បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត ២កន្លែង នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពីវេលាម៉ោង១ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក កើត...
បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ទាំងយប់ នៅវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខែត្តបាត់ដំបង។ សេចក្តីរាយការណ៍ បានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរគឺផ្តើមមកពីផ្ទុះស្សេអំពូលភ្លើងក្នុងបន្ទប់ជាន់ខាងក្រោមក៏បណ្តាលអោយឆេះរាលដាលឡើងតែម្តង ដែលផ្ទះសង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗគេសង្កេតឃើញមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរដោយមិនឆេះរាលដាលទៅផ្ទះអ្នកជិតខាងន្ត៕ ដោយ ៖ សាលី
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច...
បាត់ដំបង ៖ រថយន្តធុនធំមួយគ្រឿង សង្ស័យតៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងទីន័មួយគ្រឿង ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ 3B-2085 និងខាងក្រោយ ភ្នំពេញ 4A-6297 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង...
បាត់ដំបង ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតឈានជិតមកដល់នោះ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំយ៉ាងមមាញ៉ឹកដោយមានការតុបតែងភ្លើងពណ៌ ក៏ដូចជាទីតាំងសម្រាប់ការរៀបចំសង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ ដែលមានរយៈពេល០៥ថ្ងៃ នៅក្នុងក្រុងបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏ខ្លីខាងមុខនេះដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយ។ ហើយដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយនោះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការរៀបចំពិធីសង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយក្នុងនោះពិធីសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺ ចាប់ពីថ្ងៃទី១២...
ព្រះវិហារ ៖ ទំនិញប្រភេទទឹកដោះគោរស្រស់ម៉ាក Dutch mill ខូចគុណភាពជាច្រើនមុខ នាំចូលពីថៃតាមច្រកអានសេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្រ្កាបបាន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចច្រករបៀងច្រកអានសេះ ដោយសហការជាមួយក្រុមហ៊ុន យូអិនធីហ៊ូសែល ខូអិលធីឌី ជាក្រុមហ៊ុននាំទំនិញចូលផ្តាច់មុខពីថៃ ក្រោមការសម្របសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ។ លោកវរសេនីយ៍ឯក...
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣គឺ៖ ក្រសួងផែនការ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ លោក ចន...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត...
ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ រួមមានមន្រ្តីបសុពេទ្យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តែង ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ ១កន្លែងបានរកឃើញវត្ថុតាង ជាផលិតផលពីសាច់មាន់ជាង៣ពាន់គីឡូក្រាម កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ។ វត្ថុតាងដែលដកហូតបានរួមមាន ៖ ធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់ដូចជា ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់...