កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ពលរដ្ឋ និងយុវជន ឱ្យចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ ។ ការណ៍នេះធ្វើឡើងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បីទេសចរណ៍) លើបរិវេណសួនសម្តេចសង្ឃ ជួន ណាត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ លោក កៅ សុណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលក្រុងច្បារមន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់និងលាក់ខ្លួន ។ សមត្ថកិច្ចមូលដ្ឋានក្រុងច្បារមនបានឱ្យដឹងថា ករណីឡោមព័ទ្ធខាងលើ ធ្វើឡើងដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រោយស្រាវជ្រាវនិងឈានដល់កំណត់មុខសញ្ញា។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ១-សុខ ផល្លី ហៅ ភាច ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក...
ភ្នំពេញ ៖ នាយយឧត្តមមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជាកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ។ យោងតាមអនុក្រីត្យរាជរដ្ឋាភិបាលលេខ១១៥ អនក្រ.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤...
ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រុញ អភិបាលស្រុកជាំក្សាន្តដែលទើបកាន់តំណែងថ្មី ឲ្យពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចរាល់ មុនឆ្នាំ២០២៥ ។ ប្រសាសន៍លើកឡើងដូច្នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសលោក ចិន ខន្តី ពីអភិបាលរងស្រុកជាំក្សាន្ត ទៅជាអភិបាលស្រុកជាំក្សាន្ត ជំនួសលោក វុធ តារ៉ា អភិបាលស្រុកចាស់ ដែលទទួលមរណៈភាព ដោយរោគាពាធ។...
បាត់ដំបង ៖ រថយន្ត LEXUS.RX330 មួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោចសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS.RX330 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង...
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចលោកស្រី ថាក់ ឡានី បានលើកឡើងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខុមាលភាពប្រជាជន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ត្រួតពិនិត្យគ្រឿងញៀនដល់ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស ស.ស.យ.ក នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ លោកស្រី ថាក់ ឡានី...
បាត់ដំបង ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមជាងនិងកម្មករខាងលើ បាននាំគ្នារៀបឥដ្ឋបិទជញ្ជាំងផ្ទះនៅចំណុចទីតាំងកើតហេតុខាងលើ ដោយកូនជាង បានប្រើប្រាស់ដែកសសៃឈរយោងកំបោនៅលើដំបូលផ្ទះ ហើយកន្ទុយដែកក៏បានឡើងទៅក្បែខ្សែភ្លើងបី (ខ្សែភ្លើងធំរបស់រដ្ឋ)ក៏បណ្ដាលអោយស្រូបឆក់សន្លប់ស្តូកស្តឹងតែម្តង។ ក្រោយពេលកើតរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងបានចុះទៅដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះបន្ទាន់ តែជាអកុសលពេលទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
បាត់ដំបង ៖ ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស...
បន្ទាយមានជ័យ ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានចេញបំភ្លឺព័ត៌មាន ជុំវិញរឿងអធិការរងម្នាក់នៅក្រុងប៉ោយប៉ែត យកលុយជិតពីរមុឺនដុល្លារ រត់ការចូលប៉ូលិសមិនបានហើយ មិនអោយលុយគេវិញ ។ សូមអានសេចក្តីលំអិតក្នុងលិខិតដូចខាងក្រោម ៖
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច លោកស្រី ថាក់ ឡានី បានលើកឡើងថា អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ ការលើកឡើងដូច្នេះ ខណៈលោកស្រីដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ សិស្សានុសិស្សនិងអ្នកបើកបរនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានលើកឡើងដោយគូសបញ្ជាក់ថា ចរាចរណ៍ផ្លូវគោកនាពេលបច្ចុប្បន្នបានក្លាយជាវិញ្ញាសារដ៏ចម្បង ហើយបានផ្តល់ជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល...