បាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នគរបាលស្រុកកំរៀង ដែលមានលោកវរសេនី យ៍ទោ វេ គឹមចត់ ជាអធិការ បានដឹកនាំកម្លាំងផ្នែកជំនាញកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី បានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង នៅពេលអនុវត្តពិនិត្យអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំ រៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលត្រូវឃាត់ទី០១ម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX-6472...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្វឺសូខេម ដោយមានការអមដំណើរពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ...
ភ្នំពេញ ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម...
បាត់ដំបង ៖ ក្រោយមានការរៀបចំប្រព័ន្ធបណ្ដាញទឹកកខ្វក់របស់ក្រុមហ៊ុន(ADB)ធ្វើអោយផ្លូវកៅស៊ូនិងផ្លូវបេតុងជាច្រើនខ្សែនៅសង្កាត់ព្រែកព្រះស្ដេច ក្នុងក្រុងបាត់ដំបង រងការខូចខាត ក្នុងនោះរដ្ឋបាលសង្កាត់ព្រែកព្រះស្ដេច ដែលមានលោក ថូ សំរិទ្ធ ជាចៅសង្កាត់ កំពុងបាននិងជំរុញអោយក្រុមហ៊ុនពន្លឿនទាំងការងារស្ថាបនាថ្មី និងការងារស្តារសងឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះថា សម្រាប់សង្កាត់ព្រែកព្រះស្ដេចនេះ ផ្លូវសរុបមានច្រើនខ្សែ ក្នុងនោះផ្លូវធំៗមាន ៥៥ខ្សែ ផ្លូវលំតូចៗមាន ១៤៩ខ្សែ ដែលក្នុងនោះផ្លូវបេតុងមាន...
ប៉ៃលិន ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាធិការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ ដែលរហូតមកដល់...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងចាក់ដី នៅចំណុចភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដើម្បីគ្រោងសាងសង់ធ្វើមណ្ឌលសុខភាពថ្មី។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារទីតាំងចាក់ដីខាងលើនេះ លោក លាង វាសនា អភិបាលក្រុង បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់សង្កាត់ព្រែកព្រះស្តេចដែលទទួលបានអគារមណ្ឌលសុខភាពថ្មីស្តង់ដារបស់ក្រសួងសុខាភិបាល ដែលមានកម្ពស់០២ជាន់ ខណៈដែលមណ្ឌលសុខភាពនៅតាមសង្កាត់មួយចំនួនសេសសល់តាំងពីសម័យរដ្ឋកម្ពុជា ដោយគ្រាន់តែបំពាក់បរិក្ខារថ្មី ហើយបើសង្កាត់ផ្សេងៗចង់បានក៏ខុសលក្ខខណ្ឌ ព្រោះដីតូចអត់គ្រប់...
បាត់ដំបង ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយធ្វើសកម្មភាពគំរាមអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពុទ្ធ សុវណ្ណរិទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលជនសង្ស័យរូបនេះតែងបានធ្វើសកម្មភាពបង្ករហឹង្សាគំរាមសម្លាប់ម្តាយ និងរំខានប៉ះពាល់ដល់អ្មកជិតខាងផងដែរ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរ...
បន្ទាយមានជ័យ ៖ ព្រះសង្ឃពីវត្តផ្សេង មានសទ្ធានាំចង្ហាន់ទៅផ្គត់ផ្គង់ព្រះសង្ឃ គង់នៅវត្តសិរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ ស្ថិតនៅជាប់អូរព្រំដែនកម្ពុជា ថៃ នាភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្ត បានលាចាកសិក្ខាបទ ឬសឹកដោយចិត្តឯង ព្រោះមានរឿងអាស្រូវផ្លូវភេទ ពុំទាន់មានអ្នកគ្រប់គ្រងវត្តថ្មី (វត្តមានព្រះសង្ឃ៩អង្គ :ភិក្ខុវ័យចាស់២អង្គ និងនេនក្មេងៗ ៧អង្គ) ។ ព្រះសមណាភិរ័ត ប៉ោ សុឃឿន...
បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយសត្វគោ ដួលចូលក្រោមរថយន្តដឹកដី កិនស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ចោលកូនភ្លោះ២នាក់ ដែលទើបសម្រាលបានជាង១ខែ ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម C-125 ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធមួយចំនួន បានធ្វើពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងធ្វើការរុះរើអគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី ។ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ដែលមានសភាពចាស់ និងតូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន អាគារនេះនឹងត្រូវរុះរើចេញ ដើម្បីយកទីតាំងសាងសង់អគារថ្មី...