កោះកុង៖ ខេត្តកោះកុងបានទទួលភ្ញៀវទេសចរជាង២ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកោះកុង តាមតំបន់រមណីយដ្ឋាននានា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃនេះ ។ ថ្លែងប្រាប់នៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា មូលដ្ឋានខេត្តភ្ញៀវទេសចរសរុបប្រមាណ ២១.០៨២នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួន ២៧៧នាក់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ថយចុះចំនួន ៣.៤៨៦នាក់...
ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទៅ៣១ ខែតុលានេះ បានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅលេខកម្សាន្តនៅខេត្តព្រះសីហនុ សរុប ១៧៣.២៦៤នាក់ កើនឡើង៣៤.១៦% ក្នុងសប្តាហ៍ទី៥ នៃខែតុលា ឆ្នាំ ២០២២ ។ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមទៀតថា ចំនួនភ្ញៀវជាតិទៅកម្សាន្តនៅខេត្តព្រះសីហនុ ១៦៧.៨៦៦នាក់ កើនឡើង៣៤.០៤% ភ្ញៀវបរទេសសរុប៥.៣៩៨នាក់ កើនឡើង៣៨,០២%។ ក្នុងនោះ មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ...
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ទទួលបាននៅថ្ងៃទី១៨ ខែតុលានេះ បានឱ្យដឹងថា តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០–១៦ ខែតុលា ២០២២) ឡើងដល់ចំនួន ៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤,៣៨៥នាក់។ របាយការណ៍ ដដែល បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តកំពង់ចាម ៤០១,៩២៩នាក់ * ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់ *...
ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមានចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១ភាគរយភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦ភាគរយ ។ នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ កម្ពុជានាំចេញផលិតផលកាត់ដេរ មានតម្លៃសរុប ១០.២៥ពាន់លានដុល្លារ ឆ្នាំ២០២២នេះ មានកំណើន ២៤.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញផលិតផលកាត់ដេរ រួមមាន៖ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែក ៥៩ភាគរយ នៃការនាំចេញេសរុប ១៧.២៥ពាន់លានដុល្លារក្នុងរយៈពេល ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ។ របាយការណ៍ដដែល បង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា...
ព្រះវិហារ៖ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែនការទិញស្រូវសរីរាង្គ ឱ្យបានចំនួន ២៥០០តោន ក្នុងឆ្នាំ២០២២នេះ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ–លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍ កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព...
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៧,៥២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២២នេះ កើនឡើង២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ទិន្នន័យដដែលនេះបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃ ១៧,៥២ពាន់លានដុល្លារ កើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយឡែក ការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃ...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ជើងហោះហើរកម្ពុជា–ចិន មានការកើនឡើង៣៣% មានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩ ។ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់នៅថ្ងៃទី៤ ខែតុលានេះថា ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់ទៅមកពីបណ្តាខេត្តចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមានជើងហោះហើរត្រង់កម្ពុជាចិននេះ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុងបន្ធូរបន្ថយលក្ខខ័ណ្ឌរឹត បន្តឹងគោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។ ឯកឧត្តម...
ភ្នំពេញ៖ យោតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី២០ ខែកញ្ញានេះ បានបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៩៤,០១៤ តោនក្នុង អំឡុងខែមករាដល់ខែសីហាឆ្នាំនេះ ពោលគឺកើនឡើង ១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ បានបន្តថា ប្រទេសកម្ពុជា រកចំណូលបាន ៣០០ លានដុល្លារពីការនាំចេញទំនិញក្នុងរយៈពេល ៨ខែឆ្នាំនេះ ធ្លាក់ចុះ ៦.៤ ភាគរយបើធៀបនឹងឆ្នាំមុន។ ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បាននិយាយនៅក្នុងរបាយការណ៍ថា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម...