ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី “យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើលការសម្របសម្រួលរបស់មន្ត្រីជំនាញដោយការយកចិត្តទុកដាក់ខ្ពស់ ជូនដល់បងប្អូនពលករខ្មែរ ធ្វើការនៅប្រទេសថៃ បានវិលត្រលប់ចូលមកកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារព្រំដែន អន្តរជាតិព្រំ ខេត្តប៉ៃលិន ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ជាការឆ្លើយតប តាម សំណូមពររបស់សម្តេចមហាបវរធិបតី...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានត្រៀមរួចរាល់ហើយនូវការរៀបចំទីតាំងជាច្រើនកន្លែនយ៉ាងល្អស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្តលេខ”សង្ក្រាន្តប៉ៃលិន”លើទឹកដីត្បូងពេជ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ដែលកាន់តែខិតជិតចូលមកដល់នាពេលពីរថ្ងៃទៀតនេះ ។ បើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកំសាន្តហើយ កុំភ្លេចផ្តិតរូបភាពដ៍ស្រសត្រកាលទៅវិញផង ៕
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
បាត់ដំបង ៖ ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ខាងកើតផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ-1158 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះចូលស្តាំដើម្បីគេចម៉ូតូកង់បីដែលឈប់នៅលើផ្លូវ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិកាសាខា និងសហការី បានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧៤ គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៊ុត...
បាត់ដំបង ៖ ដីចំការមួយកន្លែង ចំនួន៨០ហិចតា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដី ៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ...