បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លើទីតាំងពីរផ្សេងគ្នា ចំណុចទីលានចាក់សម្រាមស៊ិនទ្រី ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទ ជួញដូរថ្នាំញៀនខុសច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើង ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី...
ព្រះវិហារ ៖ លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន បានលើកឡើងថា ថ្ងៃ៧មករានេះហើយ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ រួចផុតពីគុកអត់ជញ្ជាំង វាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ លើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យ៧ មករា ឆ្នាំ១៩៧៩-ថ្ងៃ៧ មករា ឆ្នាំ២០២៤...
ប៉ោយប៉ែត ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយរយៈដើមឆ្នាំ២០២៤ សកម្មភាពក្មេងទំនើងដេញកាប់គ្នាហាក់កំពុងកក្រើកឡើងវិញ ខណៈដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ជាពិសេសលោកស្នងការ និងមេបញ្ជាការអាវុធហត្ថខេត្ត បានយកចិត្តទុកដាក់លើការបង្ក្រាប និងអប់រំលើក្មេងទំនើង បងតូចបងធំ យ៉ាងខ្លាំងកាលពីអំឡុងចុងឆ្នាំ២០២៣ ។ ជាក់ស្តែងសកម្មភាពដេញកាប់ចាក់នេះ បានកើតឡើងជាបន្តបន្ទាប់ និងថ្មីម្តងទៀត កាលពីយប់រំលងអាធ្រាត្រចូល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយមានយុវជនមួយក្រុម មានគ្នាបីនាក់ បានធ្វើសកម្មភាពដេញកាប់យុវជនម្នាក់ តាំងពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់រង្វង់មូលមុខច្រកអន្តរជាតិស្ទឹងបត់...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រកាសផ្លាស់ប្តូរមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបានប្រកាសតែងតាំងលោកអនុសេនីយ៍ឯក សុខ ឡេង ពីមេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ ទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរភស្តុភារ ។ លោកអនុសេនីយ៍ឯក ហ៊ូ សារី...
បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការកិច្ចសន្យាជាមួយ KTV AZIB និងG9 នៅក្រុងប៉ោយប៉ែត ក្រោយបែកធ្លាយ រូបភាពមានទាំងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន ។ ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះ ធ្វើឡើងដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងប៉ុស្តិ៍ប៉ោយប៉ែតនៃអធិការក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២៤ ទៅលើទីតាំងទាំងពីរខាងលើ ដោយក្នុងខ្លឹមសារ នៃកិច្ចសន្យា របស់សមត្ថកិច្ចនគរបាលក្រុងប៉ោយ ទៅលើទីតាំងខាងពីរខាងលើគឺ ៖ ទី១.គោរពតាមច្បាប់...
ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។ ការកត់សម្គាល់ប្រកបដោយសុទិដ្ឋិនិយមដូចគ្នានេះត្រូវបានបញ្ជាក់ឡេីង ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែករង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលជាប់និទ្ទេសA ចំនួន៨២នាក់ ។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ ២០២២-២០២៣ កន្លងទៅនេះ មានបេក្ខជន បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។ជាកិច្ចចាប់ផ្ដេីម លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។ ការលើកឡើងរបស់លោកជំទាវធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិថៃ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនស្ស័យទាំង២នាក់ មាន ៖ ១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត...