បន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារ គណបក្សជំហានទី១ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
បាត់ដំបង ៖ ជនសង្ស័យជាកូនអកតញ្ញូម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រោយរត់គេចបាន០២ថ្ងៃ បន្ទាប់ពីប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយយកដំបងឬស្សីមុតស្រួចវាយនិងចាក់ទៅលើឪពុកបង្កើតខ្លួនឯងបណ្តាលអោយរងរបួសជាច្រើនកន្លែង។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យក្នុងករណីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង០៦,៣០នាទី ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី២១ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ ហៀន ស៊ង ហៅ ហួច ភេទប្រុស អាយុ៣៨ឆ្នាំ ។ លោក...
បាត់ដំបង ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្ត០១គ្រឿងទាំងស្រុងនៅវេលាម៉ោង ៩ និង ០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិ៥៧ A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ 2R -៤១១១ ដែលមានម្ចាស់ឈ្មោះ ទួត ស្រស់...
បាត់ដំបង ៖ ប្រធានអង្គការCOMPED លោក ជោ គឹមហេង បានលើកឡើងថា ការបោះចោលសំរាមប្លាស្ទិកនៅក្នុងទឹក មិនត្រឹមតែបំផ្លាញគុណភាពទឹកប៉ុណ្ណោះទេ ថែមទាំងបំផ្លាញមច្ឆាជាតិផងដែរ ព្រោះបំណែកថង់ប្លាស្ទិចធ្វើអោយត្រីច្រឡំជាចំណី ពេលលេបចូលក្នុងពោះវាធ្វើអោយក្រពះតឹងឆ្អែត លេងស៊ីចំណីផ្សេង គ្មានការលូតលាស់រហូតមានស្លាប់ជាបន្តបន្ទាប់។ លោកប្រធានអង្គការលើកឡើងដូច្នេះនៅពេលដែលលោកដឹកនាំក្រុមការងារចុះយុទ្ធនាការអប់រំដល់ សិស្សានុសិស្សក៏ដូចជាអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងសាលាឃុំអូរដំបង១ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរស្រុកសង្កែ ដឹកនាំដោយលោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារស្ពានខ្វែង ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានលើកឡើងថា ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកអោយ អាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថា ពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត...
ប៉ៃលិន ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យតាមដាន និងជួបពិភាក្សាស្តីពីបច្ចុប្បន្នភាពលើការឆ្លើយតបមេរោគ អេដស៍ និងជំងឺអេដស៍ និងក្រុមបុរសរួមភេទជាមួយបុរស។ លោក ហែម ឬទ្ធី...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត និងយុវជនកាយរឹទ្ធិ របស់ខេត្តប៉ៃលិន ។ លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ...
បន្ទាយមានជ័យ ៖ អ្នននាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធ ករណីការបង្ហោះ Facebook របស់អាខោនឈ្មោះ ស្រេត សុភ័ក្ត្រ ដែលបានលើកឡើង និងចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការនិយមបក្ខពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារសុំលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ។ សូមអានខ្លឹមសារ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យប្រើដល់ឧទ្ធម្ភាចក្រ ដើម្បីតាមចាប់ក្រុមឈ្មួញ ដើម្បីទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ។សម្តេចតេជោ បានថ្លែងបន្ដថា ការចាប់ជនល្មើសនេសាទនាពេលកន្លងទៅ មិនដែលចាប់បានពួកប្រព្រឹត្តិធំៗនោះទេ ឃើញចាប់បានតែប្រជាពលរដ្ឋជិះទូកតូចតាចតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមីនា...