បន្ទាយមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋ ជិត២០០ខ្នង នៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់ បក់បោកបណ្តាលឲ្យដូលរលំ និងប៉ើងដំបូល កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។ ក្រោយហេតុការណ៍ភ្លាមៗ គេសង្កេតឃើញមាន កងកម្លាំងមូលដ្ឋាន ទាំង៣ប្រភេទ និងអាជ្ញាធរ បានចុះជួយរៀបចំបឋមឲ្យប្រជាពលរដ្ឋ ដល់តាមបណ្តាផ្ទះរងគ្រោះ ។ លោក អែម សុខា អភិបាលស្រុកថ្មពួក...
ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះចំការមៀន(តាង៉ែន)មួយកន្លែងទាំងយប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់នៅវេលាម៉ោងវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងសមត្ថកិច្ចស្រុក ដែលមានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ទើបទទួលបានដោយជោគជ័យមិនបណ្តាលអោយឆេះរាលដាលច្រើន។ ជុំវិញករណីអគ្គិភ័យឆាបឆេះដំណាំមៀន(តាង៉ែន)របស់ពលរដ្ឋខាងលើនេះដែរ សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលផ្តើមអោយឆេះឡើងនោះទេ តែពេលនេះត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ខេត្តបាត់ដំបង! ក្មេងស្រី០២នាក់បានស្លា.ប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ដែលទៅលេងទឹកអាងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៦ ភូមិរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងរងគ្រោះ ទី១-ឈ្មោះ ណាក់.នីសាភេទស្រី អាយុ១២ឆ្នាំ និងទី២-ឈ្មោះម៉ៅ.ដានី ភេទស្រី អាយុ១១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិវត្តកណ្ដាល ឃុំរាំងកេសីស្រុកសង្កែ ខេត្តបាត់ដំបង ហើយបើយោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ.ដារ៉ាភេទប្រុស អាយុ១៣ឆ្នាំបានបំភ្លឺថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល...
ខេត្តបាត់ដំបង! សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ខេត្តបាត់ដំបងមានធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះបានធ្វើអោយស្រុកមួយចំនួនរងផលប៉ះពាល់ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។ ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ ខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើស្រុកពីរផ្សេងគ្នា ក្នុងនោះមានស្រុកសង្កែ ប៉ះពាល់ទៅលើឃុំអូរដំបង១ និងឃុំវត្តតាមិម ខូចខាតផ្ទះប្រជាពលរដ្ឋជាបឋមចំនួន ១៣ខ្នង , កុដិចាស់ទ្រុឌទ្រោមទុកចោល០១ខ្នង , រោងគោ០១ , ម៉ូតូ០១គ្រឿង និងរលំដើមឈើអស់ជាច្រើនដើម ដោយឡែកស្រុកគាស់ក្រឡ ប៉ះពាល់ទៅលើភូមិគោកពោន ឃុំធិបតី បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាបឋមចំនួន០៧ខ្នងផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។...
ខេត្តបាត់ដំបង! កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនក្រុមជនក្មេងទំនើងចំនួន០៥នាក់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកកាំបិតខ្វែវកាប់ទៅលើភាគីម្ខាងទៀតអោយរងរបួសជាច្រើនកន្លែង(ធ្ងន់)។ នគរបាលជំនាញបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ធ្វើឡើងក្រោយពួកគេបង្កការភ្ញាក់ផ្អើលនៅវេលាជិតម៉ោង១១និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០១ ស្ថិតក្នុងភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ, /ទី២-ឈ្មោះ ជួង មេសា ភេទប្រុស...
បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយជាអាជីវករម្នាក់ ឈ្មោះ នឿន វណ្ណ អាយុ៤២ឆ្នាំ មានទីលំនៅ ខេត្តបន្ទាយមានជ័យ បានកើតទុក្ខមិនសុខចិត្ត បានដាក់ពាក្យបណ្តឹងទៅតុលាការ អោយជួយរកយុត្តិធម៌ និងទារជំងឺចិត្ត១ម៉ឺនដុល្លា ពីស្ត្រីមា្នក់ឈ្មោះ វឿន ថា អាយុ២៩ឆ្នាំ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបរិហារកេរ្តិ៍ជាសាធារណៈ តាមប្រព័ន្ធទំនាក់ទំនងសង្គម Messenger ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ ។ តាមរយៈការជួបផ្តល់សម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានអ្នកនាង...
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឲ្យអង្គភាពច្រកចេញចូលតែ១ ធ្វើការពិនិត្យឡើងវិញ លើការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះនៅមានការយឺតយ៉ាវខ្លាំង ខុសពីថេរៈវេលាដែលរដ្ឋបានកំណត់ ។ ការណ៍នេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើទិសដៅបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការកោតសរសើរ...
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងលើពន្ធចំណេញមូលធន ជនអ្នកជាប់ពន្ធ និងសាធារណៈជន ដែលធ្វើឡើងក្រោមវត្តមានលោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, ក្រុង, ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត,...
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីប្រតិបត្តិសាខា សហកាជាមួយក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្មគ្រ័ចិត្តភូមិ បានបន្តចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់បរិយាបន្នក្នុងសហគមន៍ និងបានបញ្រ្ជាបការងារសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋចំនួន ៤៣នាក់ ស្រី២៣នាក់ នៅក្នុងមូលដ្ឋានភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ថ្លែងក្នុងឱកាសផ្សព្វផ្សាយនោះដែរ លោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារយុវជន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី...
កំពង់ស្ពឺ៖ ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំមហោស្រពចម្រៀងប្រពៃណីជនជាតិដើមភាគតិចសួយ លើកទី១ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ ក្រោមអធិបតីភាព លោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារេត អភិបាលរង និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពី សំណាក់លោក លោកស្រី...