បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់ (បាក់ជើងនិងដៃ) ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្ត និងម៉ូតូ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1B-8935 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាក្មេងប្រុសម្នាក់ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំសណ្តោងមួយគ្រឿង...
បន្ទាយមានជ័យ ៖ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ ពលករខ្មែរមិនថាចេញ ឬចូលប្រទេស គឺ មិនចាំបាច់ប្រថាប់ត្រា និងគ្មានចំណាយបន្ទុកចេញចូលប្រទេសនោះទេ ពោលគឺ ទាំងខាងខ្មែរ និងថៃ គ្រាន់តែស្កែនចូលទិន្នន័យ ជាការស្រេច ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីក្រោមឱវាទអបដំណើរឯកឧត្តម អ៊ុំ រាត្រី...
ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលហៅកាត់ថា IPA បានចេញសេចក្តីប្រកាសព័ត៌មាន ប្តេជ្ញាជាឱឡារិក “រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល” ។ សូមអានលំអិត ក្នុងសេចក្តីប្រកាសព័ត៌មាន ខាងក្រោម៖
ភ្នំពេញ ៖ “រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល”ជាប្រធានបទមួយក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលហៅកាត់ថា IPA។ ពិធីនេះប្រព្រឹត្តទៅពេញមួយថ្ងៃថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះនៅភោជនីយដ្ឋានទន្លេបាសាក់២រាជធានីភ្នំពេញ ក្រោមអធិបតីភាពបើកពិធីសន្និបាតដោយលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាប្រមាណ៧០០អង្គ/នាក់។ សន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយនៅពេលព្រឹក អង្គសន្និបាត ពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន៤ រួមមាន ១.ការពិនិត្យ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការភាពក្រីក្រក្នុងសហគមន៍ខេត្ត បានអញ្ជើញ បើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន៥៤០នាក់ មកពីឃុំទាំងបួន ក្នុងស្រុក សលាក្រៅ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាល...
បន្ទាយមានជ័យ ៖ លំនៅដ្ឋាន និងហាងលក់ដូរជាច្រើននៅរមណីដ្ឋានអូរខៃដន និងរថយន្តមួយគ្រឿងរបស់អ្នកការសែតម្នាក់ឈ្មោះ ផូ ប៊ុនថន ត្រូវបានខ្យល់ កន្ត្រាក់ បក់បោកប៉ើងដំបូល និងបាក់ដើមឈើសង្កត់លើ ។ ហេតុការគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ខែ២០២៤ ស្ថិតនៅចំនុចខ្នងអាងអូរខៃដន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការអោយដឹងពីប្រពន្ធអ្នកកាសែកខាងលើ បានអោយដឹងថា ខណៈមានមានភ្លៀង ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង បានបណ្តាលអោយដំបូលហាងដែលគាត់រស់នៅទីនោះ បានប៉ើងធ្វើអោយគាត់មានការភិតភ័យជាខ្លាំង...
បាត់ដំបង ៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើស្រុកចំនួន០២ ធ្វើអោយប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង និងបន្ទប់ទឹក០១ខ្នង នៃខេត្តបាត់ដំបង ។ ស្រុកដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់រួមមាន ស្រុកមោងឫស្សីប៉ះពាល់ចំនួន០៣ខ្នង ក្នុងនោះរបើកដំបូល០១ខ្នង ដួលរលំទាំងស្រុង០២ខ្នង និងដួលរលំផ្លាកគណបក្សប្រជាជន០១ផ្លាក ,ស្រុករតនមណ្ឌល ប៉ះពាល់ខូចខាតចំនួន០៣ខ្នង និងបន្ទប់ទឹក០១ខ្នង។ ជាកិច្ចឆ្លើយតប អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យ និងស្រង់របាយការណ៍បញ្ជូនទៅថ្នាក់ខេត្ត ដើម្បីរៀបចំជំនួយសង្គ្រោះបឋមទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ខាងលើផងដែរ៕ ដោយ...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៣០ ខែមីនា ឆ្ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកហៃវេ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AI-3338 បើកបរដោយឈ្មោះ យីម...
បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់បានស្លាប់ ក្រោយមានការផ្ទុះអាវុធ ១គ្រាប់ កាលពីវេលាម៉ោង២១ និង៣៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំនុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ...
បាត់ដំបង ៖ សង្ស័យឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គីភ័យ ឆេះរថយន្តចំនួន០២គ្រឿង ដែលចតចោលនៅក្នុងផ្ទះបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចហាងម៉ូតូអាយអូរតូ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ធា នៅមុនពេលកើតហេតុ គេបានលឺសំឡេងផ្ទុះចេញពីរថយន្ត ដែលចតចោលខាងក្នុងហាង ហើយក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅវអស់ចំនួន០២គ្រឿង ដែលមួយគ្រឿងម៉ាកបាឡែន ដែលមានផ្លាកលេខ ភ្នំពេញ 2P-1196 និងមួយគ្រឿងទៀតម៉ាកតូយូតាវីត...