បាត់ដំបង ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការអត្តរាគមន៍បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល កម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងប្រាំ បានចុះធ្វើការស្រាវជ្រាវរហូតនាំខ្លួនម្ចាស់ផេកហ្វេសប៊ុកម្នាក់ មកអប់រំណែនាំ ក្រោយបង្ហោះសារលើបណ្តាញសង្គមថា (ស្រុកបវេលឆ្នាំនេះទុកអោយអាញ់ធ្វើមេ) ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានធ្វើការនាំខ្លួនម្ចាស់ផេកម្នាក់ឈ្មោះ នី សាវីន ភេទប្រុស អាយុ១៤ឆ្នាំ...
ប៉ៃលិន ៖ ក្រោយពីទទួលរងភាពអយុត្តិធម៌ នៅក្នុងសាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីគេ បានដោះលែងជនសង្ស័យ ជនជាតិថៃម្នាក់ ដែលបានលួងលោមនារីខ្មែរ យកទៅរំលោភសេពសន្ថវ:នៅប្រទេសថៃរហូតបានសម្រេច ដោយគ្មានទទួលបានសំណងអ្វីទាល់តែសោះ ។ លុះសង្កេតឃើញភាពអយុត្តិធម៌លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ជូននារីរងគ្រោះ។ រហូតមកដល់ថ្ងៃ០៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងបើកសវនាការ ដោយបញ្ជូនសំនុំរឿង ឱ្យមកខាងសាលាដំបូងខេត្តប៉ៃលិន ពិចារណាកាត់ក្តីសាជាថ្មីឡើងវិញ។ ជនរងគ្រោះ ឈ្មោះ...
ប៉ៃលិន ៖ ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភ: ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៤៧នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។ ឯកឧត្តម ហ៊ុក...
ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាបប្រមុខក្រសួងមហាផ្ទៃកម្ពុជានូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC...
បាត់ដំបង! អគ្គីភ័យមួយបានឆាបឆេះព្រៃមួយកន្លែងដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចចំការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យឆាបឆេះព្រៃខាងលើនេះដែរសមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ហើយបន្ទាប់ពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានបានដឹកនាំកម្លាំងប្រជាការពារនិងអនុភូមិសំបួរមាស ចេញទៅជួយអន្តរាគមន៍ពន្លត់ បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យ០១គ្រឿងចុះជួយបន្ថែមដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបរលត់ជាស្ថាព។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរគឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។
បាត់ដំបង ៖ បុរសម្នាក់រងរបួសជើងទាំងសងខាង ធ្ងន់ធ្ងរក្រោយដើរជាន់មីនស្គរ បណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើបានដើរចូលទៅក្នុងចំការដើម្បីជីកមើមរមៀតលក់ដូចសព្វមួយដង ខណៈដែលជនរងគ្រោះកំពុងដើរក៏បានជាន់ទៅលើគ្រាប់មីន ប្រភេទ(មីនស្គរ៦៩)ដែលនៅសេសសល់ពីសម័យសង្គ្រាមផ្ទុះឡើងបណ្ដាលអោយជើងទាំងសងខាងរងរបួសធ្ងន់តែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗផងដែរ៕ ដោយ...
បន្ទាយមានជ័យ ៖ ក្រុមគ្រួសារអ្នកស្លាប់ និងរបួសធ្ងន់ ដែលត្រូវជាគូរដណ្តឹងនិងគ្នា ក្នុងកណីគ្រោះថ្នាក់ចរាចរ បង្កដោយមន្រ្តីពបន្ធនាគារខេត្តបន្ទាយមានជ័យ បើករថយន្តបុកស្លាប់ និងរបួសធ្ងន់ពិការភាព តាំងពីដើមឆ្នាំ2022 បានកើតទុកមិនសុខចិត្ត ប្តឹងទៅសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបងខេត្តបន្ទាយមានជ័យ ខណៈមិនទទួលបានសំណងបែរជាជនបង្ក ទទួលទោសព្យួរ ហើយនៅក្រៅឃុំយ៉ាងស្រួលថែមទៀត។ យោងតាមឃ្លីបវីដេអូ និងពាក្យបណ្តឹងរបស់ឈ្មោះ អំ សាមឿន ត្រូវជាប្អូនសពជនរងគ្រោះ និងឈ្មោះ ទង់ ឈន ជាឪពុកជនរងគ្រោះ...
ត្បូងឃ្មុំ ៖ បន្ទាប់ពីចាត់វិធានការក្តៅ និងបានដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង៤ទីតាំង គ្របដណ្តប់លើ ៩ឃុំ ក្នុងចំណោម ១២ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក...
ក្រចេះ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្លង ត្រូវបានអគ្គីភ័យឆាប់ឆេះរាបដល់ដី និងខូចខាតទ្រព្យសរុបប្រមាណជាង៣ម៉ឺន ដុល្លាសហរដ្ឋអាមេរិក នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអគ្គីភ័យនេះ បានកេីតឡេីងការពីវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ បណ្ដាលមកពីការបង្កាត់ភ្លេីងដាំបាយហេីយទុកចោល។ ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ ១-ឈ្មោះ សិដ្ឋ ធារី ភេទប្រុស អាយុ២៨ឆ្នាំ ឆេះផ្ទះឈើ១ខ្នង ពីរដំបូលប្រក់ក្បឿង ក្នុងនោះមានសម្ភារៈ...
ប៉ៃលិន ៖ បន្ទាប់ពីសាលាដំបូងខេត្តប៉ៃលិន សម្រេចដោះលែងអោយនៅក្រៅឃុំ លើជនជាតិថៃម្នាក់ក្នុងករណី លួងរំលោភសេពសន្ថវ: លើជនរងគ្រោះជាស្រ្តីខ្មែរ ហើយអះអាងថា មិនទាន់ទទួលបានយុត្តិធម៌ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង សង្ឃឹមថា នឹងទទួលបានភាពយុត្តិធម៌ពីសំណាញច្បាប់។ ស្រ្តីជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ខាងសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅជនរងគ្រោះ ក្នុងនាមដើមបណ្តឹងនៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤នេះ ហើយជនរងគ្រោះសង្ឃឹមថាសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ដល់ខ្លួន។ នារីរងគ្រោះ បានឱ្យដឹងទៀតថា នាងបានដាក់ពាក្យបណ្តឹង ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន...