មណ្ឌលគិរី៖ «ជីពេជ្រ» ពពោះរយៈពេល២ឆ្នាំ ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី ។ ជីពេជ្រជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល មានម្ដាយឈ្មោះ«ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ ប្រធានអង្គការ ELIE បានលើកឡើងថា ពិតជាមានសេចក្ដីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ដំរីព្រៃ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ដែលបានចាប់កំណើត នៅខេត្តមណ្ឌលគិរី។...
បាតដំបង ៖ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្ស ពីលោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស...
បាតដំបង ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ...
បាត់ដំបង ៖ បុរសម្នាក់ព្រោះតែខឹងឪពុកជេរបន្ទោសពេកបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាងរត់ចែកជើងគ្នាចេញអន្តរាគមន៍ជួយពន្លត់។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី០៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ខូចខាត២០%) ដែលមានម្ចាស់ឈ្មោះ យូ សឿង ភេទប្រុស...
កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ត្រូវខូចខាត ក្នុងនោះមាន ១ខ្នងផ្ទះត្រូវខូចខាតទទាំងស្រុង ដោយសារតែរូបផលប៉ះពាល់ដោយសារតែខ្យល់កន្ត្រាក់។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងវេលាម៉ោងប្រមាណ ៨ :៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ហេង និត មេភូមិរំដេង ស្រុកកំពង់ស្វាយ ឃុំសាន់គរ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨ៈ៣០នាទី នៅថ្ងៃកើតហេតុខាងលើ...
ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២។ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះ...
បាត់ដំបង ៖ពលករខ្មែរប្រុសស្រីជាង ១០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូចលេខ៥៣៣និងក្រុមគ្រូពេទ្យ...
បាត់ដំបង ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ងាយរងគ្រោះ ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយចំនួន ១៨៩គ្រួសារ មកពីឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ...
ខេត្តប៉ៃលិន ៖ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិនតាមការណែនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ៖ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរនានាជុំវិញខេត្ត ត្រូវតែរួមសហការគ្នា ចុះតុបតែងរៀបចំកែលម្អនៅតាមវត្តនានាក្នុងខេត្ត ជាពិសេសវត្តរតនសោភ័ណ ហៅវត្តកោងកាង ឱ្យមា នរបៀបរៀបរយ ដើម្បីសង្ក្រាន្តឆ្នាំថ្មី បង្កលក្ខណ:សប្បាយរីករាយជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តនេះផងដែរ។ ឯកឧត្តម...
ភ្នំពេញ៖នារីស្រស់ស្អាតម្នាក់សង្ស័យមានវិបត្តិរស្នេហា បានឡើងអង្គុយលើបង្កាន់ដៃអគារជាន់ទី៦ ទម្លាក់ខ្លួនមកក្រោម បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ជាអកុសលនារីរងគ្រោះបានស្លាប់។ កាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៦ខែមិនាឆ្នាំ ២០២២ ស្ថិតនៅចំណុចអាគារលេខNo៥០ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។សពនារីរងគ្រោះមានឈ្មោះ ស្រ៊ុន ស្រីឌី ហៅ Janny អាយុ២៦ឆ្នាំ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បានឃើញនារីរងគ្រោះឡើងទៅអង្គុយលើបង្កាន់ដៃអាគារជាន់ទី៦ សណ្ដូកជើងចុះមកក្រោមប៉ុនប៉ងលោតសម្លាប់ខ្លួន ពេលនោះសន្តិសុខយាមប្រចាំការអគារបានរត់ឡើងទៅខាងលើ ដើម្បីជួយសង្គ្រោះ ប៉ុន្តែបន្ទប់នាងត្រូវបានចាក់សោជាប់មិនអាចចូលទៅជួយបាន រំពេចនោះនារីរងគ្រោះបានលោតទម្លាក់ខ្លួនចុះមកក្រោមរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានរដឹកតាមថយន្តទៅជួយសង្គ្រោះបន្ទាន់...