បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងស្រីជំទង់ម្នាក់ បានស្លាប់ និងមនុស្សប្រុសស្រី០២នាក់ រងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅវេលាទាបភ្លឺថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2A-4562 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធ និងកូនស្រីជំទង់ម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបែកកង់...
ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញអុជធូប សែនដង្វាយ ថ្វាយភ្លេង ដើម្បីសុំសេចក្តីសុខ ជូនជាតិនិងប្រជាជន នៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ...
ប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ក្នុងក្រុងប៉ោយប៉ែត ហាមមិនឲ្យមានការប្រើប្រាស់និងចែកចាយនូវសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត។ ការចុះធ្វើរដ្ឋបាលលើទីតាំងខាងលើ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្ត បានចុះប្រតិបត្តិការបង្រ្កាបលើទីតាំងក្លិបកំសាន្ត និងទីតាំងខារ៉ាអូខេ ចំនួន២ គឺខារ៉ាអូរខេយីហោ...
បាត់ដំបង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីក្រុងពាលី បួងសួង សូត្រមន្ត ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាទូរទាំងប្រទេស។ ពិធីក្រុងពាលី បួងសួង សូត្រមន្តនេះដែរ បានប្រារព្ធរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត ២កន្លែង នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពីវេលាម៉ោង១ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក កើត...
បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ទាំងយប់ នៅវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខែត្តបាត់ដំបង។ សេចក្តីរាយការណ៍ បានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរគឺផ្តើមមកពីផ្ទុះស្សេអំពូលភ្លើងក្នុងបន្ទប់ជាន់ខាងក្រោមក៏បណ្តាលអោយឆេះរាលដាលឡើងតែម្តង ដែលផ្ទះសង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗគេសង្កេតឃើញមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរដោយមិនឆេះរាលដាលទៅផ្ទះអ្នកជិតខាងន្ត៕ ដោយ ៖ សាលី
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច...
បាត់ដំបង ៖ រថយន្តធុនធំមួយគ្រឿង សង្ស័យតៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងទីន័មួយគ្រឿង ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ 3B-2085 និងខាងក្រោយ ភ្នំពេញ 4A-6297 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង...
បាត់ដំបង ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតឈានជិតមកដល់នោះ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំយ៉ាងមមាញ៉ឹកដោយមានការតុបតែងភ្លើងពណ៌ ក៏ដូចជាទីតាំងសម្រាប់ការរៀបចំសង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ ដែលមានរយៈពេល០៥ថ្ងៃ នៅក្នុងក្រុងបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏ខ្លីខាងមុខនេះដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយ។ ហើយដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយនោះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការរៀបចំពិធីសង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយក្នុងនោះពិធីសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺ ចាប់ពីថ្ងៃទី១២...
ព្រះវិហារ ៖ ទំនិញប្រភេទទឹកដោះគោរស្រស់ម៉ាក Dutch mill ខូចគុណភាពជាច្រើនមុខ នាំចូលពីថៃតាមច្រកអានសេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្រ្កាបបាន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចច្រករបៀងច្រកអានសេះ ដោយសហការជាមួយក្រុមហ៊ុន យូអិនធីហ៊ូសែល ខូអិលធីឌី ជាក្រុមហ៊ុននាំទំនិញចូលផ្តាច់មុខពីថៃ ក្រោមការសម្របសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ។ លោកវរសេនីយ៍ឯក...