បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយសត្វគោ ដួលចូលក្រោមរថយន្តដឹកដី កិនស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ចោលកូនភ្លោះ២នាក់ ដែលទើបសម្រាលបានជាង១ខែ ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម C-125 ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធមួយចំនួន បានធ្វើពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងធ្វើការរុះរើអគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី ។ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ដែលមានសភាពចាស់ និងតូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន អាគារនេះនឹងត្រូវរុះរើចេញ ដើម្បីយកទីតាំងសាងសង់អគារថ្មី...
បាត់ដំបង ៖ យ៉ាងណាស់បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូម្នាក់ឯង ត្រូវបានរថយន្តបុកពីក្រោយនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1AL-7079 បើកបរដោយឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២៨ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ...
បាត់ដំបង! ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានមានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ...
បន្ទាយមានជ័យ ៖ ព្រះសមណៈភីរ័ត ប៉ោ សុខឿន ព្រះចៅអធិការវត្តកូនដំរី ត្រូវបានជ្រើសរើសនិងប្រកាសឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ដែលបានលាចាកសិក្ខាបទ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ត្រូវស្រ្តីម្នាក់ ប្តឹងពីបទរំលោភសេពសន្ថវៈ ។ លោក បៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា ដើម្បីពង្រឹងនូវគុណភាពក្នុងការដឹកនាំគ្រប់គ្រងដោយព្រះសង្ឃ ឲ្យមានរបៀបរៀបរយ ព្រះមន្ត្រីសង្ឃខេត្ត បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ឯកឧត្តម ក្រោមចំណងជើងថា “អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង...
គ្រឿងញៀនដែលពួកក្រុមឩក្រិដ្ឋជនគ្រឿងញៀនអស់លាក់ប្លុងចោលនៅក្នុងរថយន្តម៉ាក ម៉ាស្តា១គ្រឿងនៅឯស្រុកជ័យសែនហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជ័យសែនល្បាតហើយប្រទះឃើញនៅក្នុងរថយន្តកាលពីវេលាម៉ោងប្រមាណជា១៨នឹង០០នាទីល្ងាចនាថ្ងៃទី២០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះក្រោយមានកាសម្របសម្រួលរបស់លោកស្រេង វុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយនឹងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកជញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីធ្វើការត្រួតពិនិត្យទៅតាមនិតិវិធីមុខជំនាញរបស់មន្ត្រីកងរាជអាវុធហត្ថរួចរាល់ហើយ នៅវេលាម៉ោង១១នឹង35នាទីព្រឹក នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នេះកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១៥នាក់រថយន្តចំនួន៣គ្រឿងបូកនឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៦នាក់នឹងរួមនឹងរថយន្ត៣គ្រឿងផងគឺបានបញ្ជូនវត្ថុតាំងដែលជាគ្រឿងញៀនទាំងនោះរួមនឹងជនសង្ស័យចំនួន២នាក់ផងដែរទៅកាន់សាលាដំបូងខេត្តព្រះវិហារ។ ឯកឩត្តម ឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកអង្គភាពទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញនូវតាមប្រពន្ធ័សង្គមតេលេក្រាមនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នៅមុនម៉ោងផ្សាយនេះថាវត្ថុតាំងដែលកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តម ធ្វើកាបញ្ជូននឹងប្រគល់ជូនទៅកាន់ស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារនាខណះពេលនោះ រួមមានគ្រឿងញៀនម្សៅថ្លាម៉ាទឹកកកចំនួន២៥ធុងស្មើរនឹងចំនួន១,០៨២.៥គ.ក.នេះជាទងន់បូករួមនឹងសម្ភារះវិចខ្ខប់ផង រីឯទំងន់គ្រឿងញៀនសុទ្ធគឺមានចំនួន១,០២១.២គ.ក.នឹងជនសង្ស័យដែលជាប់ពាក់ពន្ធ័ចំនួន២នាក់រួមនឹងសម្ភារះមួយចំនួនទៀត។ ជាមួយគ្នានោះដែរឯកឩត្តមមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថានៅក្នុងករណីមួយនេះបច្ចុប្បន្នកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តមកំពុងសហការណ៏ជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដើម្បីបន្តស្វែងរកចាប់ខ្លួនមេខ្លោងនឹងបក្ខពួកដែលជាប់ពាក់ពន្ធ័យកមកផ្តន្ទាទោសឲ្យខានតែបាន។ឯកឩត្តមថាបើជីកស្មៅគឺត្រូវជីកទាំងឬសតែម្តង ពីព្រោះគ្រឿងញៀននេះហើយដែលធ្វើឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។ បន្ថែមពីនោះឯកឩត្តមមេបញ្ជាការក៏សូមធ្វើការអំពាវនាវហើយអំពាវនាវទៀតទៅដល់ស្រទាប់យុវវ័យទាំងឡាយទាំងពួងសូមមេត្តានៅឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀននេះវាអាចបំផ្លាញអនាគត់ខ្លួនឯងនឹងក្រុមគ្រួសារខ្លួនឯងជាពិសេសសង្គមជាតិទាំងមូលតែម្តង។
(បាត់ដំបង) យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៣.ខែមករា ឆ្ឆ្នាំ២០២៤ នៅចំណុចក្បែរស្ពានដូនទាវ ស្ថិតក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AT-1241 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ថន ប៊ុនថៃ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-0711 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ទាំង០២នាក់តែម្តង...
បន្ទាយមានជ័យ ៖ ម៉ាស៊ីនអ៊ិចសារ៉េ ចំនួន២គ្រឿង ជាអំណោយ អំណោយរបស់ប្រទេសជប៉ុន ត្រូវបានប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្រាប់តាមដានការលួចនាំរបស់របរហាមឃាត់ចេញ-ចូលប្រទេស ។ ការប្រគល់ទទួលនេះ ប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោមការចូលរួមពីលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងទទួលស្វាគមន៍ដោលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត...
បរទេស ៖ អាវុធជាច្រើនប្រភេទ រួមទាំងគ្រាប់រំសេវផងនោះ ត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាត តាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលជនមិនស្គាល់មុខ បានវេចខ្ចប់យ៉ាងស្អាត លាក់ទុកនៅតាមកំពតព្រៃ។ ការប្រទះឃើណនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ ក្នុងប្រតិបត្តិការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានា ដែលអាចឆ្លងដែនពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា។ យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃ ធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែង...