈានចូលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ តាមការអោយដឹង ពីលោកវរសេនីយ៍ឯក រស់ សុធី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច...
ពោធិ៍សាត់ ៖ ខ្មាំងកាំភ្លើងម្នាក់ ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ ចំនួន៦គ្រាប់ ខណៈជនរងគ្រោះ កំពុងហូបបាយជាមួយគ្រួសារ បណ្តាលអោយរងរបួសធ្ងន់៣នាក់ ហើយជនដៃដល់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ប្រហែល១៩ និង០០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ភូមិបណ្ដុះសណ្ដែក សង្កាត់បន្តាយដីក្រុងនិងខេត្តពោធិ៍សាត់។ មានករណីប៉ុនប៉ងឃាត់កម្មដោយប្រើកាំភ្លើងខ្លី បាញ់នេះ បង្ករដោយជនសង្ស័យម្នាក់ និងបក្ខពួកមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះជនរងគ្រោះ ហើយរុញទ្វារចូលផ្ទះជនរងគ្រោះ ប្រើអាកាំភ្លើងខ្លីបាញ់ចំនួន៦គ្រាប់ សំដៅជនរងគ្រោះ...
បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារកាតព្វកិច្ចដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអនុវត្តក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារអប្បបរមាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលអភិសន្តិបណ្ឌិត...
ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស៣៣នាក់ បានស្លាប់ និង៦៨នាក់របួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន...
បន្ទាយមានជ័យ ៖ អនីតិជនម្នាក់ ដែលជាជនត្រូវចោទ ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន តាមចេញដីការបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយទទួលបានដីការបង្គាប់ឲ្យនាំខ្លូន របស់លោក ឈឹម ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ...
បាត់ដំបង! បុរសជាតៃកុងម្នាក់រងរបួសធ្ងន់ ក្រោយបើករថយន្តដឹកដីឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវបានរថភ្លើងបុកពេញទំហឹងអោយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវឆ្លងទី២ ស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកដីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខចង្កូតស្តាំ BB-0311បើកបរដោយបុរសឈ្មោះ ដុង ឧត្តម រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ហើយបានបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន ភ្លាមនោះក៏ស្រាប់តែមានរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង...
កំពង់ស្ពឺ៖ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារ និងសមិទ្ធិផលសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជាដូចបច្ចុប្បន្នគឺដោយសារតែយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ គោលនយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេល...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភ ឆ្នាំ២០២៤នេះ ក្រុមការងារទីស្នាក់ការកណ្តាលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការចុះធ្វើការប៉ាន់ប្រមាណអំពីបញ្ហាប្រឈមផ្នែកមនុស្សធម៌លើការងារចំណាកស្រុកក្នុងខេត្តបាត់ដំបងក្រោមអធិបតីភាពលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមសម្របសម្រួលពីលោក មុំ ភីរក្ស ប្រធានការិយាល័យអប់រំមីននិងស្តារទំនាក់ទំនងគ្រួសារនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា(ថ្នាក់កណ្តាល) ។ ក្នុងឱកាសនោះ លោក មុំ ភីរក្ស បានគូសបញ្ជាក់ថា ដោយទទួលបានការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិ កក្រ...